Sunday, October 23, 2016

តើដល់វ័យណា ដែលអ្នកយល់ថា អ្នកសក្ដិសមនឹងរៀបការ មានគ្រួសារ ?

តើអ្នកចង់រៀបការ នៅក្នុងវ័យណា អាយុប៉ុន្មាន ?
ការរៀបការ គ្រាន់តែនិយាយ ចុះមានអ្វីទៅពិបាក តែការរៀបការ មិនមែនរៀបការតែមួយថ្ងៃ ហើយបានកាន់ដៃគ្នា ជារឿងចប់នោះទេ ... ពេលវេលាមួយជីវិត ដែលជាពេលវេលាពិត សម្រាប់មនុស្សពីរនាក់ ត្រូវប្រើរួមគ្នា ។ 
អ្នកខ្លះ ក្មេងពេក ខ្លាចមិនគង់យូរ អ្នកខ្លះចាស់ពេក ខ្លាចគ្មានគូ គ្មានអ្នកស្រលាញ់ សរុបមកវិញ រឿងអាយុ រឿងវ័យ ជារឿងមួយផ្នែក ចែកឱ្យដាច់ សម្រេចឱ្យត្រូវ មិនថាអ្នកស្ថិតនៅក្នុងវ័យណា អាយុប៉ុន្មាន បានរៀបការ មានគ្រួសារ វាមិនសំខាន់ឡើយ តែសូមឱ្យអ្នក ជឿជាក់ ប្រាកដចិត្ត ថាអ្នកពិតជា ចេះគិត មានគំនិត មានចិត្ត រឹងប៉ឹង នឹងន ដឹងល្អអាក្រក់ ចេះរៀបចំ ចេះប្រឈមមុខ នឹងបញ្ហា ដែលនឹងត្រូវកើតមាននៅក្នុងគ្រួសារ អ្នកអាចមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការដោះស្រាយ នូវរឿងរ៉ាវដែលអ្នកជួប អ្នកអាចទទួលយក គ្រប់យ៉ាងពីដៃគូរបស់ខ្លួន មិនថារឿងល្អ ឬក៏ទម្លាប់អាក្រក់របស់គេ អ្នកអាចមានពេលវេលា សម្រាប់ឱ្យគ្នាទៅវិញទៅមក អ្នកមានចិត្តត្រជាក់ មិនឆេវឆាវ ចេះរម្ងាប់អារម្មណ៍កុំក្ដៅក្រហាយ ចេះលះបង់ភាពសប្បាយផ្ទាល់ខ្លួន ដើម្បីក្ដីសុខ និងភាពរីករាយរួមគ្នា ...។
អ្នកខ្លះ រៀបការនៅអាយុតិច តែគេយល់ពីតិចនិចនៃការរស់នៅជាមួយគ្នា គេអាចរក្សាចំណងនៃជីវិតគូរបស់គេ បានយូរអង្វែង ...  ចំណែកអ្នកខ្លះ រៀបការនៅអាយុច្រើន វ័យចំណាស់ក៏ពិតមែន តែមិនចេះក្រែង មិនចេះគិតវែងឆ្ងាយ ជីវិតគូជួបតែតែភាពរកាំរកូស ក្ដៅក្រហាយ មិនបានយូរ ក៏បាក់បែកចែកផ្លូវគ្នា ... ។
នេះហើយបញ្ជាក់ថា បើទោះជាអ្នករៀបការ មានគូនៅវ័យណាមួយក៏ដោយ តែបើអ្នកមិនមានភាពរឹងប៉ឹង នឹងន ឬជំហររឹងមាំ គ្មានភាពជាអ្នកដឹកនាំ មិនចេះទ្រាំទ្រ ឬក៏គ្មានចិត្ត គ្មានគំនិត គិតគូរបែងចែក វែកញែក ថ្លឹងថ្លែង យល់តែពីខ្លួនឯង មិនចេះយល់ដល់ដៃគូរបស់ខ្លួន នោះហើយ ជីវិតគ្រួសារក៏មិនមាំមួនដែរ គេថា ចាស់តែវ័យ តែគំនិតនៅខ្ចី ដៃមិនចេះក្ដោបក្ដាប់ ឆាប់បែកបាក់ គ្មានអ្វីពិបាកយល់នោះឡើយ ហើយក៏មិនចម្លែកដែរ បើខ្លាំងទៅខ្លាំងមក ជម្រកក៏មិនកក់ក្ដៅ រស់នៅមិនចុះសម្រុង ក្នុងគ្រួសារ ប្រេះឆា ជារឿងធម្មតារបស់មនុស្សខ្វះភាពអត់ធ្មត់ ចែះតែដុត មិនចេះពន្លត់ ...

0 comments:

Post a Comment

IDEALAOR

IDEALAOR

IDEALAOR

IDEALAOR

Culture

Find Us On Facebook

Travelling

Random Posts

Advertise

[Latest News][6]

Videos
អត្ថបទ

Column Left

Social Share

IDEALAOR

IDEALAOR

Recent comments

Gallery

Beauty

Column Right

Text Widget

Contact Us

Name

Email *

Message *

Beauty

តើដល់វ័យណា ដែលអ្នកយល់ថា អ្នកសក្ដិសមនឹងរៀបការ មានគ្រួសារ ?
តើអ្នកចង់រៀបការ នៅក្នុងវ័យណា អាយុប៉ុន្មាន ?
ការរៀបការ គ្រាន់តែនិយាយ ចុះមានអ្វីទៅពិបាក តែការរៀបការ មិនមែនរៀបការតែមួយថ្ងៃ ហើយបានកាន់ដៃគ្នា ជារឿងចប់នោះទេ ... ពេលវេលាមួយជីវិត ដែលជាពេលវេលាពិត សម្រាប់មនុស្សពីរនាក់ ត្រូវប្រើរួមគ្នា ។ 
អ្នកខ្លះ ក្មេងពេក ខ្លាចមិនគង់យូរ អ្នកខ្លះចាស់ពេក ខ្លាចគ្មានគូ គ្មានអ្នកស្រលាញ់ សរុបមកវិញ រឿងអាយុ រឿងវ័យ ជារឿងមួយផ្នែក ចែកឱ្យដាច់ សម្រេចឱ្យត្រូវ មិនថាអ្នកស្ថិតនៅក្នុងវ័យណា អាយុប៉ុន្មាន បានរៀបការ មានគ្រួសារ វាមិនសំខាន់ឡើយ តែសូមឱ្យអ្នក ជឿជាក់ ប្រាកដចិត្ត ថាអ្នកពិតជា ចេះគិត មានគំនិត មានចិត្ត រឹងប៉ឹង នឹងន ដឹងល្អអាក្រក់ ចេះរៀបចំ ចេះប្រឈមមុខ នឹងបញ្ហា ដែលនឹងត្រូវកើតមាននៅក្នុងគ្រួសារ អ្នកអាចមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការដោះស្រាយ នូវរឿងរ៉ាវដែលអ្នកជួប អ្នកអាចទទួលយក គ្រប់យ៉ាងពីដៃគូរបស់ខ្លួន មិនថារឿងល្អ ឬក៏ទម្លាប់អាក្រក់របស់គេ អ្នកអាចមានពេលវេលា សម្រាប់ឱ្យគ្នាទៅវិញទៅមក អ្នកមានចិត្តត្រជាក់ មិនឆេវឆាវ ចេះរម្ងាប់អារម្មណ៍កុំក្ដៅក្រហាយ ចេះលះបង់ភាពសប្បាយផ្ទាល់ខ្លួន ដើម្បីក្ដីសុខ និងភាពរីករាយរួមគ្នា ...។
អ្នកខ្លះ រៀបការនៅអាយុតិច តែគេយល់ពីតិចនិចនៃការរស់នៅជាមួយគ្នា គេអាចរក្សាចំណងនៃជីវិតគូរបស់គេ បានយូរអង្វែង ...  ចំណែកអ្នកខ្លះ រៀបការនៅអាយុច្រើន វ័យចំណាស់ក៏ពិតមែន តែមិនចេះក្រែង មិនចេះគិតវែងឆ្ងាយ ជីវិតគូជួបតែតែភាពរកាំរកូស ក្ដៅក្រហាយ មិនបានយូរ ក៏បាក់បែកចែកផ្លូវគ្នា ... ។
នេះហើយបញ្ជាក់ថា បើទោះជាអ្នករៀបការ មានគូនៅវ័យណាមួយក៏ដោយ តែបើអ្នកមិនមានភាពរឹងប៉ឹង នឹងន ឬជំហររឹងមាំ គ្មានភាពជាអ្នកដឹកនាំ មិនចេះទ្រាំទ្រ ឬក៏គ្មានចិត្ត គ្មានគំនិត គិតគូរបែងចែក វែកញែក ថ្លឹងថ្លែង យល់តែពីខ្លួនឯង មិនចេះយល់ដល់ដៃគូរបស់ខ្លួន នោះហើយ ជីវិតគ្រួសារក៏មិនមាំមួនដែរ គេថា ចាស់តែវ័យ តែគំនិតនៅខ្ចី ដៃមិនចេះក្ដោបក្ដាប់ ឆាប់បែកបាក់ គ្មានអ្វីពិបាកយល់នោះឡើយ ហើយក៏មិនចម្លែកដែរ បើខ្លាំងទៅខ្លាំងមក ជម្រកក៏មិនកក់ក្ដៅ រស់នៅមិនចុះសម្រុង ក្នុងគ្រួសារ ប្រេះឆា ជារឿងធម្មតារបស់មនុស្សខ្វះភាពអត់ធ្មត់ ចែះតែដុត មិនចេះពន្លត់ ...
«
Next

Newer Post

»
Previous

Older Post


No comments:

Leave a Reply

Advertise

Panha Lim
Breaking News

Recent Comments

PageNavi Results No.

Label Icons CSS

Popular Posts

Most Popular