ការរស់នៅជួបជុំ ក្រុមគ្រួសារ បាននៅក្បែរបងប្អូនញាតិមិត្ត
បានរស់នៅក្បែរមនុស្សដែលខ្លួនស្រលាញ់ ទាំងនេះ
គឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នា ។ ជាការពិត មនុស្សគ្រប់រូប
ពិតជាមិនចង់ឃ្លាតឆ្ងាយពី ឪពុកម្តាយ បងប្អូន
ក៏មិនចង់ចាកចេញពីភូមិកំណើតរបស់ខ្លួនឡើយ ។ ការរស់នៅជាមួយឪពុកម្តាយបងប្អូន
គឺយើងទទួលបានភាពកក់ក្តៅ យើងមានអ្នកចាំលើកទឹកចិត្ត
យើងមានអ្នកចាំជួយគិតជាយោបល់ យើងមានអ្នកផ្តល់ក្តីស្រលាញ់ឱ្យ ដូច្នេះ
គឺគ្មាននរណាម្នាក់ ចង់ចាកចេញទៅនៅទីឆ្ងាយពីផ្ទះកំណើតខ្លួនឯងទេ ។
តែប្រហែលជាខ្ញុំនេះឆ្កួតលីលាពេកហើយមែនទេ ព្រោះខ្ញុំតែងតែមានគំនិត
ខ្ញុំតែងតែគិត ហើយក៏ព្យាយាមរងចាំថ្ងៃមួយមកដល់
ថ្ងៃនោះគឺថ្ងៃដែលខ្ញុំនឹងចាកចេញពីទីនេះ ខ្ញុំនឹងទៅកាន់ទីកន្លែងថ្មី
ទឹកដីថ្មី និងជួបមនុស្សថ្មីដែលខ្ញុំមិនធ្លាប់ស្គាល់
ហើយខ្ញុំនឹងចាប់ផ្តើមចាក់គ្រឹះសសរជីវិតថ្មី ដើម្បីអនាគតមួយដែលខ្ញុំចង់បាន ។
ខ្ញុំគិតថាថ្ងៃមុខ ខ្ញុំនឹងចាកចេញពីភូមិកំណើត
ខ្ញុំចង់រស់នៅឆ្ងាយពីក្រុមគ្រួសារ ម៉ាក់ប៉ា បងប្អូន ញាតិមិត្តទាំងអស់
ខ្ញុំចង់ផ្តើមជីវិត ខ្ញុំចង់រៀនរស់នៅដោយខ្លួនឯង ខ្ញុំចង់ចេះមើលថែខ្លួនឯង
ខ្ញុំចង់ដឹងពីភាពរឹងមាំរបស់ខ្លួនឯង ។ តាមពិតទៅ
ខ្ញុំគឺជាមនុស្សម្នាក់ដែលទន់ជ្រាយខ្លាំងណាស់ ខ្ញុំរស់នៅជុំគ្រួសារ ខ្ញុំអាង
ខ្ញុំពឹងផ្អែកលើពួកគាត់ទាំងស្រុង ខ្ញុំប្រៀបដូចជាក្មេងដែលមិនដឹងអី
ខ្ញុំគឺជាក្មេងដែលមិនអាចសូម្បីតែដើរដោយខ្លួនឯង
ខ្ញុំយកពួកគាត់ជាខ្នងបង្អែកសម្រាប់ផ្អែក
តែខ្ញុំពិតមិនចង់ឱ្យគ្រប់គ្នាកាច់ចង្កូតជីវិតខ្ញុំបែបនេះរហូតទេ
ខ្ញុំមិនចង់ឱ្យពួកគាត់ត្រូវមកពិបាកក្នុងការមើលថែខ្ញុំទៀតឡើយ ។
ខ្ញុំមិនអាចរស់នៅបែបនេះ ខ្ញុំមិនអាចរំពឹងលើនរណាពេញមួយជីវិត
ព្រោះថាដំណើរលើវិថីនៃជីវិត មិនមែនត្រឹមតែមួយឆ្នាំពីរឆ្នាំនោះទេ
ខ្ញុំនៅមានជីវិតតទៅមុខ ដូច្នេះ ខ្ញុំក៏ត្រូវតែរៀនរស់ដោយខ្លួនឯង
ខ្ញុំត្រូវតែរឹងមាំ រៀនដើរដោយខ្លួនឯង ខ្ញុំត្រូវចេះស្វែងរកសម្រាប់ខ្លួនឯង ។
បើការរស់នៅជាមួយក្រុមគ្រួសារ ខ្ញុំបានត្រឹមតែជាក្មេងមិនចេះដើរ
ខ្ញុំក៏សុខចិត្តធ្វើជាមនុស្សឯកា
ដែលត្រូវឃ្លាតឆ្ងាយពីគ្រប់គ្នាដើម្បីឱ្យជីវិតស្គាល់ច្បាស់ថាអ្វីជាខ្លួនឯងពិតប្រាកដ
។ មួយជីវិត យើងពិតមិនអាចរស់ជុំសុខស្រួលឡើយ
បើយើងមិនចេះស្វែងរកផ្លូវមួយដោយខ្លួនឯង
ធ្វើម្តេចយើងនឹងបានស្គាល់ថាអ្វីទៅជារសជាតិនៃជីវិត ។ ខ្ញុំបានសម្រេចចិត្តហើយ
ថាទោះយ៉ាងណាក៏ខ្ញុំត្រូវតែចាកចេញឆ្ងាយពីគ្រប់គ្នាឆ្ពោះទៅរកមាគ៌ាមួយ
ដែលអាចឱ្យខ្ញុំ ចេះដេក ចេះដើរ ចេះឈរ ចេះអង្គុយបានដោយខ្លួនឯង ។
វាប្រហែលជាពិបាកណាស់ សម្រាប់មនុស្សម្នាក់ដែលមិនចេះអ្វីសោះ
ហើយចង់រស់នៅឆ្ងាយពីក្រុមគ្រួសារ តែខ្ញុំក៏ជឿថា ខ្ញុំអាចធ្វើបាន
ព្រោះខ្ញុំប្រាកដចិត្ត ខ្ញុំមានជំនឿលើខ្លួនឯង
ខ្ញុំបានរៀនសម្របខ្លួនឯងរួចហើយ មិនថាកាលៈទេសៈ ឬស្ថានភាពបែបណា
ខ្ញុំក៏នឹងទទួល ហើយជំនះដោយខ្លួនឯង ។ ចង្កូតជីវិតរបស់ខ្ញុំ
ខ្ញុំគឺជាអ្នកបញ្ជា ដំណើរជីវិតរបស់ខ្ញុំ ត្រូវតែខ្ញុំជាអ្នកគ្រប់គ្រង
ផ្លូវឆ្ពោះទៅមុខក្នុងជីវិតនេះ ត្រូវតែខ្ញុំជាអ្នកដឹកនាំ ។
គ្មានអ្វីសំខាន់ជាងការតាំងចិត្ត អំណត់ ព្យាយាម តតាំង ជំនះ ដួលត្រូវក្រោក ក្រោកត្រូវដើរ ដើរត្រូវគិត គិតត្រូវរៀបចំ ខ្ញុំគិតថាខ្ញុំប្រហែលជាគិតងាយ តែខ្ញុំក៏ជឿថាការគិតងាយៗបែបនេះ វាក៏ជាផ្នែកដែលធ្វើឱ្យយើងមានស្នាមញញឹម ក្តីសង្ឃឹមសម្រាប់ខ្លួនឯងជានិច្ច ។ កុំខ្លាចការពិបាក កុំខ្លាចបរាជ័យ កុំខ្លាចឈឺចាប់ កុំខ្លាចភាពឯកា ប្រសិនបើអ្នកគិតថា ជីវិតនេះជារបស់អ្នក ដើរមួយជំហាន ត្រូវមានជំហរ ឈរត្រូវមានលំនឹង ដឹងពីអតិត គិតបច្ចុប្បន្ន ខំដើម្បីអនាគត ត្រូវប្រាកដខ្លួនឯង ថាយើងអាចធ្វើបាន ចាកចេញដើម្បីភាពរឹងមាំ អ្នកនឹងអាចទ្រាំបានគ្រប់ស្ថានការណ៍ ត្រូវចាំថា ទីណាដែលឯកា ទីនោះហើយដែលអ្នករឹងមាំ ទីណាដែលឈឺចាប់ ទីនោះហើយដែលអ្នកអាចទ្រាំបាន ទីណាដែលតានតឹង ទីនោះហើយដែលអ្នកដឹងនិងស្គាល់គ្រប់យ៉ាង អ្នកនឹងបានយល់ពីមធ្យោបាយក្នុងការដោះស្រាយក្នុងជីវិត ទីណាដែលងងឹត ទីនោះហើយដែលអ្នកអាចមើលឃើញពិភពខាងក្រៅបានយ៉ាងច្បាស់ ។
ត្រូវបែងចែកដោយខ្លួនឯង ចាប់ផ្តើមដោយខ្លួនឯងព្រោះយើងមិនអាចពឹងផ្អែកលើនរណាពេញមួយជីវិតបានទេ រៀនរស់ដោយខ្លួនឯង ខ្លួនទីពឹងខ្លួនកុំភ្លេចណា កុំបោះបង់ខ្លួនឯងចោលមិនថាមានរឿងអ្វីកើតឡើងត្រូវតែស្រលាញ់ខ្លួនឯង ផ្តល់ក្តីសង្ឃឹម ញញឹមលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន ។
***********************
By: Light idea

Tagged with:
0 comments:
Post a Comment