Wednesday, October 26, 2016

មនុស្សដែលគេមើលរំលង មិនដែលស្កាល់ស្នេហាបានម្ដង បានត្រឹមលួចស្រលាញ់គេ

ឈានដល់អាយុប៉ុណ្ណេះហើយ បើប្រាប់ចាស់ៗថា ខ្ញុំគ្មានសង្សារ ខ្ញុំគ្មានស្នេហា មិនចេះស្រលាញ់អ្នកណាផ្តេសផ្តាស់ បេះដូងនេះនៅឃ្លុំបេជិតយ៉ាងស្អាត មិនធ្លាប់ប្រឡាក់តំណក់ឈាមនៃក្តីស្រលាញ់រវាងបុគ្គលពីរនាក់ ជាក់ណាស់ថា ចាស់ៗលោកនឹងសរសើរ ថាខ្ញុំនេះជាក្មេងល្អ និងត្រឹមត្រូវ តែបើនិយាយប្រាប់ក្មេងៗសម័យឥឡូវ ប្រាកដណាស់ថាច្បាស់ជាត្រូវខ្មាសក្មេងៗ ព្រោះថាមនុស្សឈានចូលដល់វ័យនេះ គឺត្រូវតែមានសង្សារហើយមែនទេ? ក៏មានទាំងក្មេងៗខ្លះ អាយុទាំងប្អូនខ្ញុំផង ថាហើយគឺមានសង្សាររាប់ភ្លេច ចុះរឿងអីខ្ញុំចេះដើរមុនពួកគេបែរជាគ្មានសង្សារ គ្មានស្នេហា ពួកគេនឹងថាខ្ញុំនេះអន់ណាស់ គ្មានសម្រស់ គ្មានមន្តស្នេហ៍ ទើបគគ្មានអ្នកស្រលាញ់ ក្មេងពេបជ្រាយ មាក់ងាយថាខ្ញុំនេះស្រែ ដើរមិនទាន់សម័យនៃសង្សារបួនដប់ម្ភៃនាក់ ។ 

 និយាយទៅក៏អស់សំណើចនឹងខ្លួនឯងណាស់ដែរ ដូចចម្រៀង លោកឈន សុវណ្ណរាជច្រៀងអ៊ីចឹងគឺបទ " មនុស្សដែលគេមើលរំលង " " អាយុប៉ុណ្ណេះ មិនទាន់ស្គាល់ស្នេហាដំបូង បានត្រឹមលួចស្រលាញ់គេ ... មានស្នេហ៍ស្មោះឱ្យគេ គេមិនត្រូវការ អាចប្រាប់អ្នកណា បើគ្មានអ្នកនៅក្បែរ ..." នេះហើយជាអត្ថន័យនៃបទ " មនុស្សដែលគេមើលរំលង " និយាយទៅក៏ត្រូវម្យ៉ាងដែរទៅនឹងបទនេះ ព្រោះរាល់ថ្ងៃ ក៏មិនខុសអីពីមនុស្សដែលគេមើលរំលង ។ 

និយាយលាក់បាំងអី ឥឡូវនេះកំពុងតែមើលមនុស្សម្នាក់ ហើយក៏បានលាក់គេទុកក្នុងចិត្ត តែដឹងគេមើលខ្ញុំវិញឬក៏អត់នោះទេ ហើយខ្ញុំក៏មិនប្រាកដចិត្តឡើយថា​ការដែលលាក់មនុស្សម្នាក់នោះទុកក្នុងចិត្តបែបនេះគេហៅថាជាស្នេហាឬក៏ជាអ្វី ? បើមនុស្សមិនធ្លាប់មើលអ្នកណា មិនទាំងស្គាល់ស្នេហាយ៉ាងម៉េចផង តែបើនិយាយដល់រឿងស្នេហា សង្សារអីនឹងគឺមិនធ្លាប់មានពិតមែន តែបើនិយាយពីខ្លឹមសារវិញ គឺថាដឹងខ្ទេច ចង់និយាយថា គឺអ្នកឯកទេសប្រឹក្សារឿងស្នហារបស់គេ បើបានអ្នកណាមកនិយាយសួរនាំឲ្យជួយសោះស្រាយនឹង គឺវិភាគបែកខ្ទិះតែឯង ទ្រឹស្តីស្នេហាពេញខ្លួន មិនអួតទេ ស្នេហាចេះស្នេហាចុះ មានទៅខុសអី តែមិនដឹងថាទ្រឹស្តីនោះត្រូវឬក៏អត់មិនដឹង ហើយក៏មិនដឹងទៀតថាអ្នកមកពិភាក្សាជាមួយខ្ញុំនឹង គាត់ស្តាប់ខ្ញុំបកស្រាយពីន័យស្នេហាយល់ឬក៏អត់ គិតៗក៏ម្យ៉ាងដែរ គ្មានទេស្នេហា គ្មានទេសង្សារ តែកុំឲ្យអ្នកណានិយាយដល់រឿងនេះ គិតវិភាគបែកម៉ាំហ្មង បកស្រាយ ខ្លាំងជាងអ្នកគេមានទៅទៀត នេះហើយដែលគេថាមិនខុសមែនគឺ Single អាជីព

0 comments:

Post a Comment

IDEALAOR

IDEALAOR

IDEALAOR

IDEALAOR

Culture

Find Us On Facebook

Travelling

Random Posts

Advertise

[Latest News][6]

Videos
អត្ថបទ

Column Left

Social Share

IDEALAOR

IDEALAOR

Recent comments

Gallery

Beauty

Column Right

Text Widget

Contact Us

Name

Email *

Message *

Beauty

មនុស្សដែលគេមើលរំលង មិនដែលស្កាល់ស្នេហាបានម្ដង បានត្រឹមលួចស្រលាញ់គេ
ឈានដល់អាយុប៉ុណ្ណេះហើយ បើប្រាប់ចាស់ៗថា ខ្ញុំគ្មានសង្សារ ខ្ញុំគ្មានស្នេហា មិនចេះស្រលាញ់អ្នកណាផ្តេសផ្តាស់ បេះដូងនេះនៅឃ្លុំបេជិតយ៉ាងស្អាត មិនធ្លាប់ប្រឡាក់តំណក់ឈាមនៃក្តីស្រលាញ់រវាងបុគ្គលពីរនាក់ ជាក់ណាស់ថា ចាស់ៗលោកនឹងសរសើរ ថាខ្ញុំនេះជាក្មេងល្អ និងត្រឹមត្រូវ តែបើនិយាយប្រាប់ក្មេងៗសម័យឥឡូវ ប្រាកដណាស់ថាច្បាស់ជាត្រូវខ្មាសក្មេងៗ ព្រោះថាមនុស្សឈានចូលដល់វ័យនេះ គឺត្រូវតែមានសង្សារហើយមែនទេ? ក៏មានទាំងក្មេងៗខ្លះ អាយុទាំងប្អូនខ្ញុំផង ថាហើយគឺមានសង្សាររាប់ភ្លេច ចុះរឿងអីខ្ញុំចេះដើរមុនពួកគេបែរជាគ្មានសង្សារ គ្មានស្នេហា ពួកគេនឹងថាខ្ញុំនេះអន់ណាស់ គ្មានសម្រស់ គ្មានមន្តស្នេហ៍ ទើបគគ្មានអ្នកស្រលាញ់ ក្មេងពេបជ្រាយ មាក់ងាយថាខ្ញុំនេះស្រែ ដើរមិនទាន់សម័យនៃសង្សារបួនដប់ម្ភៃនាក់ ។ 

 និយាយទៅក៏អស់សំណើចនឹងខ្លួនឯងណាស់ដែរ ដូចចម្រៀង លោកឈន សុវណ្ណរាជច្រៀងអ៊ីចឹងគឺបទ " មនុស្សដែលគេមើលរំលង " " អាយុប៉ុណ្ណេះ មិនទាន់ស្គាល់ស្នេហាដំបូង បានត្រឹមលួចស្រលាញ់គេ ... មានស្នេហ៍ស្មោះឱ្យគេ គេមិនត្រូវការ អាចប្រាប់អ្នកណា បើគ្មានអ្នកនៅក្បែរ ..." នេះហើយជាអត្ថន័យនៃបទ " មនុស្សដែលគេមើលរំលង " និយាយទៅក៏ត្រូវម្យ៉ាងដែរទៅនឹងបទនេះ ព្រោះរាល់ថ្ងៃ ក៏មិនខុសអីពីមនុស្សដែលគេមើលរំលង ។ 

និយាយលាក់បាំងអី ឥឡូវនេះកំពុងតែមើលមនុស្សម្នាក់ ហើយក៏បានលាក់គេទុកក្នុងចិត្ត តែដឹងគេមើលខ្ញុំវិញឬក៏អត់នោះទេ ហើយខ្ញុំក៏មិនប្រាកដចិត្តឡើយថា​ការដែលលាក់មនុស្សម្នាក់នោះទុកក្នុងចិត្តបែបនេះគេហៅថាជាស្នេហាឬក៏ជាអ្វី ? បើមនុស្សមិនធ្លាប់មើលអ្នកណា មិនទាំងស្គាល់ស្នេហាយ៉ាងម៉េចផង តែបើនិយាយដល់រឿងស្នេហា សង្សារអីនឹងគឺមិនធ្លាប់មានពិតមែន តែបើនិយាយពីខ្លឹមសារវិញ គឺថាដឹងខ្ទេច ចង់និយាយថា គឺអ្នកឯកទេសប្រឹក្សារឿងស្នហារបស់គេ បើបានអ្នកណាមកនិយាយសួរនាំឲ្យជួយសោះស្រាយនឹង គឺវិភាគបែកខ្ទិះតែឯង ទ្រឹស្តីស្នេហាពេញខ្លួន មិនអួតទេ ស្នេហាចេះស្នេហាចុះ មានទៅខុសអី តែមិនដឹងថាទ្រឹស្តីនោះត្រូវឬក៏អត់មិនដឹង ហើយក៏មិនដឹងទៀតថាអ្នកមកពិភាក្សាជាមួយខ្ញុំនឹង គាត់ស្តាប់ខ្ញុំបកស្រាយពីន័យស្នេហាយល់ឬក៏អត់ គិតៗក៏ម្យ៉ាងដែរ គ្មានទេស្នេហា គ្មានទេសង្សារ តែកុំឲ្យអ្នកណានិយាយដល់រឿងនេះ គិតវិភាគបែកម៉ាំហ្មង បកស្រាយ ខ្លាំងជាងអ្នកគេមានទៅទៀត នេះហើយដែលគេថាមិនខុសមែនគឺ Single អាជីព

«
Next

Newer Post

»
Previous

Older Post


No comments:

Leave a Reply

Advertise

Panha Lim
Breaking News

Recent Comments

PageNavi Results No.

Label Icons CSS

Popular Posts

Most Popular