នៅក្នុងលោកយើងនេះ មានមនុស្សច្រើនណាស់រស់នៅ ហើយក៏ជាមនុស្សសម្រាប់យើងស្រលាញ់
តែប្រសិនបើថ្ងៃណាមួយ
ក្តីស្រលាញ់នៃបុគ្គលទាំងពីរបានមានឲ្យគ្នាទៅវិញទៅមកហើយនោះ
ចាំបាច់អីដែលត្រូវទៅស្រវេសវា ស្រលាញ់អ្នកណាផ្សេងជាការលេងសើច
បញ្ចើចឲ្យជីវិតគូធ្វើអី ក៏គួរតែកាន់ដៃគ្នា ស្រលាញ់គ្នា ចិត្តមួយថ្លើមមួយ
ចេះជួយទុក្ខធុរ:គ្នាទៅវិញទៅមក នោះយើងនឹងបានយល់ថាអ្វីទៅជាសុភមង្គលនៃជីវិតគូ
ខ្ញុំគ្រាន់តែគិតថា
ខ្ញុំនឹងស្មោះត្រង់មើលថែមនុស្សម្នាក់ដែលព្រមចូលមកក្នុងជីវិតខ្ញុំ
ហើយអនុញ្ញាតិឲ្យខ្ញុំបានរួមដំណើរជីវិតជាមួយគេ ដើម្បីមើលថែនាង
ផ្តល់ភាពកក់ក្តៅឲ្យនាង
ធ្វើគ្រប់យ៉ាងដើម្បីឲ្យនាងបានក្លាយជានារីដេលមានសំណាងនៅក្នុងលោកនេះ
ក្នុងចំណោមនារីដែលតិចតួចបំផុតដែលកំពុងតែមានក្តីសុខ
និងសុភមង្គលក្នុងជីវិតជាមនុស្សស្រី
នោះក៏ជាការទទួលខុសត្រូវមួយសម្រាប់ជីវិតជាមនុស្សប្រុសប្រពៃម្នាក់
ហើយខ្ញុំក៏ជឿថា ត្រឹមធ្វើជាមនុស្សប្រុសល្អ
ស្មោះសរនឹងនារីម្នាក់គឺមិនពិបាកទេ មែនទេ? ស្រលាញ់គេ ត្រឹមមិនក្បត់គេ
ស្រលាញ់គេ ត្រឹមរស់នៅផ្តល់ភាពកក់ក្តៅឲ្យគេ ស្រលាញ់គេ ត្រឹមមើលថែចិត្ត កាយ
បេះដូងគេ ស្រលាញ់គេ ត្រឹមធ្វើជាបុរសដ៏ល្អសម្រាប់គេម្នាក់ វាមិនពិបាកឡើយ
សម្រាប់មនុស្សម្នាក់ដែលមាននាមថាជាកូនប្រុសដើមទ្រូងប្រាំហត្ថ
ខ្ញុំជឿថាបុរសគ្រប់រូបនឹងធ្វើបាន បើគេគិតយល់
និងឲ្យតម្លៃក្នុងភាពជាបុរសរបស់គេ លើកលែងតែគេ មិនគិតថាខ្លួនគេជាមនុស្សប្រុស
លើកលែងតែគេមិនឲ្យតម្លៃខ្លួនឯងនិងក្តីសុខ សុមង្គលក្នុងជីវិត
គឺលើកលែងតែគេមិនបានតាំងចិត្តថានឹងមានគ្រួសារដ៏ល្អមួយ ៕
តាមពិតទៅ មិនមែនថាមិនធ្លាប់ស្រលាញ់នរណាម្នាក់នោះទេ ព្រោះមនុស្សធំហើយ
ឈានដល់វ័យនេះ គឺគេហៅថាជាយុវវ័យ ក៏មិនមែនមានន័យថាខ្ញុំនេះខុសឆ្គង
ឬសាវានោះដែរ ព្រោះតែខ្ញុំធ្លាប់បានស្រលាញ់មនុស្សច្រើនមករាប់មិនអស់
គឺគ្រាន់តែស្រលាញ់គេ គ្រាន់តែចាប់អារម្មណ៍ ហើយក៏ពេញចិត្តគេ ពេលដែលបាននៅជិត
ស្និតស្នាល និយាយលេង ឬក៏ទាក់ទងរាប់អានគ្នាជាមិត្ត
តែក៏ធ្លាប់មានកូនចិត្តមួយគឺកូនចិត្តស្រលាញ់ ។ ហើយក្នុងពេលដែលស្រលាញ់នោះ
ក៏មិនមែនមានន័យថាខ្ញុំស្រលាញ់តែម្នាក់នោះដែរ
ព្រោះតែខ្ញុំធ្លាប់រាប់អានមនុស្សច្រើន ទើបមានពេលខ្លះក៏ស្រលាញ់គេ ដល់ទៅ៥
៦នាក់ក្នុងពេលតែមួយក៏មានដែរ តែអ្នកនោះខ្ញុំក៏ជម្រុះចោលម្តងមួយៗ
ទីបំផុតក៏អស់ទៅ ស្របពេលនឹងបានស្គាល់អ្នកថ្មី
ក៏ចាប់ផ្តើមមានចិត្តស្រលាញ់អ្នកថ្មីទៀត
មានពេលខ្លះក៏ស្រលាញ់ទាំងអ្នកមានម្ចាស់ក៏មានដែរ និយាយទៅគឺស្រលាញ់ហើយក៏ឈប់
ឈប់ហើយក៏ស្រលាញ់ គ្មានអ្វីទៅពិបាក
ហើយខ្ញុំក៏ជឿថាវាមិនបានខុសឆ្គងអ្វីទៅលើអ្នកណាម្នាក់ ឬបុគ្គលដែលខ្ញុំស្រលាញ់
ក៏មិនអាចហៅថាខ្ញុំនេះសាវាដែរ ព្រោះតែខ្ញុំស្រលាញ់គេតែម្ខាង
ក៏មិនបានទៅបំបែកបំបាក់អ្នកណាឡើយ គឺស្រលាញ់គេតែម្នាក់ឯង
ហើយក៏ឈប់ស្រលាញ់គេដោយខ្លួនឯង ។
ខ្ញុំអាចស្រលាញ់មនុស្សប៉ុន្មាននាក់ក្នុងពេលតែមួយក៏បាន ព្រោះថា
ក្នុងកំឡុងពេលនេះ ខ្ញុំមិនមែនជាកម្មសិទ្ធរបស់អ្នកណា
ព្រោះខ្ញុំមិនទាន់បានច្បាស់ថាអ្នកណាដែលខ្ញុំនឹងជ្រើសរើស
ព្រោះមនុស្សដែលខ្ញុំស្រលាញ់ គឺសុទ្ធតែមិនបានស្រលាញ់ខ្ញុំវិញ
ហើយក៏អ្នកខ្លះក៏មិនបានទាំងដឹងថាខ្ញុំស្រលាញ់គេដែរ
ហើយក៏មិនមានអ្នកណាអាចបញ្ជាក់ប្រាប់ខ្ញុំថាគេស្រលាញ់ខ្ញុំ
ហើយខ្ញុំក៏ស្រលាញ់គេ សរុបជារួមទៅគឺខ្ញុំក៏នៅតែជាខ្ញុំ ពុំមានម្ចាស់
ក៏មិនមានមនុស្សផ្ទាល់ខ្លួននៅឡើយ ហ្ចឹងហើយក៏ចេះតែបណ្តោយឱ្យចិត្តនេះ
ទៅស្រលាញ់អ្នកនេះផង ស្រលាញ់អ្នកនោះផង ទៅតាមអារម្មណ៍មួយពេល ។ ក៏ប៉ុន្តែ
បើនិយាយដល់រឿងថាផ្ទាល់ខ្លួន គឺកម្មសិទ្ធផ្ទាល់ខ្លួន ប្រសិនបើមាននរណាម្នាក់
ដែលខ្ញុំបានដាក់ចិត្តស្រលាញ់ ហើយទទួលបានការស្រលាញ់ និង
ជឿជាក់ពីគេមកលើរូបខ្ញុំវិញ
នោះខ្ញុំក៏នឹងបញ្ឈប់រាល់ក្តីស្រលាញ់ទៅលើមនុស្សផងទាំងពួង
គឺមានន័យថាបិទទ្វារបេះដូង ចាក់សោរនៃក្តីស្រលាញ់ត្រឹមមនុស្សម្នាក់នោះ ។
ជាការពិត ថាបើមានអ្នកណា ព្រមរួមដំណើរទៅជាមួយខ្ញុំរហូតទៅ
មិនថាមានរឿងអ្វីកើតឡើង នោះខ្ញុំក៏នឹងធ្វើឱ្យនាងក្លាយជានារីដែលមានសំណាង
ទទួលបានក្តីស្រលាញ់ពេញលេញ គ្រប់គ្រាន់ មានសុភមង្គលក្នុងជីវិត ជារៀងរហូត
ហើយខ្ញុំក៏នឹងធ្វើអ្វីៗដើម្បីតែក្តីសុខរបស់ជីវិតគូនៃយើង ។
ដឹងថាគ្រាន់តែនិយាយគឺស្រួល ធ្វើវាពិបាក តែគ្រប់យ៉ាងគឺស្ថិតនៅលើការតាំងចិត្ត
ដ្បិតអីមនុស្សម្នាក់នេះ
មានចិត្តស្រវេស្រវាស្រលាញ់អ្នកណាមិនពិតប្រាកដក្នុងពេលនេះព្រោះតែគេមិនមានអ្នកចងចិត្តទុកច្បាស់លាស់
តែតទៅថ្ងៃមុខ ក៏ជឿថានឹងមិនមែនបែបនេះទេ
ព្រោះម្នាក់នេះគឺពិតជាត្រូវការគ្រួសារមួយដែលល្អប្រសើរ
រួមដំណើរជីវិតជាមួយគ្នាលុះអស់សង្ខារ ។ គួរបញ្ជាក់ថា
ខ្ញុំជាមនុស្សដែលមានក្តីស្រលាញ់ពិតប្រាកដ តែមិនធ្លាប់មានការឈឺចាប់
ខកចិត្តក្នុងរឿងស្នេហា ក៏មិនធ្លាប់មាននរណាមកចងចិត្តទុក ដូច្នេះ
ក៏អាចជឿជាក់បានថា
អ្នកដែលចូលមកក្នុងជីវិតខ្ញុំនឹងក្លាយជាមនុស្សស្រីចុងក្រោយរហូតទៅ
គ្រប់យ៉ាងដែលខ្ញុំបាននិយាយ មិនមែនជាការអះអាង ក៏មិនមែនជាសន្យា
តែជាការពិតនៃដួងចិត្តមនុស្សម្នាក់នេះ ហើយក៏មិនចង់ឱ្យនារីណាម្នាក់
ចូលខ្លួនមកសាកល្បងចិត្តខ្ញុំ
តែបើនាងអាចកំណត់ចិត្តខ្លួនឯងបានថាជាមនុស្សស្មោះត្រង់
មានជំហរក្នុងការសាងគ្រួសារមួយដ៏ប្រពៃ នោះនាងក៏ត្រូវតែហ៊ានលះបង់
និងចូលខ្លួនមកក្នុងជីវិតខ្ញុំដោយក្តីជឿជាក់ និងទុកចិត្តលើខ្ញុំ
កុំស្ទាក់ស្ទើរ ព្រោះខ្ញុំនិយាយហើយក៏ធ្វើឱ្យបាន បើហ៊ានស៊ី
ត្រូវហ៊ានសងដូចគ្នា ។
នៅក្នុងលោកយើងនេះ មានមនុស្សច្រើនណាស់រស់នៅ ហើយក៏ជាមនុស្សសម្រាប់យើងស្រលាញ់
តែប្រសិនបើថ្ងៃណាមួយ
ក្តីស្រលាញ់នៃបុគ្គលទាំងពីរបានមានឲ្យគ្នាទៅវិញទៅមកហើយនោះ
ចាំបាច់អីដែលត្រូវទៅស្រវេសវា ស្រលាញ់អ្នកណាផ្សេងជាការលេងសើច
បញ្ចើចឲ្យជីវិតគូធ្វើអី ក៏គួរតែកាន់ដៃគ្នា ស្រលាញ់គ្នា ចិត្តមួយថ្លើមមួយ
ចេះជួយទុក្ខធុរ:គ្នាទៅវិញទៅមក នោះយើងនឹងបានយល់ថាអ្វីទៅជាសុភមង្គលនៃជីវិតគូ
ខ្ញុំគ្រាន់តែគិតថា
ខ្ញុំនឹងស្មោះត្រង់មើលថែមនុស្សម្នាក់ដែលព្រមចូលមកក្នុងជីវិតខ្ញុំ
ហើយអនុញ្ញាតិឲ្យខ្ញុំបានរួមដំណើរជីវិតជាមួយគេ ដើម្បីមើលថែនាង
ផ្តល់ភាពកក់ក្តៅឲ្យនាង
ធ្វើគ្រប់យ៉ាងដើម្បីឲ្យនាងបានក្លាយជានារីដេលមានសំណាងនៅក្នុងលោកនេះ
ក្នុងចំណោមនារីដែលតិចតួចបំផុតដែលកំពុងតែមានក្តីសុខ
និងសុភមង្គលក្នុងជីវិតជាមនុស្សស្រី
នោះក៏ជាការទទួលខុសត្រូវមួយសម្រាប់ជីវិតជាមនុស្សប្រុសប្រពៃម្នាក់
ហើយខ្ញុំក៏ជឿថា ត្រឹមធ្វើជាមនុស្សប្រុសល្អ
ស្មោះសរនឹងនារីម្នាក់គឺមិនពិបាកទេ មែនទេ? ស្រលាញ់គេ ត្រឹមមិនក្បត់គេ
ស្រលាញ់គេ ត្រឹមរស់នៅផ្តល់ភាពកក់ក្តៅឲ្យគេ ស្រលាញ់គេ ត្រឹមមើលថែចិត្ត កាយ
បេះដូងគេ ស្រលាញ់គេ ត្រឹមធ្វើជាបុរសដ៏ល្អសម្រាប់គេម្នាក់ វាមិនពិបាកឡើយ
សម្រាប់មនុស្សម្នាក់ដែលមាននាមថាជាកូនប្រុសដើមទ្រូងប្រាំហត្ថ
ខ្ញុំជឿថាបុរសគ្រប់រូបនឹងធ្វើបាន បើគេគិតយល់
និងឲ្យតម្លៃក្នុងភាពជាបុរសរបស់គេ លើកលែងតែគេ មិនគិតថាខ្លួនគេជាមនុស្សប្រុស
លើកលែងតែគេមិនឲ្យតម្លៃខ្លួនឯងនិងក្តីសុខ សុមង្គលក្នុងជីវិត
គឺលើកលែងតែគេមិនបានតាំងចិត្តថានឹងមានគ្រួសារដ៏ល្អមួយ ៕

Tagged with:
អត្ថបទ
0 comments:
Post a Comment