ក្នុងនាមជាមនុស្សប្រុស មិនគួរណា ហ៊ានប្រើហិង្សា ឬការឈ្លោះប្រកែក តិះដៀល មាក់ងាយ ស្ដីប្រមាថ ជេរប្រទេច ឬប្រើពាក្យសម្ដីអសុរោះ ជាមួយនឹងមនុស្សស្រីឡើយ ។
មិនថាអ្នកខឹងសម្បារយ៉ាងណាក៏ដោយ មិនថាអ្នកត្រូវឬខុស កុំឱ្យសោះ កុំស្ដីនូវពាក្យមិនល្អ បង្ករជម្លោះឈ្លោះជេរបញ្ចោរ ដាក់ស្ត្រី ជាពិសេសមនុស្សស្រីដែលខ្លួនស្រលាញ់ ធ្លាប់ថ្នាក់ថ្នមផ្ទាល់នឹងដៃ ។
ប្រុសឈ្លោះនឹងស្រី ជេរមនុស្សស្រី បើមិនខ្មាសអ្នកដទៃ គួរណាស់តែចេះខ្មាសខ្លួនឯង ។
មនុស្សប្រុស បើអ្នកហ៊ានតែប្រើនូវសម្ដីអសីលធម៌ អសុរោះ ឈ្លោះជេរប្រមាថដាក់មនុស្សស្រី នោះតម្លៃនៃភាពជាកូនប្រុសរបស់អ្នក ក៏មិនសល់ដែរ ។ សម្ដីដែលស្ដីចេញទៅ គឺជាជម្រៅនៃតម្លៃរបស់អ្នក ។
សម្ដីដែលអាក្រក់ មិនត្រូវឱ្យដក់នៅក្នុងចិត្ត ឬអណ្ដាតដ៏មុតស្រួចរបស់អ្នកឡើយ ហើយក៏មិនគួរខ្ជាក់វាចេញ ទៅកាន់មនុស្សស្រីដែលនៅជុំវិញអ្នកដូចគ្នា ជាពិសេស មនុស្សស្រីដែលអ្នកស្រលាញ់ ។
0 comments:
Post a Comment