Thursday, September 29, 2016

តើក្ដីសុខពិតប្រាកដនៅទីណា នៅអតីតកាល ឬនៅអនាគត ?

តើក្ដីសុខពិតប្រាកដនៅទីណា ?

ថ្ងៃណាក៏ជាថ្ងៃដែលខ្ញុំគិតដល់អនាគត ហើយយប់ណាក៏ជាយប់ដែលខ្ញុំរំឭកដល់អតីតកាលដែលកន្លង ។ ភាពមួហ្មង ទុក្ខសោក វិប្បដិសារី ជេរស្ដី លងបន្លាចគ្រប់វិនាទី ជីវិតនេះ ហាក់មានរឿងស្មុកស្មាញច្រើនណាស់ ខ្វះក្ដីសុខ ឈានទៅមុខគឺទុក្ខព្រួយ ក្រឡេកក្រោយគឺទុក្ខសោក ព្រោះខ្ញុំ ពុំបានគិតថា ខ្លួនឯងរស់នៅក្នុងបច្ចុប្បន្នឡើយ ។

ខ្ញុំចូលចិត្ត រំឭកដល់អតីតកាលដែលគ្មានន័យ ហើយនឹកស្រមៃថ្ងៃអនាគត ដែលពិបាកនឹងប្រាកដប្រជា តើវាជាទារុណកម្មជីវិតឬយ៉ាងណា ?

តែងតែព្យាយាមគិតថា តើអនាគតខ្ញុំនឹងទៅជាយ៉ាងណា រហូតដល់ភ្លេចគិតថា បច្ចុប្បន្ននេះ ខ្ញុំគួរធ្វើអ្វី ដើម្បីឱ្យអនាគត ដូចចិត្តដែលប៉ងប្រាថ្នា ... ។

ពីមួយថ្ងៃទៅមួយថ្ងៃ វ័យក៏កាន់តែជ្រេ ពេលវេលាចេះតែរំកិលទៅមុខ ក្ដីសុខ ក៏ត្រូវកាត់បន្ថយបន្តិចម្ដងៗ ឯភាពមួហ្មង ក៏ចេះតែតាមទាមបៀមជាប់ដួងចិត្តឥតស្រាកស្រាន្ត អ្វីដែលចង់បាន ប្រែជាខកខាន មិនដូចបំណង ហើយអ្វីដែលមិនធ្លាប់ប៉ងសោះ បែរជាចូលមកជំនួស តើជីវិតនេះ រស់ដើម្បីតែក្ដីខកបំណងឬយ៉ាងណា ?

ជាការពិត បើប្រើជីវិតនៅតែបែបនេះ ក្នុងមួយជីវិតនេះ ក៏គ្មានអ្វីដែលល្អប្រសើរសម្រាប់ខ្លួនឯងដែរ ។ មនុស្សយើងគួរតែ រៀនទទួលយកនូវអ្វីដែលខ្លួនកំពុងតែមាន រៀនស្រលាញ់ ពេញចិត្តនឹងអ្វីដែលខ្លួនកំពុងតែធ្វើ កុំប្រឹង សម្លឹងមើល ទៅកាន់អ្វីដែលឆ្ងាយដាច់កន្ទុយភ្នែក ហើយឈប់ក្រឡេកក្រោយ រំឭកអតីតកាលណា ដែលធ្វើឱ្យចិត្ត ស្អិតស្អុះស្អាប់ទៀតទៅ ។

ការរស់នៅ គឺត្រូវរស់នៅឱ្យបានល្អ ជាមួយនឹងបច្ចុប្បន្ន ឈប់ខំប្រឹងបន់ស្រន់ គួរតែខិតខំធ្វើ និងបំពេញនូវភាពខ្វះចន្លោះ ទើបជីវិតនេះ រស់មានន័យ មានតម្លៃ ហើយក៏គ្មានថ្ងៃនឹងកើតចិត្ត គិតសោកស្ដាយ ស្រណោះអាល័យទៅថ្ងៃមុខ ។

រៀនទុកពេលវេលា បើកឱកាស ឈប់គិតអ្វីដែលផ្ដេសផ្ដាស ឈប់ធ្វើបាបចិត្តខ្លួនឯងឱ្យវង្វេងនឹងអតីតកាល ឈប់ស្រវានូវអនាគតដែលស្រពេចស្រពិល ម្សិលមិញមិនអាចត្រឡប់ អនាគតក៏គង់តែជួប ត្រូវរស់នៅឱ្យស្របនឹងបច្ចុប្បន្ន ទើបអ្នកមានចិត្តបន្តជីវិតទៅមុខទៀត ។

ខ្ញុំជាមនុស្សម្នាក់ ដែលធ្លាប់បាក់ទឹកចិត្ត ក៏ធ្លាប់គិតអស់សង្ឃឹមនឹងជីវិតនេះ ព្រោះតែមិនអាចជម្រះអតីត ហើយនិងខំប្រឹងគិតដល់អនាគត តែរហូតដល់ពេលមួយ ដែលអាចយល់នូវអ្វីៗដែលនៅចំពោះមុខ ទើបខ្ញុំដឹងថា ការដែលស្គាល់ពីខ្លួនឯង ធ្វើឱ្យយើងដឹងពីកមនលែងដែលយើងកំពុងតែឈរ ។ ទោះបីពេលខ្លះវាមិនសមនឹងចិត្ត តែវាជាការពិត ដែលយើងត្រូវតែព្រមទទួលយកខានមិនបានឡើយ ។

ពេលនេះ អតីតកាលខ្លះ គឺខ្ញុំឈប់គិតខ្វល់ទៀតហើយ តែខ្ញុំមានគម្រោងជីវិតសម្រាប់ថ្ងៃអនាគតជាច្រើន ហើយអ្វីដែលសំខាន់សម្រាប់ខ្ញុំនៅពេលនេះ គឺបច្ចុប្បន្ន ដែលខ្ញុំត្រូវជាន់ ដើម្បីបន្តទៅរកអនាគតមួយ ដែលខ្ញុំចង់បាន ។

ចង់បានសេចក្ដីសុខពិត គឺត្រូវតែបំភ្លេចអតីតដែលកន្លង ចងក្រងរក្សានូវក្ដីប្រាថ្នា ការស្រមៃ ហើយចាប់ផ្ដើមឡើងនៅថ្ងៃនេះ ធ្វើឱ្យគ្រប់យ៉ាងពិសេសបំផុត តាមដែលអាចធ្វើបាន កុំរង់ចាំ កុំអែអង់ កុំបោះបង់ កុំបញ្ឈប់គ្រប់យ៉ាង ព្រោះតែពាក្យថា អតីតកាល ឬអនាគត ដែលអ្នកគិតថាវាឆ្ងាយផុតពីដៃ ។ ថ្ងៃនេះអ្នកធ្វើបានប៉ុណ្ណា អនាគតរបស់អ្នកក៏នឹងកើតឡើងមកប៉ុណ្ណឹង បើមិនជឿ សាកល្បងទៅ !

0 comments:

Post a Comment

IDEALAOR

IDEALAOR

IDEALAOR

IDEALAOR

Culture

Find Us On Facebook

Travelling

Random Posts

Advertise

[Latest News][6]

Videos
អត្ថបទ

Column Left

Social Share

IDEALAOR

IDEALAOR

Recent comments

Gallery

Beauty

Column Right

Text Widget

Contact Us

Name

Email *

Message *

«
Next

Newer Post

»
Previous

Older Post

No comments:

Leave a Reply

Advertise

Panha Lim
Breaking News

Recent Comments

PageNavi Results No.

Label Icons CSS

Popular Posts

Most Popular