
ពណ៌ដែលខ្ញុំស្អប់បំផុត
គឺពណ៌លឿង តែហេតុអ្វី ថ្ងៃនេះ ខ្ញុំបែរជាទៅទិញប៊ិក ដែលស្រោបដោយពណ៌លឿង
យកមកក្ដោបកាន់នៅក្នុងដៃ ដើម្បីសរសេរទៅវិញ ? នេះមកពី
ខ្ញុំបានធីបរូបខាងក្រៅរបស់ប៊ិកនេះចោលបាត់ហើយ
ព្រោះខ្ញុំពេញចិត្តនឹងទឹករបស់វា ពេញចិត្តនឹងបណ្ដូលរបស់វា
ខ្ញុំស្រលាញ់ការពិត ដែលស្ថិតនៅក្នុងក្នុងប៊ិកមួយដើមនេះ ឯរូបខាងក្រៅ
វាគ្រាន់តែជាទ្រនាប់ សម្រាប់ឱ្យខ្ញុំកាន់ ដើម្បីឱ្យពេញដៃតែប៉ុណ្ណោះ
វាក៏មិនខុសអីពីសេចក្ដីស្រលាញ់ ចំពោះមនុស្សម្នាក់ អឆចនិយាយបានថា
រូបខាងក្រៅរបស់គេ អាចនឹងមិនត្រូវចិត្តខ្ញុំស្រលាញ់ អត្តចរិត ធាតុពិត
ដែលមាននៅក្នុងខ្លួនរបស់គេ ខ្ញុំស្រលាញ់និស្ស័យ ស្រលាញ់នូវអ្វីដែលគេមាន
នោះមិនមែន រូបរាងមុខមាត់របស់គេឡើយ ហើយធាតុទាំងនោះ ជាអ្វីដែលខ្ញុំស្រលាញ់
អស់មួយជីវិត ...
#DramaTime
#DramaTime
0 comments:
Post a Comment