មិត្តភាព និង ស្នេហា
រវាងមិត្តភាព និង ស្នេហា តើមួយណាដែលសំខាន់សម្រាប់អ្នក ? ខ្ញុំធ្លាប់ឮផ្ទាល់ត្រចៀក ដែលមិត្តរបស់ខ្ញុំគាត់បាននិយាយថា គាត់ជ្រើសយកស្នេហា ព្រោះថាតទៅថ្ងៃមុខ ស្នេហា សង្សារនឹងក្លាយទៅជាប្តីប្រពន្ធនឹងគ្នា ចំណែកឯមិត្តភក្តិ ក៏បានត្រឹមតែជាអ្នកដទៃម្នាក់តែប៉ុណ្ណោះ ។ មួយប្រយោគនេះ គឺមានន័យថា គេចាត់ទុកស្នេហាធំជាងមិត្តភាព ។ ហើយខ្ញុំក៏ដឹង សឹងតែមិនជឿថានឹងមានមនុស្សបែបនេះ សុខចិត្តបោះបង់មិត្តភាពល្អ ដែលស្រលាញ់រាប់អានគ្នាជាយូរមកហើយ ក៏ដើម្បីតែស្នេហា ដែលទើបតែនឹងមាន ។ មនុស្សមួយភាគ មិនថាប្រុសឬស្រី នៅពេលដែលចាប់ផ្តើមមានស្នេហា ក៏ចាប់ផ្តើមមានគម្លាតឃ្លាតឆ្ងាយពីមិត្តភក្តិ ចាប់ផ្តើមចេះលាក់ចេះលៀម ចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់នឹងមិត្តល្អ ចាប់ផ្តើមប្រែប្រួលផ្លាស់ប្តូរ មិនស្និតជាមួយមិត្តដូចពេលកន្លង ។ រហូតដល់មានការបែកបាក់ស្នេហា ក៏ចាប់ផ្តើមមានអារម្មណ៍ថាស្តាយក្រោយ មានអារម្មណ៍ថាខ្មាសមិត្តខ្លួនឯង មិនហ៊ានសម្លឹងមុខគេ ក៏មិនហ៊ានទៅនិយាយស្តីរកគេវិញ ។ អ្នកប្រហែលជាសោកស្តាយ មានវិប្បដិសារីមែនទេ ? មែនហើយ ប្រសិនបើមិត្តនឹងមានចិត្តមិនស្មោះត្រង់ គេមិនល្អ អ្នកក៏បោះបង់គេត្រូវហើយ លះបង់មិត្តអាក្រក់ ដើម្បីទទួលបានស្នេហាដែលល្អមួយ ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកបោះបង់មិត្តម្នាក់ដែលអ្នកស្គាល់ស្រលាញ់រាប់អានគ្នាជាច្រើនឆ្នាំ ដើម្បីតែស្នេហាដែលអ្នកទើបតែបានជួប ទើបតែបានយល់ ទោះបីស្នេហានោះល្អយ៉ាងណា អ្នកក៏ត្រូវតែមានវិប្បដិសារី ដែលធ្វើឱ្យបាត់បង់មិត្តល្អម្នាក់ក្នុងជីវិត ។ មិនថា មិត្តភាព ឬ ស្នេហា គឺសុទ្ធតែមានតម្លៃ មានន័យសម្រាប់យើងដូចគ្នា កុំបោះបង់មិត្តព្រោះស្នេហា ក៏កុំបោះបង់ស្នេហាដោយសារតែមិត្ត ។ ក្នុងជីវិតមនុស្សយើងម្នាក់ៗ គឺត្រូវមានមិត្តភក្តិដែលល្អ ក៏ត្រូវតែមានស្នេហាស្មោះសរ រួមជាមួយនិងគ្រួសារដ៏កក់ក្តៅ ។ ជីវិតយើងនឹងមានន័យ ដែលមានស្វាមីឬភរិយា និង មានមិត្ត ដែលយល់ចិត្ត ចាំជួយយកអាសារ មានពួកគេជាទីប្រឹក្សា ជីវិតអ្នកនឹងមិនឯកាទេ ។ ដូច្នេះ សូមកុំលម្អៀងទៅខាងណាមួយឱ្យសោះ យើងធំៗអស់ហើយ យើងក៏គួរចេះបែងចែកឱ្យបានច្បាស់លាស់ ក៏គួរតែចេះថែរក្សា ស្នេហា និង មិត្តភាពល្អ ដែលយើងមាន ដើម្បីកុំឱ្យមានវិប្បដិសារីទៅថ្ងៃណាមួយ ។
១. តើនរណាខ្លះ ដែលធ្លាប់បោះបង់មិត្តព្រោះតែស្នេហា ?
២. តើនរណាខ្លះ ដែលធ្លាប់ត្រូវមិត្តបោះបង់ចោលព្រោះតែគេមានស្នេហា ?
៣. តើនរណាខ្លះ ដែលធ្លាប់បោះបង់ស្នេហាដោយសារតែមិត្តភក្តិ ?
៤. តើនរណាខ្លះ ដែលធ្លាប់ត្រូវសង្សារបោះបង់ចោលព្រោះតែគេតាមមិត្តភក្តិរបស់គេ ?
តើអ្នកមានអារម្មណ៍បែបណា ពេលនេះ ខូចចិត្ត ឈឺចាប់ ស្តាយក្រោយ? សម្រាប់ខ្ញុំ គឺខ្ញុំស្ថិតត្រង់ចំនុចទី២ គឺត្រូវមិត្តបោះបង់ចោលព្រោះតែគេមានស្នេហា ។ ដំបូងដែលត្រូវមិត្តបោះបង់ចោល គឺខ្ញុំឈឺចាប់ខ្លាំង តែពេលនេះខ្ញុំគ្មានអារម្មណ៍នោះទៀតទេ ហើយក៏គ្មានអារម្មណ៍សោកស្តាយគេដែរ គ្រាន់តែគិតនិងតាំងចិត្តថាខ្ញុំមិនធ្វើដូចគេ ហើយក៏សង្ឃឹមថាមិត្តទាំងអស់ក៏មិនធ្វើបែបនេះដែរ ... ។
សូមឱ្យអ្នកទាំងអស់គ្នា ចេះថែរក្សា ស្នេហា និង មិត្តភាព ព្រោះទាំងពីរគឺសុទ្ធតែមានតម្លៃសម្រាប់អ្នក ។ ប្រសិនបើអ្នកលះបង់ផ្នែកណាមួយក៏ដោយ អ្វីដែលបាន គឺមានការឈឺចាប់ ខូចចិត្ត សោកស្តាយ វិប្បដិសារីតែប៉ុណ្ណោះ ព្រោះអារម្មណ៍បែបនេះ បើមិនកើតលើយើងក៏កើតលើគេ ។ ដូច្នេះ ចូរកុំធ្វើឱ្យមានវិប្បដិសារីអ្វីកើតឡើងក្នុងជីវិត បើយើងចេះថែរក្សា យើងក៏នឹងបានតែពាក្យថា គង់វង្ស និរន្តិ៍ នៃសេចក្តីសុខ ...៕
By : Light Idea

Tagged with:
0 comments:
Post a Comment