#ខ្ញុំទើបតែនឹកឃើញ_រឿងឥតបានការមួយទៀត
យប់នេះ ខ្ញុំបានចាប់ផ្ដើមធ្វើរឿងអត់ប្រយោជន៍មួយទៀតហើយ គឺខ្ញុំចាប់ផ្ដើម កត់ត្រាទុកនូវឃ្លាដែលខ្ញុំបានរៀបវាឡើង ដើម្បីដាស់សតិអារម្មណ៍ខ្លួនឯង នៅក្នុងសៀវភៅ ដើម្បីខ្ជះខ្ជាយសន្លឹកសៀវភៅ ក៏ដូចជាខ្ជះខ្ជាយលុយ ដើម្បីទិញសៀវភៅមកកត់ទុក
ខ្ញុំតែងតែធ្វើរឿងឥតប្រយោជន៍ បន្ថែមមួយហើយមួយទៀត តែរឿងឥតប្រយោជន៍ទាំងនេះ វាជារឿងអត់ប្រយោជន៍នៅក្នុងចិត្ត និងក្រសែភ្នែករបស់អ្នកដទៃ តែវាជាសេចក្ដីសុខផ្លូវចិត្តដ៏ធំធេងរបស់ខ្ញុំ ដែលខ្ញុំបានផ្ដោតទាំងអារម្មណ៍ ចិត្តគំនិត និងបេះដូង មកធ្វើវា វាជាសេរីភាពនៃខ្ញុំ ខ្ញុំធ្វើវាដោយក្ដីស្រលាញ់ ពេញចិត្ត ទោះបីជាវាជារឿង ឥតប្រយោជន៍គ្មានបានការសម្រាប់អ្នកណាក៏ដោយ ក៏ខ្ញុំអត់ខ្វល់ ព្រោះខ្ញុំធ្វើនេះ ក៏មិនបានប៉ះពាល់ដល់អ្នកណា តែវាធ្វើឱ្យខ្ញុំស្រស់ថ្លាក្នុងជីវិតខ្លួនខ្ញុំ #សុំទោសបើមានអ្នកណាមិនពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងតែធ្វើនេះ
0 comments:
Post a Comment