Monday, October 31, 2016
ឯកា?
Thursday, October 27, 2016
ខ្ញុំដឹង ថាខ្ញុំមិនដូចពីមុន
ពេលដែលខ្ញុំចង់ឲ្យមនុស្សម្នាក់ជួយខ្ញុំ នៅក្បែរខ្ញុំ តែត្រូវគេបដិសេធម្ដងហើយម្ដងទៀត វាធ្វើឲ្យខ្ញុំកាន់តែឃ្លាតឆ្ងាយពីមនុស្សទាំងអស់ ខ្ញុំត្រូវរស់នៅក្នុងសភាពនៃមនុស្សឯកា ខ្ញុំក្លាយជាមនុស្សដែលមិនត្រូវការអ្នកណាមកលួង ឬនៅក្បែរ ព្រោះតែថា បើទោះជាខ្ញុំចង់ ក៏គ្មានអ្នកណាចង់ដែរ ដូចនេះហើយ គេនៅតែគេ ខ្ញុំនៅតែខ្ញុំ លែងសន្សំអារម្មណ៍ខឹង អន់ចិត្ត គិតច្រើនទៀតហើយ នាំឲ្យខ្លួនឯងកាន់តែស្មុកស្មាញទៅវិញទេ ។
ពេលវេលាកន្លង បញ្ហាដែលធ្លាប់ហែលឆ្លង បានសណ្ឋិតនៅក្នុងការចងចាំ ដាំជាប់ក្នុងចិត្ត មិនភ្លេចទេ ពេញមួយជីវិត ...
ខ្ញុំធ្លាប់ខឹងនឹងគេ តែគេមិនដឹង ខ្ញុំធ្លាប់អន់ចិត្តនឹងគេ តែគេមិនខ្វល់ ខ្ញុំធ្លាប់ចង់ឲ្យគេខ្វល់ តែបានត្រឹមតែទទួលនូវភាពព្រងើយកន្តើយ ម្ល៉ោះហើយ កុំឲ្យខ្លួនឯង កាន់តែយ៉ាប់យ៉ឺន ពិបាកជាងនេះ គឺមានតែរៀនរស់ រៀនក្រោកឈរ រៀនលួង រៀនថែខ្លួនឯង ដោយខ្លួនឯងទៅវាល្អជាង ការដែលព្យាយាមទៅទាមទារពីគេ ។
មានមនុស្សមួយចំនួន បាននិយាយថា ខ្ញុំប្រែប្រួល ខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ខ្ញុំមិនប្រកែកទេ ព្រោះវាជាការពិត ខ្ញុំព្រមទទួលយក ព្រោះខ្ញុំក៏ដឹង ថាខ្លួនឯងមិនដូចមុន
វាជារឿងធម្មតាទេ ដែលមនុស្សម្នាក់ៗត្រូវតែរៀនកែប្រែ ផ្លាស់ប្ដូរខ្លួនឯង ...
Wednesday, October 26, 2016
មនុស្សដែលគេមើលរំលង មិនដែលស្កាល់ស្នេហាបានម្ដង បានត្រឹមលួចស្រលាញ់គេ
និយាយទៅក៏អស់សំណើចនឹងខ្លួនឯងណាស់ដែរ ដូចចម្រៀង លោកឈន សុវណ្ណរាជច្រៀងអ៊ីចឹងគឺបទ " មនុស្សដែលគេមើលរំលង " " អាយុប៉ុណ្ណេះ មិនទាន់ស្គាល់ស្នេហាដំបូង បានត្រឹមលួចស្រលាញ់គេ ... មានស្នេហ៍ស្មោះឱ្យគេ គេមិនត្រូវការ អាចប្រាប់អ្នកណា បើគ្មានអ្នកនៅក្បែរ ..." នេះហើយជាអត្ថន័យនៃបទ " មនុស្សដែលគេមើលរំលង " និយាយទៅក៏ត្រូវម្យ៉ាងដែរទៅនឹងបទនេះ ព្រោះរាល់ថ្ងៃ ក៏មិនខុសអីពីមនុស្សដែលគេមើលរំលង ។
និយាយលាក់បាំងអី ឥឡូវនេះកំពុងតែមើលមនុស្សម្នាក់ ហើយក៏បានលាក់គេទុកក្នុងចិត្ត តែដឹងគេមើលខ្ញុំវិញឬក៏អត់នោះទេ ហើយខ្ញុំក៏មិនប្រាកដចិត្តឡើយថាការដែលលាក់មនុស្សម្នាក់នោះទុកក្នុងចិត្តបែបនេះគេហៅថាជាស្នេហាឬក៏ជាអ្វី ? បើមនុស្សមិនធ្លាប់មើលអ្នកណា មិនទាំងស្គាល់ស្នេហាយ៉ាងម៉េចផង តែបើនិយាយដល់រឿងស្នេហា សង្សារអីនឹងគឺមិនធ្លាប់មានពិតមែន តែបើនិយាយពីខ្លឹមសារវិញ គឺថាដឹងខ្ទេច ចង់និយាយថា គឺអ្នកឯកទេសប្រឹក្សារឿងស្នហារបស់គេ បើបានអ្នកណាមកនិយាយសួរនាំឲ្យជួយសោះស្រាយនឹង គឺវិភាគបែកខ្ទិះតែឯង ទ្រឹស្តីស្នេហាពេញខ្លួន មិនអួតទេ ស្នេហាចេះស្នេហាចុះ មានទៅខុសអី តែមិនដឹងថាទ្រឹស្តីនោះត្រូវឬក៏អត់មិនដឹង ហើយក៏មិនដឹងទៀតថាអ្នកមកពិភាក្សាជាមួយខ្ញុំនឹង គាត់ស្តាប់ខ្ញុំបកស្រាយពីន័យស្នេហាយល់ឬក៏អត់ គិតៗក៏ម្យ៉ាងដែរ គ្មានទេស្នេហា គ្មានទេសង្សារ តែកុំឲ្យអ្នកណានិយាយដល់រឿងនេះ គិតវិភាគបែកម៉ាំហ្មង បកស្រាយ ខ្លាំងជាងអ្នកគេមានទៅទៀត នេះហើយដែលគេថាមិនខុសមែនគឺ Single អាជីព
យុវវ័យ និង ក្ដីស្រលាញ់
Tuesday, October 25, 2016
រៀនផ្លាស់ប្ដូរខ្លួនឯងខ្លះ បើកឱកាសទទួលយកនូវអ្វីដែលថ្មី ហើយបោះបង់នូវអ្វីដែលមិនគួររក្សាទុក
Sunday, October 23, 2016
តើដល់វ័យណា ដែលអ្នកយល់ថា អ្នកសក្ដិសមនឹងរៀបការ មានគ្រួសារ ?
Thursday, October 20, 2016
ចូរអ្នកចងចាំអោយច្បាស់ថា អ្នកមិនមែនជាមនុស្សតែម្នាក់ដែលខូចចិត្ត
ហើយគ្មានអ្នកណាម្នាក់ដែលកើតមកហើយមិនខូចចិត្តនោះទេ គ្រប់គ្នាត្រូវតែឆ្លងកាត់រឿងរ៉ាវទាំងអស់នេះដូចគ្នាក្នុងមួយជីវិត
ភាពឯកោ អាចធ្វើអោយអ្នកមានអារម្មណ៍កណ្តោចកណ្តែង តែវាមិនបានធ្វើអោយអ្នកឈឺចាប់ទេ មានតែយើងខ្លួនឯងដែលព្យាយាមទាញការឈឺចាប់មកដោយខ្លួនឯង ចូរស្រលាញ់ត្រឹមព្រំដែនដែលអាចស្រលាញ់ ព្រោះមនុស្សខ្លះយើងមានឱកាសនិងពេលបានត្រឹមតែស្រលាញ់មួយរយៈប៉ុណ្ណោះ មិនមែនមានន័យថាគេកើតមកជារបស់យើង សំរាប់តែយើងម្នាក់ទេ
ត្រឹមពេលនេះមិនមានគេទៅគិតអីច្រើនម្ល៉េះ យើងមិនអាចមើលដឹងថ្ងៃស្អែក តែចូរព្យាយាមធ្វើថ្ងៃនេះអោយល្អសំរាប់ថ្ងៃស្អែកថ្មី កុំនៅត្រាំខ្លួនជាមួយអតីតកាល
ឈប់គិតថាគេជាមនុស្សដែលល្អបំផុតសំរាប់អ្នក ព្រោះបើគេល្អសំរាប់អ្នកហេតុអ្វីអ្នកឈឺចាប់ដោយសារគេ
ព្យាយាមបើកចិត្តគិតអោយធំ ដូចពាក្យថា នៅលើមេឃមានមេឃ
នៅមានមនុស្សល្អៗជាច្រើនសំរាប់អ្នក ត្រឹមតែអ្នកឈានជើងដើរបន្តទៀត កុំឈប់ធ្មឹងកើតទុក្ខមួយកន្លែង ដើម្បីរកវិធីដើរត្រឡប់ថយក្រោយទៅរកអតីតដែលធ្វើអោយអ្នកឈឺចាប់នោះ
ថ្ងៃនេះវាអាចជាថ្ងៃដែលមានព្យុះមានភ្លៀង តែយើងត្រូវចាំថាក្រោយភ្លៀងមេឃស្រឡះ ដូចនេះច្បាស់ណាស់ ត្រូវតែមានថ្ងៃមួយដែលមេឃនឹងស្រស់ថ្លាជាថ្មីជាក់មិនខាន ។
ប្រភព : ព្រះ ចន្ទ្រ
Tuesday, October 18, 2016
ល្អឬអាក្រក់គឺស្ថិតលើបុគ្គល
ល្អ ឬ អាក្រក់ គឺស្ថិតនៅលើបុគ្គល មិនមែនស្ថិតនៅលើ ពូជពង្ស វហ្សត្រកូល ខ្សែស្រឡាយ ញាតិសន្តាន នោះឡើយ ។ បុគ្គលម្នាក់ឯងល្អឬអាក្រក់ គឺស្ថិតនៅលើចិត្តគំនិត ចរិតឫកពារ មាយាទ សម្តីសំដៅ និងការប្រព្រឹត្តិរបស់បុគ្គលនោះ រីឯ ពូជពង្ស វង្សត្រកូល គ្រួសារ ខ្សែស្រឡាយ ញាតិកា ផៅសន្តាន គឺគ្រាន់តែជារឿងផ្គួបផ្សំ បំពេញពីក្រោយតែប៉ុណ្ណោះ ។ តួយ៉ាងដូចជនខ្លះ ពូជពង្ស សាវតារ ប្រវត្តិគ្រួសារ មេបា មិនល្អ តែបែរជាកូនៗតជំនាន់ក្រោយ បានល្អ ខ្ពង់ខ្ពស់ មានកិត្តិយសក្នុងសង្គម អ្នកផងស្រលាញ់ អាណិតចូលចិត្ត គេឯងកោតក្រែង សរសើរ រាប់រក ... ចំណែកបុគ្គលខ្លះវិញ សាវតារ ដូនតា គ្រួសារ ឪពុកម្តាយ ខ្សែស្រឡាយ ពូជពង្ស ខ្ពង់ខ្ពស់ មានកិត្តិយសល្អប្រពៃ មានអ្វីៗគ្រប់យ៉ាង តែបែរជាកូនចៅជំនាន់ក្រោយ មាយាទមិនបាន អន់ចរិត ពាលា អាវាសែ ប៉ោឡែ គ្មានកំណើត ... ក៏មិនខុសពី ផ្កាឈូក ដែលលូតលាស់ពីភក់បាតបឹង អ្នកណាទៅដឹងថា ផ្កាឈូកមានតម្លៃ ថ្លៃណា អ្នកផងប្រុសស្រី យកផ្កាទៅបូជាថ្វាយព្រះ លើដៃសំពះបួងសួង ប្រណមជាប់ហត្ថាទាំងសង ប៉ងប្រាថ្នាដោយផ្កាដែលដុះចេញពីភក់បាតបឹងនោះ ដូច្នេះ មនុស្សក៏ដូចគ្នា កុំសម្លឹងទៅអតីតកាល កុំពិចារណាទៅលើ ប្រវត្តិសាវតារ ក្រុមគ្រួសាររបស់គេ ត្រឹមតែសម្លឹងមើលទង្វើ ការប្រព្រឹត្តិ ចរិត ឫក្សពារមាយាទ សម្តីសំដៅ បច្ចុប្បន្នភាពរបស់គេ ក៏យើងអាចដឹងបានហើយថា បុគ្គលនោះជាមនុស្សបែបណា ល្អឬអាក្រក់ គឺបុគ្គលជាអ្នកស្តែងឱ្យឃើញដោយខ្លួនឯងតែប៉ុណ្ណោះ ចំពោះរឿង គ្រួសារ ផៅសន្តាន គ្រាន់តែជាការ បញ្ចើចបញ្ចើ សរសើរ បន្ទុកបន្តាក់ ជាការស្តែងឱ្យឃើញ ទាញមកប្រទាក់ក្រឡាគ្នាមួយគ្រាទេ ... ៕
Sunday, October 9, 2016
ចេះរក ចេះចាយ ចេះចំណាយ ចាយមានរបៀប
អ្នកណាៗ ក៏ចេះចាយដែរលុយ ឱ្យតែមាន ចាយខ្ទេចគ្មានសល់ តែអ្នកដែលចេញធ្វើការ រកស៊ីដោយខ្លួនឯង ទើបដឹងច្បាស់ពីរបៀបនៃការចាយវាយ ។
លុយមិនមែនអាចរកបានមកដោយងាយៗ ដូចកាលដែលយើង លាដៃសុំលុយប៉ាម៉ាក់ សុំបានៗ យ៉ាងច្រើន ត្រូវមាត់ គាត់ស្ដីឱ្យពីរបីម៉ាត់ក៏ស្ងាត់ទៅ ចុងក្រោយក៏នៅតែបានលុយយកមិនចាយ ដោយគ្មានចំណាយ កម្លាំងញើសឈាម ដើម្បីរកនោះឡើយ ។
កាលពីមុន លុយបានមកស្រួលៗ ចុះមានទៅពិបាកអី ដែលគ្រាន់តែចាយ ទិញនូវអ្វីដែលខ្លួនឯងចង់បាន ចំណាយទៅលើអ្វីដែល គ្រាន់តែជារបស់ឥតប្រយោជន៍ យកមកបំពេញនូវតម្រូវការនៃចិត្ត ដែលមិនបានគិតវែងឆ្ងាយនោះ ចាយដូចសេដ្ឋី លុយពេញដៃ ចាយដូចអ្នកមានមហាសាល តែមិនដែលគិតទេថា អ្នកដែលផ្ដល់លុយឱ្យយើងចាយ គាត់ចំណាយ កម្លាំងកាយ ចាយញើសចាយឈាមគាត់កម្រិតណា ទម្រាំតែបានលុយនេះមក តែគាត់ក៏បែរជាយកមកឱ្យយើង ជះលែង តាមរបៀបក្មេង មិនចេះគិតពិចារណាទៅវិញ ។
រហូតដល់ពេល ដែលខ្លួនឯងចាប់ផ្ដើម ចេញរកមកដោយខ្លួនឯង ទើបដឹងថា លុយមិនមែនស្រួលឡើយ ទម្រាំតែបានវាមក អ្នកខ្លះ ត្រូវក្រាបផងលូនផង ធ្វើមុខស្ដើង មុខក្រាស់ ក៏ពេលខ្លះ មិនទាន់ទាំងបាន កាន់លុយផាស់ៗដៃទេ ធ្វើការ រកស៊ីគ្មានពេលទំនេរ គ្មានពេលថែរក្សាសុខភាពខ្លួនឯងទៅទៀត ដល់ពេលអ៊ីចឹងបានដឹង បានយល់ ហើយក៏ចេះគិតលើការចំណាយចាយវាយ ។
មនុស្សម្នាក់ កែប្រែ ធ្លាប់តែចាយវាយខ្ជះខ្ជាយ ក៏បែរជាក្លាយទៅជាមនុស្សម្នាក់ ដែលចេះរិះចេះថាំ របស់ល្មមៗ ឬរបស់ណា ដែលគ្មានបានការ គ្មានប្រយោជន៍ ក៏មិនខ្ចីទៅទិញយកមកបង្ហិនលុយនោះទេ ។
លុយមានឱ្យចាយ តែត្រូវដឹង ពីរបៀបនៃការចាយ មិនមែនចាយឱ្យសប្បាយនោះទេ គឺត្រូវចាយឱ្យមានតម្លៃ ឱ្យសមនឹងការដែលយើងបានមកដោយលំបាក ។
ទិញរបស់ដែលគួរទិញ ចំណាយលើអ្វីដែលគួរចំណាយ ចាយឱ្យដឹងពីពេលវេលា កាលៈទេសៈ ពេលចាយត្រូវចាយ ពេលរិះត្រូវរិះ ពេលថាំ ត្រូវថា ជួនកាល ពេលដែលយើងមិនចំណាយទៅលើអ្វីមួយ ឬឱ្យមនុស្សមិនគួរឱ្យ មិនមែនយើងគម្រិះទេ មិនមែនយើងម៉ៅស្វិតទេ តែយើងមានពេល យើងចេះគិតល្អិតល្អន់ យើងមានហេតុផល យើងយល់ក្នុងការចាយ ។
មានពេលខ្លះ ក៏ព្រមទទួល ក៏មិនប្រកែកទេ បើគេថាយើងនេះគម្រិះ តែធ្វើយ៉ាងណា ក៏មិនចង់ឱ្យខ្លួនឯងពិបាកទៅថ្ងៃមុខ ក៏ព្រោះតែចាយមិនគិត ដ្បិតខ្លាចគេថាឱ្យខ្លួននេះ ម៉ៅស្វិត បើចាយមួយថ្ងៃ ដាច់យ៉ៃមួយខែ សួរថា វាឡូយត្រង់ណា វាអស្ចារ្យត្រង់ណា សួរថា សប្បាយទេ ហំហើយឬ ដែលបានសង្ហា ចាយតែមួយថ្ងៃនោះ ។
Saturday, October 8, 2016
ខ្លួនទីពឹងខ្លួន
អ្នកដទៃអាចបានត្រឹមជាកម្លាំងចិត្តដល់យើងក្នុងការធ្វើដំណើរលើវិថីជីវិតតែប៉ុណ្ណោះ តែរឿងឆ្ពោះទៅមុខបានឬមិនបាន គឺអាស្រ័យនៅលើយើងខ្លួនឯង ថាអាចត្រួសត្រាយផ្លូវទៅបានដោយរបៀបណា បានឆ្ងាយប៉ុណ្ណា បានល្អប៉ុណ្ណា ... ។
ដំណើរដើរនៅក្នុងជីវិត កម្រិតឱ្យមាននូវ បញ្ហា ការតស៊ូ អំណត់អត់ធ្មត់ កំបាក វេទនា ឧបសគ្គជាច្រើនរាប់មិនអស់ បើយើងរឹងមាំគ្រប់គ្រាន់ មិនថាបញ្ហា ឧបសគ្គច្រើនប៉ុណ្ណាក៏យើងនៅតែជំនះទៅបាន ។
បញ្ហា ការលំបាក ឧបសគ្គច្រើនប៉ុណ្ណា អ្នកនឹងបានដឹងថា អ្នកអាចរឹងមាំបានច្រើនទ្វេដង ។
ភាពជោគជ័យលើវិថីជីវិត គឺពិតមិនងាយស្រួលឡើយ គ្មានការជោគជ័យណា ដែលថាមិនឆ្លងកាត់ការបរាជ័យនោះទេ ...
បើយើងចេះទទួលស្គាល់ការពិត បើកចិត្តបើកឱកាសឱ្យខ្លួនឯង កុំដាក់គំនាបគាបសង្កត់លើខ្លួនឯង យើងនឹងមើលឃើញតែចំនុចវិជ្ជមាន ក្នុងការធ្វើដំណើរ ដើរលើវិថីជីវិតដ៏វែងឆ្ងាយរបស់យើង ត្រូវតែមានក្តីសង្ឃឹម ត្រូវតែញញឹមឱ្យខ្លួនឯង ត្រូវតែចេះបើកឱកាសសម្រាប់ខ្លួនឯងជានិច្ច ... ៕
Wednesday, October 5, 2016
នេះហើយជាខ្ញុំ
ខ្ញុំមិនរំពឹងឲ្យនរណាម្នាក់មកលះបង់ដើម្បីខ្ញុំ មកអង្គុយនិយាយលួងលោមខ្ញុំ មកនិយាយពាក្យផ្អែមល្អែមជាមួយខ្ញុំ មកអែបអបយកចិត្តទុកដាក់ ដោយគិតថាខ្ញុំមានចរិតដូចក្មេងទន់ខ្សោយ ឬ ក្មេងដែលនៅស្ទើរមិនទាន់ដឹងក្តីនោះទេ ។ ខ្ញុំស្គាល់ខ្លួនខ្ញុំច្បាស់ ហើយវារឹតតែច្បាស់ជាង អ្នកស្គាល់ខ្លួនរបស់អ្នកទៅទៀត ។
ពេលខ្លះខ្ញុំចូលចិត្តភាពសោះកក្រោះ ព្រោះវាស្ងប់ស្ងាត់ វានាំខ្ញុំឲ្យមានអារម្មណ៍នឹងន ។ ពេលខ្លះខ្ញុំ ចូលចិត្តនៅស្ងៀម ព្រោះការមិនតបត គឺជាដំណោះស្រាយ ជាការរៀនអត់ធ្មត់ ជាការរៀនបង្កើនទម្ងន់ផ្លូវចិត្ត ។
ខ្ញុំមិនចង់ចាកចេញពីភាពឯកោ ព្រោះភាពឯកោផ្តល់ឲ្យខ្ញុំនូវ សេរីភាពពេញទី ផ្តល់អាទិភាពខាងធ្វើសេចក្តីសម្រេចចិត្ត ហើយនាំឲ្យខ្ញុំដឹងអំពីធម្មជាតិនៃចរិតពិតខ្ញុំ ។
ខ្ញុំគឺជាមនុស្សមានអាថ៌កំបាំងច្រើនក្នុងផ្លូវចិត្ត ។ ខ្ញុំចូលចិត្ត មនុស្សដែលមាននិស្ស័យ ចង់ស្វែងយល់ ចង់ដឹង ជាជាង និយាយអ្វីមួយ ដើម្បីប្រាប់ទៅគេត្រង់ៗ ។
សរុបមកខ្ញុំជាមនុស្សដែលពិបាក ឲ្យអ្នកដទៃស្វែងយល់ឲ្យបានស៊ីជម្រៅ ។ តែយ៉ាងណាក៏ដោយ ខ្ញុំមានធាតុល្អ ច្រើនជាង ធាតុអាក្រក់នៅក្នុងខ្លួន ដ្បិតអីខ្ញុំជាមនុស្សស្វែងរកក្តីសុខ ជាជាងស្វែងរកទ្រព្យសម្បត្តិ ....។
ត្រូវចិត្ត ត្រូវអារម្មណ៍ ហ៉ឺ... :-(
រក្សាសិទ្ធិ : បងប្រុស ជា សុភារិទ្ធិ ល្វីសអង់ដ្រូ
#មនុស្សល្ងង់ឯងកំពុងគិតអី?
ធ្មេចបើកៗ អស់រយៈពេល២ឆ្នាំហើយ ដែលគេចាកចេញពីផែនដីនេះ ទាំងមិនបានលា គ្រប់គ្នាអាចនឹងដឹង ថាម្នាក់នោះ ចាកចេញព្រោះតែអារម្មណ៍ឈឺចាប់ខ្លាំង គេមានវិប្បដិសារី តែប្រហែលគ្រប់គ្នាមិនច្បាស់ទេ ថាការពិតនោះជាអ្វី ? ដូចខ្ញុំ ឬក៏ប្រហែលជាមានតែខ្ញុំ ដែលនៅចងចាំគេ ទាំងដែលការពិត ខ្ញុំនិងគេម្នាក់នោះ មិនទាំងត្រូវជាអ្វីនឹងគ្នា ថាសូម្បីទំនាក់ទំនងក៏ពួកយើងគ្មានដែរ ខ្ញុំគ្រាន់តែជាអ្នកដទៃ ហើយបានស្គាល់គេក្នុងថ្ងៃ ដែលគេចាកចេញតែប៉ុណ្ណោះ ប៉ុន្តែ ខ្ញុំនៅតែមិនអស់ចិត្ត មិនអស់អាល័យ ថាហេតុអ្វី ក៏គេដាច់ចិត្តចាកចេញទៅ ខ្ញុំក៏នៅតែមានអារម្មណ៍ថា ម្នាក់នោះមិនទាន់ទៅណា ម្នាក់នោះ នៅរស់នៅឡើយ ប្រហែលជាខ្ញុំឆ្កួតហើយមែនទេ មែនហើយ តែខ្ញុំនិយាយអារម្មណ៍ពិត ខ្ញុំមាននិស្ស័យជាមួយគេ ទើបខ្ញុំនៅទន្ទេញឈ្មោះគេ ខ្ញុំនៅតែចងចាំទឹកមុខ ស្រងូតស្រងាត់របស់គេ តែនិស្ស័យខ្ញុំនិងគេ វាជានិស្ស័យកម្ម ដែលខ្ញុំត្រូងរង់ចាំតែម្នាក់ឯង ... ។
#មនុស្សល្ងង់ឯងកំពុងគិតអី?
Monday, October 3, 2016
នៅពេលដែលខ្ញុំចាកចេញ សូមកុំសួរដេញដោលខ្ញុំថាមកពីហេតុអ្វី ?
ពេលវេលាមួយវិនាទីកន្លងទៅយ៉ាងឆាប់រហ័ស អាយុកាន់តែច្រើន មើលឃើញកាន់តែច្បាស់ យល់កាន់តែច្រើន ភាពរីករាយក៏កាន់តែមានតិចទៅដែរ ។
ពេលវេលាអាចកែប្រែអ្វីៗជាច្រើន ខ្ញុំធ្លាប់ល្ងង់ ធ្លាប់ឆ្កួត ធ្លាប់រឹងរុះ ធ្លាប់តស៊ូ ធ្លាប់ស្រលាញ់ រាប់អាន ធ្លាប់គោរព ទីបំផុតខ្ញុំនៅតែជាខ្ញុំដដែល ។ ខ្ញុំនៅតែជាអ្នកលួងលោម និងព្យាបាលរបួសដោយខ្លួនឯងដដែល ។
ខ្ញុំមិនល្អ តែនៅលើលោកនេះ មានរូបខ្ញុំតែមួយគ្មានពីរ អ្នកចង់ថែរក្សាក៏បាន មិនចង់ក៏ហី ប៉ុន្តែឱ្យតែថ្ងៃណាមួយដែលអ្នកបោះបង់ខ្ញុំចោលហើយ ខ្ញុំនឹងមិនឱ្យអ្នករកខ្ញុំឃើញទៀ
ឥឡូវនេះខ្ញុំសុំតែធ្វើអ្វីៗ ចូលស្ទឹងតាមបត់ មើលតាមកាលៈទេសៈប៉ុណ្ណោះ ។ ហើយសូមកុំថាខ្ញុំមិនខ្វល់ បើខ្ញុំខ្វល់តើវាយ៉ាងម៉េច ? វានៅតែដដែល គ្រាន់តែថាមានរឿងខ្លះ ខ្ញុំគិតយល់ និងមើលធ្លុះនូវរឿងមួយចំនួន ហើយក៏បានបើកចិត្តទទួលយកការពិតដែ
ម្យ៉ាងវិញទៀត មនុស្សយើងនេះ រឿងដែលមិនយល់ មានច្រើនពេកហើយ ពេលចង់ដឹងចង់យល់ច្រើនពេកទៅធ្វើឲ្យខ្លួនឯងកាន់តែរងរបួស ។
ខ្ញុំធ្លាប់ជាមនុស្សដែល ចូលចិត្ត
ចុងក្រោយក៏លែងទាក់ទងទៅគេទៀត ដោយសារតែមានអារម្មណ៍ថា ខ្លួនឯងគឺគ្មានតម្លៃ មានយើងក៏មិនលើស គ្មានយើងក៏មិនខ្វះ សម្រាប់គេ ។
ពិភពដែលយើងចូលទៅមិនរួច កុំប្រឹងប្រជ្រៀតចូល កុំធ្វើឱ្យគេពិបាក កុំធ្វើឱ្យខ្លួនឯងថោកទាប ។
មានពេលខ្លះ មិនប្រយ័ត្នក៏បានដឹងរឿងខ្លះដែលមិនគួរដឹង ដឹងថាទង្វើដែលយើងធ្វើរាល់ថ្ងៃ
គ្មានន័យសម្រាប់គេទាល់តែសោះ តើវាគួរឱ្យចង់សើចប៉ុណ្ណាទៅ ? អ្នកណាដែលមិនចេះលាក់ពុតនោះ ? អ្នកណាដែលមិនចេះផ្លាស់ប្តូរ ? គ្មានអ្នកណាដែលជារបស់ផ្តាច់មុខរ
ការពិតទៅមនុស្សដែលចេះតែសើច មិនដែលឃើញពិបាកចិត្ត ទើបជាមនុស្សដែលគួរឱ្យអាណិតបំផុត
មនុស្សដែលខ្វល់ខ្វាយពីខ្ញុំ ខ្ញុំនឹងខ្វល់ខ្វាយពីគេវិញទ្វេដ
នៅលើលោកនេះមានរឿងជាច្រើនដែលអាចឆិនឆៃបាន ។ ចុងក្រោយពេលដែលខ្ញុំបានសម្រេចចិ
ទឹកភ្នែកនិងការស្តាយក្រោយរបស់អ្នកនៅថ្ងៃនេះ គឺបណ្តាលមកពីភាពអំនួតរបស់អ្នកនៅ
ហេតុផលនៃការចាកចេញរបស់ខ្ញុំ ក៏ព្រោះតែភាពព្រងើយកន្តើយរបស់អ្នក ព្រោះតែភាពអំនួតរបស់អ្នក ព្រោះតែអ្នកមិនដែលនឹកនា មិនដែលឱ្យតម្លៃខ្ញុំ ដូច្នេះ ខ្ញុំក៏គ្មានកម្លាំងនឹងនៅបន្ត ឱ្យអ្នកទើសមុខ ទើសមាត់ទៀតនោះទេ ... ៕
សុំទោសដល់ម្ចាស់អត្ថបទ ដែលខ្ញុំបានយកមកផុស មិនបានសុំការអនុញ្ញាត មិនបានដាក់ឈ្មោះ ព្រោះខ្ញុំពុំបានដឹងថា នរណាឃាម្ចាស់អត្ថបទក៏មានខ្លឹមសារមួយនេះ ព្រោះតែត្រូវរឿងត្រូវអារម្មណ៍របស់ខ្ញុំ ទើបខ្ញុំតែងតែរក្សា ហើយក៏ផុសរហូតមក
មេរៀន បទពិសោធន៍ជីវិត
ខ្ញុំយល់ច្បាស់នៅរឿងរ៉ាវមួយចំនួន ដែលបានកើតមាននៅក្នុងជីវិតរបស់ខ្ញុំ បានបង្រៀនឱ្យខ្ញុំ ចេះទ្រាំ ចេះអត់ធ្មត់ រហូតដល់ខ្ញុំ អាចដឹងនិងយល់ ចេះឈរបានយ៉ាងរឹងមាំ ។ ចំណែកមនុស្សដែលនៅជុំវិញខ្ញុំក៏ដូចគ្នា គ្រប់គ្នាបាន បង្រៀនឱ្យខ្ញុំដឹងនិងយល់បានច្រើននពីភាពល្ងង់ខ្លៅរបស់ខ្ញុំ
- អ្នកដែលនិយាយដើមខ្ញុំផ្តល់នូវភាពល្បីល្បាញដល់ខ្ញុំ ធ្វើឱ្យអ្នកដែលមិនស្គាល់ខ្ញុំចាប់ផ្ដើមចង់ស្គាល់ ចាប់ផ្ដើមសម្គាល់លើរូបខ្ញុំ
- អ្នកដែលមើលងាយខ្ញុំបានផ្តល់នូវកម្លាំងចិត្តដល់ខ្ញុំ បានធ្វើឱ្យខ្ញុំចេះឈឺចាប់ ហើយក៏ចាប់ផ្ដើមចេះតស៊ូ ចេះខំប្រឹងប្រែងជំនះ រាល់ពាក្យប្រមាថមាក់ងាយទាំងអស់
- អ្នកដែលកុហកខ្ញុំ បានផ្តល់នូវមេរៀនដល់ខ្ញុំ ធ្វើឱ្យខ្ញុំយល់ពីតម្លៃនៃភាពជឿជាក់ លើការរាប់អាន យល់ពីភាពស្មោះត្រង់ ក្នុងចំណោមមនុស្សដែលយើងស្គាល់
- អ្នកដែលបោកប្រាស់ខ្ញុំ បានផ្តល់នូវបទពិសោធន៍ដល់ខ្ញុំ ធ្វើឱ្យខ្ញុំចេះប្រុងប្រយ័ត្ន ចេះត្រៀមត្រាប់ មើលលើបុគ្គល កាលៈទេសៈពេលវេលា គេធ្វើឱ្យខ្ញុំ ចេះម៉ត់ចត់ជាងមុន
- អ្នកដែលស្រលាញ់ចូលចិត្តខ្ញុំ គឺតែងតែចង់អោយខ្ញុំល្អ ឲ្យតំលៃខ្ញុំ កែលំអរបើខ្ញុំ ខុសហើយមិនចាកចេញពីខ្ញុំឡើយ គេធ្វើឱ្យខ្ញុំ យល់ពីអារម្មណ៍ដែលកក់ក្ដៅ ឱ្យខ្ញុំរស់នៅត្រូវមានសង្ឃឹម គេផ្ដល់ស្នាមញញឹម និង កម្លាំងចិត្តដល់ខ្ញុំ
- អ្នកដែលច្រណែននឹងខ្ញុំ គឺតែងទើសទាល់ ចាំចាប់កំហុស ចង់អោយខ្ញុំអាក្រក់ ចាក់រុក ឆ្កឹះឆ្កៀល លួចធ្វើបាប ច្រណែន មើលងាយ មិនជួយកែប្រាប់បើខ្ញុំខុស ហើយស្អប់ខ្ញុំ ព្រោះតែចង់ឱ្យខ្ញុំ ពិបាក បរាជ័យ គ្មានសល់អ្វីនៅក្នុងជីវិត គិតតែអ្វីដែលអវិជ្ជមានលើខ្ញុំ នឹងចាកចេញពីខ្ញុំដោយឈប់រាប់អាន គេចិត្តមិនបានឡើយ ហើយគេធ្វើឱ្យខ្ញុំយល់ច្បាស់ថា ការមាក់ងាយមនុស្ស គឺឆ្លុះបញ្ចាំងពីភាពមោហ៍បាំងនៃអវិជ្ជា
ពីមុនខ្ញុំជាមនុស្សទន់ជ្រាយ មិនរឹងប៉ឹងដោយសារតែខ្ញុំ
មិនចេះខិតខំ មិនចង់បាន មិនចង់ដឹង មិនមានគោលដៅច្បាស់លាស់ និងនិយាយស្តីចូលចិត្តអោយគេជាន់ ដោយគិតថាធ្វើមនុស្សស្លូតប្រសើរជាង តែមានអីអ្នកខ្លះធ្វើបាបមើលងាយ ថែមទាំងប្រមាថថាឲ្យខ្ញុំ បំបាក់មុខខ្ញុំ ប្រឹងជាន់ពន្លិច ចង់ឱ្យខ្ញុំវិនាស តែរឿងរ៉ាវទាំងនេះ បានធ្វើអោយខ្ញុំចេះដឹងចូលក្នុងសង្គមយ៉ាងល្អ ខ្ញុំមិនដូចពីមុនដែលទន់ជ្រាយឲ្យអ្នកជាន់ទៀតឡើយ កុំមើលមនុស្សត្រឹមតែសម្បកក្រៅ ព្រោះវាសនាមនុស្សរស់នៅ មើលមិនឃើញទេ កុំចង់បំបាក់គេ តែភ្លេចអភិវឌ្ឈន៍ខ្លួនឯង ។
តែយ៉ាងណា ក៏ខ្ញុំចង់ប្រាប់ថា ខ្ញុំអរគុណ ដែលធ្វើឱ្យមនុស្សទន់ជ្រាយ ល្ងង់ខ្លៅម្នាក់នេះ យល់ច្បាស់ពីរសជាតិនៃជីវិត ការរាប់អានមិត្ត និងការប្រើប្រាស់ពេលវេលាឱ្យបានសមគួរ
តម្លៃនៃបុរស
ក្នុងនាមជាមនុស្សប្រុស មិនគួរណា ហ៊ានប្រើហិង្សា ឬការឈ្លោះប្រកែក តិះដៀល មាក់ងាយ ស្ដីប្រមាថ ជេរប្រទេច ឬប្រើពាក្យសម្ដីអសុរោះ ជាមួយនឹងមនុស្សស្រីឡើយ ។
មិនថាអ្នកខឹងសម្បារយ៉ាងណាក៏ដោយ មិនថាអ្នកត្រូវឬខុស កុំឱ្យសោះ កុំស្ដីនូវពាក្យមិនល្អ បង្ករជម្លោះឈ្លោះជេរបញ្ចោរ ដាក់ស្ត្រី ជាពិសេសមនុស្សស្រីដែលខ្លួនស្រលាញ់ ធ្លាប់ថ្នាក់ថ្នមផ្ទាល់នឹងដៃ ។
ប្រុសឈ្លោះនឹងស្រី ជេរមនុស្សស្រី បើមិនខ្មាសអ្នកដទៃ គួរណាស់តែចេះខ្មាសខ្លួនឯង ។
មនុស្សប្រុស បើអ្នកហ៊ានតែប្រើនូវសម្ដីអសីលធម៌ អសុរោះ ឈ្លោះជេរប្រមាថដាក់មនុស្សស្រី នោះតម្លៃនៃភាពជាកូនប្រុសរបស់អ្នក ក៏មិនសល់ដែរ ។ សម្ដីដែលស្ដីចេញទៅ គឺជាជម្រៅនៃតម្លៃរបស់អ្នក ។
សម្ដីដែលអាក្រក់ មិនត្រូវឱ្យដក់នៅក្នុងចិត្ត ឬអណ្ដាតដ៏មុតស្រួចរបស់អ្នកឡើយ ហើយក៏មិនគួរខ្ជាក់វាចេញ ទៅកាន់មនុស្សស្រីដែលនៅជុំវិញអ្នកដូចគ្នា ជាពិសេស មនុស្សស្រីដែលអ្នកស្រលាញ់ ។
មនុស្សល្ងង់ម្នាក់នេះ
ហើយខ្ញុំក៏កាន់តែល្ងង់បំផុត នៅពេលដែលជួបទុក្ខលំបាកបន្តិចបន្តួច ក៏ព្យាយាមគេចវេស ប្រឹងដើរយ៉ាងណាឱ្យបានផុតពីចំនុចនេះ មិនគិត មិនដោះស្រាយ ធ្វើយ៉ាងណាគឺប្រឹងជម្លៀសខ្លួនឱ្យឆ្ងាយពីពាក្យថា បញ្ហាស្មុកស្មាញទាំងអស់នោះ ទាំងដែលការពិតខ្លួនកំពុងតែរស់នៅជាមួយនឹងបញ្ហា ក៏គួរណាតែព្យាយាមរៀនសូត្រពីបញ្ហា រឿងរ៉ាវអស់ទាំងនោះឱ្យបានល្អិតល្អន់ ខំយ៉ាងណាទើបអាចឱ្យខ្លួនបានស្គាល់កាន់តែច្បាស់ពីរសជាតិនៃជីវិតដែលតស៊ូជំនះ រាល់គ្រប់ឧបសគ្គ ។
តាមពិតទៅ អតីតកាល គ្រាន់តែជារឿងដែលកន្លងហួសទៅ ហើយគ្រាន់តែបន្សល់នូវការចងចាំមួយដែលគ្មានថ្ងៃនឹងបំភ្លេចបានតែប៉ុណ្ណោះ តែប្រសិនបើយើងចង់វិលត្រឡប់ ឬចង់ជួបវាម្តងទៀតគឺមិនមែនជារឿងងាយទេ ហើយក៏មិនអាចទៅរួចផងដែរ ។
ចំណែកឯរឿងអនាគត ក៏មិនចាំបាច់ចង់ជួបខ្លាំងពេកនោះទេ ព្រោះថាមិនយូរក៏គង់តែបានជួបមិនខានឡើយ ព្រោះថាពេលវេលាមិនមែននៅត្រឹមហ្នឹង ដូច្នេះ ក៏មិនបាច់បង្ខំឱ្យឆាប់ដល់ពេកដែរ ។
ថាទៅ ខ្ញុំក៏នៅតែល្ងង់ជាមួយនឹងបច្ចុប្បន្ននេះដូចគ្នា ព្រោះខ្ញុំហាក់ដូចជាមនុស្សម្នាក់ដែលធ្វើអ្វីៗដើម្បីកំដរពេលវេលាអ៊ីចឹង និយាយទៅ វាក៏មិនខុសអី ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានន័យថា ធ្វើថ្ងៃនេះ ក៏ដើម្បីតែនឹងដើរឱ្យដល់ថ្ងៃស្អែក ។ ព្រោះថា ខ្ញុំចង់បានពេលវេលានាពេលអនាគត ទើបខំក្នុងថ្ងៃនេះ ។ មិនថាថ្ងៃនេះ ខ្ញុំចំណាយពេលទៅលើអ្វីខ្លះក៏ដោយ ក៏វាល្អជាង ការដែលដេកចាំថ្ងៃស្អែកមកដល់ដែរ ។
យ៉ាងហោចណាស់ ក៏បានស្គាល់ថា នេះគឺជា ថ្ងៃនេះ ថ្ងៃនេះមានអ្វីខ្លះ ... ថ្ងៃនេះចេះអីខ្លះ ថ្ងៃនេះស្គាល់អីខ្លះ ... ខ្ញុំអាចនឹងរីករាយ ជាមួយនឹងជីវិត ដែលល្ងង់ ប្រចាំថ្ងៃ ខ្ញុំបានយល់នូវអត្ថន័យជីវិតបានខ្លះៗ ហើយមានរឿងជាច្រើន ដែលខ្ញុំកាន់តែល្ងង់ ល្ងង់សូម្បីតែអ្នកដទៃនិយាយអ្វីខ្លះពីខ្លួន ក៏មិនខ្ចីខ្វល់ មិនខ្ចីរវល់ ដល់ពាក្យនិន្ទារបស់គេ តែក៏រង់ចាំស្តាប់និងគិតដល់ពាក្យរិះគន់ ដើម្បីជាការដាស់សតិ និងកែតម្រូវរាល់កំហុសឆ្គងរបស់ខ្លួនឯង ។ ពេលខ្លះខ្ញុំអាត្មានិយមណាស់ មិនខ្វល់នឹងអ្នកណាទាំងអស់ ព្រោះខ្ញុំកំពុងតែគិតដល់អនាគតរបស់ខ្លួនឯង ខ្ញុំកំពុងតែចាត់ចែងរាល់បញ្ហារបស់ខ្លួន ខ្ញុំអាចជាមនុស្សម្នាក់ដែលរីករាយ ហើយក៏ជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ខ្លាំងបំផុត ។ តែអ្វីដែលខ្ញុំមានគឺ ភាពជាខ្លួនខ្ញុំពិតប្រាកដ ខ្ញុំជាខ្ញុំ ... តែខ្ញុំក៏នៅតែជាមនុស្សល្ងង់ដដែល គ្រាន់តែពេលនេះខ្ញុំអាចពន្យល់ខ្លួនឯងបាន ហើយចែកដាច់ស្រឡះគ្នា រវាង អតីត បច្ចុប្បន្ន និង អនាគត ខ្ញុំអាចបញ្ឈប់ខ្លួនឯងពីការងប់ងល់នឹងអតីត អតីតគឺជាមេរៀន តែមិនអាចឲ្យយើងបានវិលត្រឡប់ទៅវិញម្តងទៀតទេ ដូច្នេះ ខ្ញុំក៏ឈប់គិតចង់វិលត្រឡប់ទៅរកអតីតកាលនោះដែរ មានតែព្យាយាមក្នុងពេលបច្ចុប្បន្ននេះដើម្បី អនាគតមួយដ៏ប្រសើរ ...
កំហឹង
Sunday, October 2, 2016
ដួងចិត្តស្ត្រី
មនុស្សស្រីគ្រប់រូប តែងប្រាថ្នាជួប បុរសម្នាក់ដែលល្អ ហើយបន្តដំណើរជីវិតរួមគ្នា រហូតដល់ជរាវ័យរៀងៗខ្លួន ។
មនុស្សស្រី មិនប្រាថ្នាទេ ជីវិតគូ ដែលបែកបាក់ មិនថាព្រាត់ស្លាប់ ឬព្រាត់រស់ តែសម្រាប់នារីខ្លះ គឺជាអនិច្ចាកម្ម ដែលមិនអាចប្រកែកបានឡើយ ព្រាត់រស់ អាចព្រោះអស់ចិត្តស្រលាញ់ តែព្រាត់ស្លាប់វិញ ដឹងទេ ថាវាឈឺចាប់ប៉ុណ្ណា ។
ក្នុងនាមជាស្ត្រី ក្នុងនាមជាមាតា រាល់ពេលដែលសម្រាលបុត្រ នាងត្រូវការបំផុត គឺស្វាមី នៅជិត នៅក្បែរ មើលថែ ឱ្យកម្លាំងចិត្ត ប៉ុន្តែ សម្រាប់នារីខ្លះ បែរជាព្រហ្មលិខិត កម្រិតឱ្យនាង គេសម្រាលបុត្រ តែម្នាក់ឯង កណ្ដោចកណ្ដែង មានតែពេទ្យ ដែលជាអ្នកផ្សេង ។
ដឹងទេ គ្រប់ពេល ទោះបីស្ត្រីម្នាក់នោះ រឹងមាំខ្លាំងប៉ុណ្ណា ក៏នាងនៅតែត្រូវការ ការលើកទឹកចិត្ត ការផ្ដល់កម្លាំងចិត្ត ការយកចិត្តទុកដាក់មើលថែ ពីមនុស្សដែលនាងស្រលាញ់ ជាពិសេស គឺស្វាមី នាងមិនចង់ឱ្យមានថ្ងៃ បែកបាក់គ្នាឡើយ ហើយក៏រឹតតែមិនចង់ឱ្យ ជីវិតគ្រួសារ ជួបការព្រាត់ប្រាស់ ប្ដីព្រាត់ប្រពន្ធ ម្ដាយឪពុកព្រាត់កូន ។
ឆាកជីវិត ដែលត្រូវមួយជួបការបែកបាក់ និរាសព្រាត់ប្រាស់គ្នា ដឹងទេ ថាវាវេទនាចិត្តខ្លាំងកម្រិតណា ជីវិតគ្រួសារ ដែលធ្លាប់តែទៅណាមកណាជាមួយគ្នា គ្រប់ពេលវេលា មានតែក្ដីសុខ សុភមង្គល ស្នាមញញឹម ក្ដីសង្ឃឹមរួមគ្នា តែឥឡូវបែរជា គ្រាំគ្រាចិត្ត ដ្បិតគ្រួសារមួយនេះ ត្រូវរបេះបង្គោល សសរដ៏រឹងមាំបាត់ទៅហើយ តើឱ្យសង្ឃឹមអ្វី មេឃដីអយុត្តិធម៌ មេឃដីប្រឡាក់ពណ៌ដ៏គ្រោតគ្រាតខ្មៅងងឹត បង្ខិតបង្ខំជីវិតមនុស្សម្នាក់ ឱ្យលាចាកលោកនេះទៅ បន្សលមទុកនៅ ដំបៅក្នុងក្រអៅបេះដូងរបស់ស្ត្រីម្នាក់ និងកូនៗ ដែលហាក់ដូចកំពុងតែនៅលើក្បូន កណ្ដាលសមុទ្រ ផុតកោះផុតត្រើយ #រងាណាស់
គ្រាន់តែសង្ឃឹមថា គ្រួសារមួយ ដែលត្រូវចាប់ផ្ដើមជាថ្មី ទោះបីគ្មានស្វាមី គ្មានឪពុក ទំនុកបម្រុង តែសូមឱ្យក្នុងគ្រួសារ ទទួលបានភាពកក់ក្ដៅ ពីកម្ដៅដើមទ្រូងនារីម្នាក់ដែលឈ្មោះថាម្ដាយ សូមឱ្យគ្រប់គ្នា មានជីវិតដ៏ល្អប្រពៃ ជីវិតមានន័យ មានតម្លៃ ទទួលជោគជ័យ មានក្ដីសុខ សុភមង្គលតរៀងទៅ
ដំណើលើផ្លូវ ឆ្ពោះទៅរកគោលដៅដែលលោកឪពុក ធ្លាប់បានប៉ងប្រាថ្នា
® បញ្ជាក់រូបថត
នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៦ កូនប្រុសទី ៥របស់លោកបណ្ឌិត កែម ឡី អធិរាជសំដីមាស បានកើតមកហើយ វេលាម៉ោង ៥និង មួយ នាទី ទំងន់ ២ ,៧ kg មានឈ្មោះថា កែម ឡី វីរៈ សូមបងប្អូនជនរួមឈាមខ្មែរនៅគ្រប់ទិសទីជុំវិញពិភពលោកចូលរួមអបអរសាទរផង ។
IDEALAOR
IDEALAOR
IDEALAOR
IDEALAOR
Culture
Find Us On Facebook
Travelling
Random Posts
Advertise
[Latest News][6]
Column Left
Social Share
IDEALAOR
IDEALAOR
Recent comments
Gallery
Beauty
Column Right
Text Widget
About Me
Contact Us
Beauty
October 2016

Recent Comments
PageNavi Results No.
Label Icons CSS
Popular Posts
-
ជីវិត គឺស្ថិតនៅលើយើងជាអ្នកឱ្យនិយមន័យ នៅពេលដែលរីករាយ នៅពេលដែលគ្មានទុក្ខ ជីវិតគឺស្ថិតក្នុងអត្ថន័យល្អប្រសើរ ស្រស់បំព្រង ប៉ុន្តែ នៅពេលដែលជីវិត ស...
-
ខ្ញុំយល់ច្បាស់នៅរឿងរ៉ាវមួយចំនួន ដែលបានកើតមាននៅក្នុងជីវិតរបស់ខ្ញុំ បានបង្រៀនឱ្យខ្ញុំ ចេះទ្រាំ ចេះអត់ធ្មត់ រហូតដល់ខ្ញុំ អាចដឹងនិងយល់ ចេះឈរបានយ...
-
ប្រមាណប្រហែលជា ១០ថ្ងៃមុន ពេលយប់ ខ្ញុំបានទៅលេងផ្ទះ បងប្អូនដែលនៅក្បែរផ្ទះគ្នាដែរ រហូតដល់ម៉ោង៨ ឬ ៩ ខ្ញុំក៏ត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែឮសំឡេងខ្លែង...
-
នៅពេលដែលខ្ញុំចាកចេញពីអ្នក សូមកុំសួរខ្ញុំថាមកពីហេតុអ្វី ? បើថ្ងៃណាមួយអ្នកមិនប្រយ័ត្នធ្វើ ឱ្យ បាត់បង់ខ្ញុំ ខ្ញុំនឹងមិនឱ្យអ្នករកខ្ញុំឃើញទេ...
-
#ខ្ញុំទើបតែនឹកឃើញ_រឿងឥតបានការមួយទៀត យប់នេះ ខ្ញុំបានចាប់ផ្ដើមធ្វើរឿងអត់ប្រយោជន៍មួយទៀតហើយ គឺខ្ញុំចាប់ផ្ដើម កត់ត្រាទុកនូវឃ្លាដែលខ្ញុំបានរៀបវា...
-
ការរស់នៅជួបជុំ ក្រុមគ្រួសារ បាននៅក្បែរបងប្អូនញាតិមិត្ត បានរស់នៅក្បែរមនុស្សដែលខ្លួនស្រលាញ់ ទាំងនេះ គឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នា ។ ...
-
ពេលវេលា ចេះតែកន្លងផុតទៅ តែអារម្មណ៍សោកសៅ នៅដិតដាមជាប់ក្នុងចិត្តមិនលែង ខ្ញុំនៅតែគិត នៅតែនឹក ក៏នៅតែមិនអាល័យតែម្នាក់ឯង ... ធ្មេចបើកៗ អស់រយៈពេ...
-
ខ្ញុំគឺជាមនុស្សម្នាក់ ដែលតែងតែសម្តែងនូវ ស្នាមញញឹម ភាពរីករាយ សើចសប្បាយ ក្អាកក្អាយ ទៅកាន់មនុស្សទាំងឡាយ ហើយក៏ជាមនុស្សម្នាក់ដែលមានមិត្តភក្តិច...
-
ពណ៌ដែលខ្ញុំស្អប់បំផុត គឺពណ៌លឿង តែហេតុអ្វី ថ្ងៃនេះ ខ្ញុំបែរជាទៅទិញប៊ិក ដែលស្រោបដោយពណ៌លឿង យកមកក្ដោបកាន់នៅក្នុងដៃ ដើម្បីសរសេរទៅវិញ ? នេះមកព...
-
អ្នកដទៃអាចបានត្រឹមជាកម្លាំងចិត្តដល់យើងក្នុងការធ្វើដំណើរលើវិថីជីវិតតែប៉ុណ្ណោះ តែរឿងឆ្ពោះទៅមុខបានឬមិនបាន គឺអាស្រ័យនៅលើយើងខ្លួនឯង ថាអាចត្រួសត្រ...
Most Popular