Monday, September 26, 2016

ជីវិតដែលស្ថិតក្នុងវ័យសិក្សា កុមារ និង យុវវ័យ ...

វ័យនៅបឋម អាយុក្រោមដប់ឆ្នាំ : ពួកយើងគ្រប់អាយុចូលរៀនហើយ ថ្នាក់មត្តេយ្យឬទីមួយ ប៉ាម៉ាក់បានផ្គត់ផ្គង់ សម្លៀកបំពាក់ ប៉ាម៉ាក់បានផ្គត់ផ្គង់ចំណីអារហារ រៀបចំឱ្យកូនទៅរៀន ជូនកូនទៅសាលា ឱ្យលុយសម្រាប់ទិញនំនែកញុំានឹងគេនឹងឯង ។ ឯពួកយើងជាកូន នេះហើយជាវ័យដែលមិនទាន់ដឹងខ្យល់អីទេ ដឹងត្រឹមថា ប៉ាម៉ាក់ឱ្យលុយ ក៏លាដៃទទួលយក ទៅសាលា រៀនតិចជាងលេង ដល់ពេលត្រឡប់ពីសាលាវិញ ក៏គេង ក្រោកពីគេងក៏ដើរលេងផ្ទះគេ ទៅលេងជាមួយក្មេងដទៃដែលនៅជិតផ្ទះ លេងហើយក៏ញុំា ញុំាហើយលេង លេងហើយងូតទឹកគេង ធ្វើខ្លួនជាទម្លាប់ ធ្វើខ្លួនបែបនេះរាល់ថ្ងៃ បើនិយាយហើយគិត ពួកយើងពិតជាក្មេងគ្មានបានការអីទេ មិនអាចជួយអ្វីដល់ម៉ាក់ប៉ា មិនអាចជួយធ្វើការផ្ទះ ព្រោះនៅតូចកម្លាំងតិច ម៉េចនឹងអាចធ្វើអ្វីបានទៅ ។ ថ្នាក់ទីមួយ ទីពីរ ទីបី ទីបួន ទីប្រាំ ទីប្រាំ ពេញវ័យហើយ អាយុ លើសដប់ឆ្នាំ តែក្រោមម្ភៃ នេះជាវ័យជំទង ចូលដល់ថ្នាក់អនុវិទ្យាល័យ នេះក៏ជាវ័យដែលអាចដឹងរឿងរ៉ាវបានច្រើនគួរសម ឯកម្លាំងក៏មានសមនឹងអាចជួយក្រុមគ្រួសារប៉ាម៉ាក់បានហើយ តែវាក៏នៅតែមិនអាច ព្រោះជាវ័យដែលយើងកាន់តែរៀនច្រើន ជាវ័យដែលរៀនទាំងព្រឹកទាំងល្ងាច សឹងតែគ្មានពេលនៅផ្ទះបានគ្រប់គ្រាន់ឡើយ ។ វ័យដែលរៀននៅអនុវិទ្យាល័យ ពេលព្រឹកក៏ចេះលាដៃសុំលុយប៉ាម៉ាក់ ចេះចាយលុយហើយ សឹងតែម៉ាក់ប៉ាឱ្យមិនទាន់ ក៏និយាយមុនបាត់ហើយ " ម៉ាក់ ប៉ា សុំលុយទៅរៀន ឱ្យលឿនម៉ោ ដល់ម៉ោងទៅរៀនហើយ " ព្រឹកចេញពីផ្ទះ ដល់ម៉ោង១១ ឬ ១២ ត្រឡប់មកវិញ ញុំាបាយ ងូតទឹកសឹងតែមិនទាន់ ក៏ត្រឡប់មកសាលា រៀនគួរ រៀនរហូតដល់ម៉ោង ៤ ឬ ៥ ទើបត្រឡប់ទៅផ្ទះវិញ គ្មានពេលជួយកិច្ចការផ្ទះទៀតហើយ ព្រោះល្ងាច ជិតដល់ម៉ោងញុំាបាយ ជិតដល់ម៉ោង ត្រូវចូលគេង តែបើទំនេរក៏សុខចិត្តអង្គុយលេង ទូរសព្ទ ឬស្តាប់ចម្រៀង ។ បីឆ្នាំ ដែលរៀននៅអនុវិទ្យាល័យក៏បានរំកិលផុតទៅ ក៏ឈានដល់វ័យនៃសិស្សវិទ្យាល័យម្តង ថ្នាក់ទី ១០ ទី១១ ទី១២ នឹងហើយជាពេលជាវ័យត្រូវប្រលងបាក់ឌុប រៀនទៀតហើយ គឺត្រូវរៀន
គ្មានពេលត្រឡប់មកផ្ទះញុំាបាយងូតទឹកនៅផ្ទះទេ ព្រោះសាលានិងផ្ទះនៅឆ្ងាយពេកខ្លាចត្រឡប់មិនទាន់ ចេញពីរៀនរដ្ឋ ក៏ចូលរៀនគួរ ប្រឹងណាស់ ខំណាស់ មានថ្ងៃខ្លះសឹងតែគ្មានពេលបានជួបមុខម៉ាក់ប៉ាបងប្អូនផង ។ លុយក៏ត្រូវចំណាយច្រើនជាងឆ្នាំមុនៗដែលនៅថ្នាក់តូច ក៏មានពេលខ្លះចាយវាយខ្ជះខ្ជាយ ភ្លេចគិតថាលុយនឹងខ្លួនបានលាដៃសុំពីម៉ាក់ប៉ា ភ្លេចថាលុយនោះមិនមែនជាលុយដែលខ្លួនឯងជាអ្នកខំរកទេ ក៏មានអ្នកខ្លះមិនបានភ្លេចឡើយ តែគេមិនដែលគិតដល់ការលំបាករបស់ម៉ាក់ប៉ា ថាលុយដែលគាត់ឱ្យយើងមករៀន គាត់ត្រូវរកដោយពិបាកប៉ុណ្ណា ក៏មានអ្នកខ្លះគឺពិតជាមិនខ្វល់ពិតមែន ។ អូខេ បាក់ឌុបដល់ហើយ អ្នកខ្លះក៏ជាប់ អ្នកខ្លះក៏ធ្លាក់ ។ អ្នកជាប់ក៏ដល់ពេលត្រូវបន្តការសិក្សា ដល់ពេលត្រូវឃ្លាតឆ្ងាយពីភូមិឋានហើយ ឡើងមករៀននៅទីក្រុង ចូលដល់វ័យមហាវិទ្យាល័យហើយ ប៉ុន្មានឆ្នាំទៀតទៅ ? បួនឆ្នាំ ប្រាំឆ្នាំ ប្រាំមួយឆ្នាំ ប្រាំពីរ ឬ ប្រាំបីឆ្នាំ ? នោះគឺស្ថិតនៅលើមុខវិជ្ជាដែលអ្នកបានជ្រើសរើសទៅតាមបំណង និង ចំណេះរបស់អ្នកដែលមាន ។ រៀនទៀត ក៏កាន់តែឃ្លាតឆ្ងាយ គ្មានពេលមកផ្ទះទេ មួយខែ ពីរខែ បីខែ ឬកន្លះឆ្នាំទើបបានមកលេងផ្ទះ បានជួបម៉ាក់ប៉ាក្រុមគ្រួសារ ភូមិស្រុក ។ តែអ្វីដែលពួកយើងមិនភ្លេច ហើយក៏តែងនឹកនា ក៏ជាទម្លាប់តាំងពីបឋមមកនោះគឺ លាដៃហាមាត់ ម៉ាក់ ប៉ា កូនសុំលុយ កូនអស់លុយចាយហើយ លុយបង់ផ្ទះ លុយបង់សាលា លុយចាយវាយប្រចាំថ្ងៃ ... នេះក៏ជាវ័យជាពេលវេលាកាន់តែមិនអាចជួយកិច្ចការផ្ទះបាន ដូចមុនហ្ចឹង កន្លងមកបែបណាឥឡូវនឹងក៏ហ្ចឹង ព្រោះខ្លួនជាអ្នកសិក្សា គ្មានពាក្យថាកិច្ចការផ្ទះ គ្មានពាក្យថា ជួយសម្រាលការងារម៉ាក់ប៉ាទេ ។ រៀន រៀនហើយប្រលង ប្រលងជាប់ឆ្នាំនីមួយៗក៏សល់លុយ ជប់លៀងជាមួយមិត្តភក្តិ ដល់ពេលឆ្នាំបញ្ចប់ថ្នាក់ រៀនចប់ក៏នាំគ្នាទៅដើរលេង
ជាការសាងអនុស្សាវរីយ៍ចុងក្រោយ ជាមួយគ្នា ដើម្បីលាគ្នា ។ ទៀតហើយ ត្រូវការលុយទៀតហើយ លុយដែលយើងគ្រប់គ្នា យកទៅរៀន លុយដែលយើងយកទៅជប់លៀង លុយដែលយើងយកទៅដើរលេងសាងអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ ដឹងទេថាលុយអ្នកណាខំរក គឺលុយម៉ាក់ប៉ា ដែលគាត់ឱ្យយើង ។ តែនិយាយទៅ គឺពួកយើងអាត្មានិយមខ្លាំងណាស់នៅវ័យនេះ វ័យពោរពេញទៅដោយសេចក្តីសុខ វ័យដេលស្រណុក ព្រោះមិនបាច់ត្រូវខ្វល់អីឡើយ ដឹងត្រឹមថាត្រូវខំប្រឹងរៀនឱ្យបានល្អ ហើយក៏ចាំតែបើកលុយចាយពីម៉ាក់ប៉ា នោះជាការស្រេច មែនទេ ? រៀនចប់ បែកមិត្តភក្តិ មានការងារធ្វើ អេ៎ៗៗ នៅទេ មិនទាន់ដល់ពេលនៅក្បែរម៉ាក់ប៉ាបានយូរឡើយ ព្រោះរៀនចប់ហើយ ត្រូវទៅធ្វើការ ហើយក៏ត្រូវរៀបការ មានគ្រួសារ ឆ្ងាយពីអ្នកមានគុណបងប្អូនដដែល ។ ទៀតហើយ ឆ្ងាយណាស់ ព្រោះកាន់តែមមាញឹកជាងការនៅរៀនទៅទៀត ។
ហឹម! ម៉ាក់ប៉ា លះបង់ខំគ្រប់យ៉ាងដើម្បីឱ្យកូនបានល្អ តែកូនក៏មិនទាន់បានផ្គាប់ផ្គន់ ផ្គត់ផ្គង់ តបស្នងដល់អ្នកមានគុណដូចដែលលោកធ្លាប់ផ្តល់ឱ្យកូនៗឡើយ រវល់ពេកកូននៅមានកម្លាំង កូនត្រូវខំរកលុយណាប៉ាម៉ាក់ ។ មិនអីទេ តែពេលមានបុណ្យទាន មានកម្មវិធីអ្វី ក៏កុំភ្លេចពួកគាត់ណា កុំបោះបង់ពួកគាត់ចោលណា ។ យើងត្រូវដឹងនិងចងចាំព្រោះពេលនេះយើងបានក្លាយជាអ្នករកលុយដោយខ្លួនឯង យើងក៏គួរដឹងហើយថា ការរកលុយមកផ្គត់ផ្គង់គ្រួសារ ផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗនោះវាបែបណា គឺមិនមែនជារឿងងាយទេ ។ ដូច្នេះ ពេលនេះក៏ដល់ពេលដែលយើងត្រូវតែដឹងនិងសងគុណដល់លោកវិញបានខ្លះ
ហើយ ។ ដល់ពេលដែលយើងត្រូវបោះបង់ និងបញ្ឈប់ភាពអាត្មានិយមរបស់យើងដែលមានចំពោះពួកគាត់ហើយ ។ ព្រោះជាងម្ភៃឆ្នាំយើងអាត្មានិយមចំពោះពួកគាត់ច្រើនណាស់ រាប់វាស់ម៉ែត្រក៏ចែកមិនចេញដែរ ។
សុំទោសម់ាក់ប៉ា សុំទោសក្រុមគ្រួសារ សុំទោសដែលកូនចំណាយពេលឥតបានការ សុំទោសដែលកូនធ្វើខ្លួនជាក្មេងមិនល្អ សុំទោសដែលកូនធ្វើខ្លួនជាមនុស្សអាត្មានិយមចំពោះលោកទាំងពីរ សុំទោសដែលកន្លងមកកូនមិនបានជួយអ្វីដល់លោកទាំងពីរ សុំទោសដែលកូនមិនដែលដឹងនិងមិនសូវជាយកចិត្តទុកដាក់ចំពោះការពិបាករបស់លោកទាំងពីរ សុំទោសពិតមែន សុំទោសចំពោះកំហុសទាំងអស់ កំហុសដែលបានតាំងចិត្តឬមិនបានតាំងចិត្តក្តី ក៏កូនសុំក្តីមេត្តា ករុណា ពីលោកប៉ាអ្នកម៉ាក់ កំហុសទាំងប៉ុន្មានកូននឹងព្យាយាមកែប្រែ ឲ្យបានល្អ កូននឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីលោកទាំងពីរវិញ កូនចង់ប្រាប់ថា កូនស្រលាញ់ ម៉ាក់ប៉ា ស្រលាញ់ក្រុមគ្រួសារ បងប្អូន កូនក៏អរគុណសម្រាប់គ្រប់យ៉ាងដែលបានលះបង់ និងបំពេញបំណងកូនជាច្រើន អរគុណមួយជីវិតនេះទោះសងក៏មិនអស់ដែរ ៕

អត្ថបទ : លីម បញ្ញា

0 comments:

Post a Comment

IDEALAOR

IDEALAOR

IDEALAOR

IDEALAOR

Culture

Find Us On Facebook

Travelling

Random Posts

Advertise

[Latest News][6]

Videos
អត្ថបទ

Column Left

Social Share

IDEALAOR

IDEALAOR

Recent comments

Gallery

Beauty

Column Right

Text Widget

Contact Us

Name

Email *

Message *

«
Next

Newer Post

»
Previous

Older Post

No comments:

Leave a Reply

Advertise

Panha Lim
Breaking News

Recent Comments

PageNavi Results No.

Label Icons CSS

Popular Posts

Most Popular