កំហឹង : ដឹងទាំងដឹង ថារាល់ពេលដែលខឹង នឹងត្រូវបាត់បង់អ្វីខ្លះ ។ កំហឹងមួយឆាវ
មនុស្សយើងភាគច្រើន គឺទប់មិនជាប់ឡើយ ចិត្តមនុស្សលឿនណាស់ ងាយនឹងប៉ះទង្គិច ។
អារម្មណ៍ដែលខឹង នឹងត្រូវប្រឈមមុខនឹងការបាត់បង់សតិ
គ្មានការគិតពិចារណា ជួបកាលខឹងខ្លាំងក៏អាចបណ្តាលឱ្យបាត់បង់ជីវិតក៏មាន ។
ខ្ញុំជឿ ថាគ្រប់គ្នាប្រាកដជាខឹង អ្នកណាៗក៏ចេះខឹង មិនថាសូម្បីតែខ្ញុំ ។
គ្រាន់តែអ្នកខ្លះ គាត់ខឹងក៏ពិតមែន តែគាត់ក៏មានភាពត្រជាក់នៅក្នុងនោះ
ភាពត្រជាក់នឹងអាចបង្ក្រាប់អារម្មណ៍របស់គាត់បានខ្លះ
គាត់អាចគ្រប់គ្រងលើស្ថានការណ៍បាន ដោយការជម្លៀសខ្លួនឱ្យនៅឆ្ងាយពី រឿង
ឬមនុស្សដែលធ្វើឱ្យប៉ះដល់អារម្មណ៍គាត់ គាត់អាចបញ្ជាខ្លួនឯងឱ្យស្ងប់បាន ។
ដូច្នេះ មនុស្សយើង បើចេះខឹង ក៏ត្រូវតែដឹងពីវិធីរំងាប់កំហឹង
ហើយក៏ត្រូវចងចាំជានិច្ចថា កំហឹង
នឹងធ្វើឱ្យយើងប្រឈមមុខតែនឹងភាពបាត់បង់តែប៉ុណ្ណោះ បើអ្នកមិនចង់បាត់បង់
អ្នកក៏ត្រូវតែ ចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឱ្យបានខ្ពស់ ។ វិធីបឋម
ដែលអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននោះគឺ ត្រូវនៅឱ្យស្ងៀម ពេលដែលអ្នកខឹង
កាន់តែខឹង គឺកាន់តែស្ងាត់ សុខចិត្តដកខ្លួនមកសំងំម្នាក់ឯង
ដើម្បីពិចារណាទៅលើបញ្ហា រឿងរ៉ាវណាដែលបណ្តាលឱ្យយើងខឹង ។ មិនថារឿងនោះ
ជាមួយអ្នកណាក៏ដោយ ទោះយើងខុសឬត្រូវ ក៏ត្រូវតែគិតនិងពិចារណាឱ្យបានល្អិតល្អន់
កុំកាន់ជើងខ្លួនឯង ថាយើងត្រូវ ព្រោះកាលណាដែលយើងគិតលម្អៀងមកលើខ្លួនឯង
នោះយើងក៏នៅតែជាមនុស្សម្នាក់ដែលមិនជឿជាក់លើការគ្រប់គ្រងអារម្មណ៍
ពេលក្រោយៗទៀតក៏យើងនៅតែជាមនុស្សដែលបណ្តោយអារម្មណ៍នោះត្រួតត្រាលើយើងដដែល ។
មនុស្សដែលអាច គ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន អ្នកនោះហើយនឹងមានក្តីសុខច្រើន
... ខឹងខុស ខឹងខូច ខឹងខាត ...៕

Tagged with:
អត្ថបទ
0 comments:
Post a Comment