ខ្ញុំមានរឿងខ្លះចង់និយាយ តែមិនដឹងទេថាគួរចាប់ផ្តើមពីចំនុចណាមុន
គួរចាប់ផ្តើមបែបណា រៀបពាក្យបែបណា មិនដឹងទេថា គួរនិយាយពីអ្វី ??? អូខេ!
ចាប់ផ្តើមពីពាក្យថា និស្ស័យចុះ ... អ្នកជឿលើនិស្ស័យទេ ? ថាព្រោះតែនិស្ស័យ
ទើបយើងមានថ្ងៃបានស្គាល់គ្នា បានចាប់ដៃគ្នា ក្លាយជាមិត្តល្អ បើអ្នកមិនជឿ
តែខ្ញុំនេះជឿ ខ្ញុំជឿថា មាននិស្ស័យ ហើយថ្ងៃណាមួយនិស្ស័យនេះក៏អស់ទៅវិញ
បើយើងមិនចេះចងចាប់រក្សាផ្សាភ្ជាប់ជាមួយឱកាស ក្នុងការរាប់អានគ្នា ។ ជាការពិត
មនុស្សយើងម្នាក់ៗ ទម្រាំអាចរាប់អានគ្នាបានដល់រាប់ឆ្នាំ
អ្នកខ្លះដល់ដុះស្នឹម
សឹងតែមិនជឿថាខ្សែនិស្ស័យនេះបានយូរអង្វែងរហូតដល់ចាស់កោងខ្នងរៀងខ្លួន ។
សម្រាប់ខ្ញុំ ខ្ញុំក៏ជឿថាមិត្តភាពនឹងមានឱ្យគ្នា មិនមែនតែក្នុង ភាពជាកុមារ ឬ
ត្រឹមភាពជាយុវវ័យនោះទេ រហូតដល់ជរាវ័យ ក៏និស្ស័យនៅតែមានឱ្យគ្នាជានិច្ច
ហើយខ្ញុំក៏តែងតែគិតមករហូត ថាខ្ញុំនឹងមានមិត្តល្អបែបនេះមិនរបូតបែកបាក់គ្នាទេ
។ តែក៏គ្មាន អ្នកណាអាចដឹងបាន ព្រោះថាពេលវេលា ជាអ្នកំណត់គ្រប់យ៉ាង
ទោះអនុស្សាសាងច្រើនរាប់មិនអស់យ៉ាងណា ក៏មិនអាចរក្សាឱ្យគង់វង្សបានឡើយ
ជឿហើយថាពេលនេះ ភាពចង់ឈ្នះ មិនអាចប្រជែងបានទេ គេព្រងើយ ខ្ញុំកន្តើយ
តើឱ្យឋិតឋេរបានទៅដោយរបៀបណា ។ ខ្ញុំមិនដឹងទេ ថាគួរធ្វើបែបណា ពាក្យមួយម៉ាត់ថា
ចង់វិលត្រឡប់ ខ្ញុំធ្លាប់ចាប់វា តែដៃខ្ញុំមិនស្អិត
ទើបក្រសោបឱបមិត្តភាពនោះមិនជាប់ ។ ខ្ញុំធ្លាប់ចង់បានមនុស្សល្អ
មិត្តល្អម្នាក់មកនៅក្បែរខ្លួន តែខ្ញុំហាក់គ្មានឥទ្ធិពលនឹងឃុំគ្រងបានឡើយ
ឬខ្ញុំនេះពុំមានខ្សែនិស្ស័យ ដែលអាចកាន់ដៃនៃមិត្តល្អបានដូចគេ ។
ដឹងទេថាពេលឃើញមិត្តភាពគេ ស្អិតរមួត មិត្តគេស្រលាញ់គ្នា ឃើញគេនិយាយគ្នា
ប្រលែងគ្នា ... ខ្ញុំលួចយំម្នាក់ឯង តាមពិតទៅ
ខ្ញុំក៏ធ្លាប់មានអនុស្សាអស់ទាំងនេះជាមួយមិត្តល្អរបស់ខ្ញុំដែរ តែពេលនេះ
ភាពស្និតស្នាល ការយកចិត្តទុកដាក់ ភាពជឿជាក់ អស់ទាំងនោះ
ហាក់រសាត់ឆ្ងាយពីខ្ញុំខ្លាំងណាស់ ឆ្ងាយហៅមិនឮ គឹឆ្ងាយហួសនិស្ស័យ ។
ពេលវេលាល្អៗច្រើនឆ្នាំកន្លងមក ពេលនេះ ក៏ក្លាយជាអតិត
សល់ត្រឹមជាអតិតតែប៉ុណ្ណឹង ចិត្តស្មោះទោះមាន ក៏គ្មានអ្នកចង់បាន
ការរាប់អានទោះនៅអាល័យ ក៏គ្មានថ្ងៃនឹងបានត្រឡប់
ឥឡូវគឺនៅសល់តែកញ្ចប់អនុស្សាវរីយ៍ កាលពីមុនតែប៉ុណ្ណោះ ។
ខ្ញុំមិនចង់ជួបទេភាពបែកបាក់ មិនចង់ទេឱ្យក្លាយជាអ្នកដទៃ ។ ដឹងទេ
ថាខ្ញុំស្តាយប៉ុណ្ណា ខ្ញុំនៅចាំបាន យើងតែងញ៉ាំអីជាមួយគ្នា
អ្នកជាមនុស្សពូកែឌឺដង អ្នកជាមនុស្សចង់ឈ្នះណាស់ អ្នកក៏ជាមនុស្សផ្អែមល្ហែម
រួសរាយ គួរឱ្យស្រលាញ់ យើងតែងតែនិយាយគ្នា នូវរឿងរ៉ាវជាច្រើន
អ្នកគឺជាមិត្តល្អ អ្នកគឺជាមនុស្សល្អ ល្អខ្លាំងណាស់សម្រាប់ខ្ញុំ តែខ្ញុំវិញ
ជាមនុស្សអាត្មានិយម យល់តែចិត្តខ្លួនឯង ខ្ញុំពូកែអន់ចិត្ត
ពូកែគិតច្រើនតែម្នាក់ឯង ខ្ញុំមិនចេះអត់ឱន ខ្ញុំមិនល្អទេ
មានគេជាមិត្តថ្មីៗល្អជាងខ្ញុំ រាប់រយដង ទើបពេលនេះ ខ្ញុំត្រូវដកខ្លួនដើរចេញ ។
ភាពប្រេះឆាមួយនេះ មិនមែនព្រោះអ្នក ឬព្រោះអ្នកណាទេ តែព្រោះខ្ញុំម្នាក់គត់
ដែលអំណត់មិនបាន ។ ខ្ញុំឈានជើងចេញពីអ្នក
ទាំងដែលកន្លង ខ្ញុំព្យាយាមចងរក្សាការពារមិនឱ្យមិត្តភាពប្រេះឆា ខ្ញុំធ្លាប់ខ្លាចនឹងបាត់បង់អ្នក ខ្លាចព្រាត់មិត្តល្អ តែឥឡូវបន្តមិនបាន ក៏សុខចិត្ត បញ្ចប់ទាំងចិត្តឈឺចាប់ ។ ខ្ញុំចង់ឱ្យអ្នកដឹង ថាចាប់តាំងពីយើងបានស្គាល់គ្នាអ្នកគឺជាមិត្តដ៏ល្អបំផុតក្នុងជីវិតខ្ញុំ ហើយពេលនេះ យើងបានបែកគ្នាហើយក៏ដោយ ក៏អ្នកនៅតែជាមនុស្សល្អក្នុងចិត្តខ្ញុំរហូត ហើយក៏មិនមានអ្នកណាមកជំនួសតំណែងមិត្តល្អមួយអ្នកបានដែរ
ខ្ញុំគ្មានអ្នកណាជាមិត្តល្អ ព្រោះក្នុងជីវិត មិត្តល្អបំផុតរបស់ខ្ញុំគឺមានតែម្នាក់ ម្នាក់នោះគឺជាអ្នក ។ អរគុណណាសម្រាប់ទឹកចិត្ត ស្រលាញ់រាប់អាន កាលគ្រាកន្លង បើរៀបរាប់ក៏មិនអស់ដែរ អរគុណដែលតែងតែបារម្ភណែនាំ លួងចិត្ត ផ្តល់កម្លាំងចិត្ត ឱ្យខ្ញុំរហូតមក អរគុណមិត្តល្អជាទីស្រលាញ់ ... តែពេលនេះយើងបែកគ្នាហើយ យើងបែកបាក់គ្នាហើយ មិនអាចរួមដំណើរជាមិត្តស្និតស្នាលនិងគ្នាដុចមុនទៀតទេ មិនអាចបន្ត មិនអាចត្រឡប់ទៅដូចមុន ក៏មិនអាចចាប់ផ្តើមសារជាថ្មី អ្វីៗបានបញ្ចប់ត្រឹមមួយប៉ប្រិចភ្នែក ប្រកែកមិនបាន សុំទោស !!!
ដូច្នេះ ខ្ញុំចង់ប្រាប់ដល់មនុស្សគ្រប់គ្នា ដែលកំពុងតែមានបញ្ហា ទាស់ទែង ថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្តនឹងមិត្តកល្យាណ សូមអ្នកកុំបណ្តោយឱ្យការរាប់អាននៃមិត្តភាពល្អបរិសុទ្ធស្មោះត្រង់របស់អ្នក ត្រូវបែកបាក់គ្នា ព្រោះតែរឿងរ៉ាវខ្លះដែលមិនច្បាស់លាស់ គួរតែស្វែងរកដំណោះស្រាយ តទល់ជាមួយគ្នា អ្នកកុំព្រងើយកន្តើយដាក់គ្នា ព្រោះការធ្វើព្រងើយ ជាចំណែកមួយដែលនាំឱ្យមានការឃ្លាតឆ្ងាយ គម្លាតឃ្លាតកាយគឺណាយចិត្ត ត្រឹមមានជំនឿជឿជាក់លើភាពជាមិត្តកុំគិតសង្ស័យលើគ្នា
កាត់បន្ថយនូវអារម្មណ៍អាក់អន់ស្រពន់ចិត្តគិតច្រើនតែម្នាក់ឯង កុំភ្លេចយកចិត្តទុកដាក់រក្សាមិត្តភាព ខ្ញុំគ្រាន់តែសង្ឃឹមថាគ្រប់គ្នា នឹងក្លាយជាមិត្ត គ្រប់គ្នាគឺជាមិត្តល្អ ស្រលាញ់រាប់អានតកូនតចៅទៅថ្ងៃមុខ កុំឱ្យជួបភាពបែកបាក់ ការបាត់បង់ មិត្តភាពស្មោះត្រង់ដូចខ្ញុំពេលនេះ កុំឱ្យជួបហើយ ប្រែទៅជាបែកបាក់គ្នា ។ ជួបហើយកុំឱ្យមានបែក បើឈ្លោះប្រកែក ស្អែកត្រូវគ្នាវិញ ។ ត្រូវចាំណា ថាមិត្តភាពល្អ ពិបាកនឹងរក ហើយក៏ពិបាកនឹងថែរក្សាណាស់ ដូចច្នេះ សូមកុំធ្វើឱ្យអ្វីក្លាយទៅជាស្រមោល កុំឱ្យវាសល់ត្រឹមជាអតិត នាំមានចិត្តស្តាយក្រោយ សម្រាប់ខ្ញុំវិញពេលនេះគឺហួសអស់ហើយ ទើបខ្ញុំមិនចង់ឱ្យនរណាម្នាក់ តែជាមិត្តភក្តិនឹងគ្នាជាយូរ ជាសម្លាញ់ស្រលាញ់រាប់អាន ត្រូវមកជួបភាពប្រេះឆាដូចខ្ញុំ វាឈឺចាប់ដែលប្រាប់មិនត្រូវ ។
**********************
By : Light Idea

Tagged with:
0 comments:
Post a Comment