ពេលដែលខ្ញុំចង់ឲ្យមនុស្សម្នាក់ជួយខ្ញុំ នៅក្បែរខ្ញុំ តែត្រូវគេបដិសេធម្ដងហើយម្ដងទៀត វាធ្វើឲ្យខ្ញុំកាន់តែឃ្លាតឆ្ងាយពីមនុស្សទាំងអស់ ខ្ញុំត្រូវរស់នៅក្នុងសភាពនៃមនុស្សឯកា ខ្ញុំក្លាយជាមនុស្សដែលមិនត្រូវការអ្នកណាមកលួង ឬនៅក្បែរ ព្រោះតែថា បើទោះជាខ្ញុំចង់ ក៏គ្មានអ្នកណាចង់ដែរ ដូចនេះហើយ គេនៅតែគេ ខ្ញុំនៅតែខ្ញុំ លែងសន្សំអារម្មណ៍ខឹង អន់ចិត្ត គិតច្រើនទៀតហើយ នាំឲ្យខ្លួនឯងកាន់តែស្មុកស្មាញទៅវិញទេ ។
ពេលវេលាកន្លង បញ្ហាដែលធ្លាប់ហែលឆ្លង បានសណ្ឋិតនៅក្នុងការចងចាំ ដាំជាប់ក្នុងចិត្ត មិនភ្លេចទេ ពេញមួយជីវិត ...
ខ្ញុំធ្លាប់ខឹងនឹងគេ តែគេមិនដឹង ខ្ញុំធ្លាប់អន់ចិត្តនឹងគេ តែគេមិនខ្វល់ ខ្ញុំធ្លាប់ចង់ឲ្យគេខ្វល់ តែបានត្រឹមតែទទួលនូវភាពព្រងើយកន្តើយ ម្ល៉ោះហើយ កុំឲ្យខ្លួនឯង កាន់តែយ៉ាប់យ៉ឺន ពិបាកជាងនេះ គឺមានតែរៀនរស់ រៀនក្រោកឈរ រៀនលួង រៀនថែខ្លួនឯង ដោយខ្លួនឯងទៅវាល្អជាង ការដែលព្យាយាមទៅទាមទារពីគេ ។
មានមនុស្សមួយចំនួន បាននិយាយថា ខ្ញុំប្រែប្រួល ខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ខ្ញុំមិនប្រកែកទេ ព្រោះវាជាការពិត ខ្ញុំព្រមទទួលយក ព្រោះខ្ញុំក៏ដឹង ថាខ្លួនឯងមិនដូចមុន
វាជារឿងធម្មតាទេ ដែលមនុស្សម្នាក់ៗត្រូវតែរៀនកែប្រែ ផ្លាស់ប្ដូរខ្លួនឯង ...
0 comments:
Post a Comment