This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, September 29, 2016

អ្នកណាដូចខ្ញុំ ?

តើមានអ្នកណាខ្លះ ដែលស្គាល់អារម្មណ៍មួយនេះច្បាស់ដូចខ្ញុំ ខ្ញុំជឿថាប្រាកដជាមាន ហើយក៏ច្រើនណាស់ដែរ មិនមែនមានតែខ្ញុំម្នាក់នោះទេ ហើយគ្រប់គ្នា ក៏គួរតែជឿដែរទៅថា មិនមែនមានតែអ្នក ដែលធ្លាប់ធ្លាក់ចូលក្នុងអារម្មណ៍ទាំងនេះ ឬក៏កំពុងតែជួបប្រទះបែបនេះ ។

ខូចចិត្ត ខកបំណង បរាជ័យ ទាំងបីនេះហើយ ដែលធ្វើឱ្យខ្ញុំ បាត់បង់ក្ដីសុខ មួយចំណែកធំនៅក្នុងជីវិត ។

ខ្ញុំធ្លាប់ " ខូចចិត្ត "បើគិតទៅរហូតមកដល់ឥឡូវ ក៏នៅតែថ្លោះធ្លោយ បណ្ដោយឱ្យខ្លួនឯង ខូចចិត្ត ។ ខ្ញុំខូចចិត្តរឿងអ្វី រឿងស្នេហា រឿងគ្រួសារ រឿងការសិក្សា រឿងការងារ ឬជារឿងអ្វីឱ្យពិតប្រាកដ ? ពាក្យថា ខូចចិត្ត ទោះជាខូចចិត្តរឿងអ្វីក៏ដោយ តែងតែធ្វើឱ្យអារម្មណ៍នេះ ហេលហាល ស្រាលខ្លួនទទេរ ហាក់ដូចជីវិតនេះគ្មានអ្វីទាល់តែសោះ ស្ទើរតែបោះបង់ខ្លួនចោលម្ដងៗទៅហើយ ។ តែចុងក្រោយ មិនដឹងថា អារម្មណ៍ខូចចិត្តនោះ វាទៅណាបាត់ បន្ទាប់ពីពេលវេលា ជាអ្នកព្យាបាល ពេលវេលា បាននាំយើងមកដល់ចំណុចមួយដែលធ្វើឱ្យចិត្តនេះ បានជាសះស្បើយ ហើយដឹងថា ការខូចចិត្ត បើយើងចេះគិត វានឹងធ្វើឱ្យយើងខិតខំរស់បន្ត ហើយត្រូវរស់ឱ្យបានល្អប្រសើរ តែបើយើងខូចចិត្ត ហើយមិនគិតពីខ្លួនឯង ភាពចម្បែងខ្វល់ខ្វាយ មិនអាចស្រាយវិបត្តិដួងចិត្តនេះបានឡើយ ។

ខ្ញុំធ្លាប់ " ខកបំណង "  រឿងខកបំណងនេះ មិនដឹងទេថា ប៉ុន្មានលើកប៉ុន្មានសារទៅហើយ ទោះឥឡូវនេះក៏ដោយ ក៏នៅតែមានរឿងខ្លះ ត្រូវប្រឈមនឹងការខកបំណងយ៉ាងខ្លាំង ។ ខកបំណង ព្រោះអ្វីដែលខំប៉ង ប្រែជាខកខាន មិនបានដូចចិត្ត ដែលគិតទុក ខកបំណង ព្រោះអ្វីដែលប៉ង បានត្រឹមតែជាការគិត ស្រមើស្រមៃ គ្មានថ្ងៃនឹងកើតឡើងបាន ។ គ្រប់យ៉ាងដែលយើងបានប៉ង គ្រប់យ៉ាងដែលយើងចង់បាន មិនមែនសុទ្ធតែអាចបានដូចចិត្តទាំងអស់នោះទេ ពេលខ្លះ សម្រាប់រឿងខ្លះ បើយើងខំស្រវេស្រវា ឱបក្រសោបណាស់ វាក៏កាន់តែរបូតចេញពីយើងទៅ មិននៅជាមួយយើងទេ ព្រោះវាមិនមែនជារបស់យើង វាមិនត្រូវនឹងយើង ។ ដូច្នេះហើយ សូមកុំបណ្ដោយឱ្យការខកបំណង ក្លាយជាចំណងចងខ្លួនអ្នក ឱ្យធ្លាក់ចូលទៅក្នុងរណ្ដៅនៃវិប្បដិសារី គួរតែឈប់គិតស្រមៃ គួរតែចាប់ផ្ដើមសម្លឹងមើលអ្វីដែលថ្មីវិញ កុំប្រឹងតាមដេញចាប់ នូវអ្វីដែលមិនមែនជារបស់យើង នេះជាការកាត់បន្ថយ នូវសេចក្ដីខកខាន នៃការប៉ុនប៉ង ឬបំណងប្រាថ្នា ។

ខ្ញុំធ្លាប់ " បរាជ័យ " ប្រាកដជាមានអ្នកឆ្ងល់ហើយថា ខ្ញុំធ្លាប់ធ្វើអ្វីខ្លះ ទើបមានជា បរាជ័យ ។ ការខូចចិត្ត ខកបំណង ក៏ជាផ្នែកមួយនៃភាពបរាជ័យដែរ មានរឿងខ្លះ ខ្ញុំបានធ្វើវា តែខ្ញុំមិនអាចបញ្ចប់វាបាន គឺវាទើបតែបានពាក់កណ្ដាល តែខ្ញុំបែរជាបោះបង់ចោល ខ្ញុំលែងបន្តទៀត ព្រោះតែខ្ញុំគ្មានតម្រិះនឹងបន្ត ព្រោះខ្ញុំអស់កម្លាំងចិត្ត នឹងគិតវាទៀត ខ្ញុំបញ្ឈប់គ្រប់យ៉ាង ដែលខំសាងពីដើមមកយ៉ាងគាប់ តែទីបំផុត ខ្ញុំក៏បញ្ឈប់វាត្រឹមពាក់កណ្ដាលទី នេះហើយជាភាពបរាជ័យនៃជីវិត ។ មានរឿងខ្លះទៀត ខ្ញុំបានត្រឹមគិត បានត្រឹមរៀបគម្រោង តែខ្ញុំបែរជាមិនព្រមឈោងចាប់វា ព្រោះតែភាពកំសាក ញ៉ាក មិនហ៊ាន គិតថាខ្លួនឯងគ្មានសមត្ថភាព គ្មានសំណាងនឹងបានវា តែស្របពេលនឹងអ្នកដទៃ មើលមកថា វាជាអ្វី ដែលខ្ញុំអាចធ្វើបាន ។ អ្នកដទៃគិត មិនដូចខ្ញុំគិត ខ្ញុំគិតមើលស្រាលខ្លួនឯង ខ្ញុំមាក់ងាយខ្លួនឯងរហូតមក ទើបខ្ញុំមិនអាចសម្រេចកិច្ចការណាមួយសោះក្នុងជីវិត ។ ប៉ុន្តែ ចាប់តាំងពីខ្ញុំ បានធ្វើរឿងម្យ៉ាង ទទួលបានជោគជ័យ ក៏ខ្ញុំបានយល់ពីអត្ថន័យនៃការខិតខំវ្រឹងប្រែង ការព្យាយាម និងការបន្តយ៉ាងសន្សឹមៗ មិនរាថយ ចុងក្រោយ មានរឿងច្រើន ដែលខ្ញុំតែងគិតថា ខ្ញុំមិនអាច ព្រោះតែខ្លាច តែខ្ញុំនៅតែអាចធ្វើឱ្យវាចេញជារូបរាងមកបានយ៉ាងស្រស់ស្អាត បើទោះជាវាមិនមានក្នុងក្រសែភ្នែកអ្នកដទៃ តែវាមានន័យ មានតម្លៃក្នុងជីវិតខ្ញុំ ព្រោះខ្ញុំបានផ្គុំវាឡើងមកបានដោយភាពជឿជាក់លើខ្លួនឯង ។ 

ទោះបីក្នុងជីវិត អ្នកត្រូវខូចចិត្តប៉ុន្មានដង ខកបំណងប៉ុន្មានសារ បរាជ័យប៉ុន្មានលើក៏ដោយ តែសូមឱ្យអ្នកចងចាំថា ការមិនអស់សង្ឃឹម មិនបាក់ទឹកចិត្ត វានឹងធ្វើឱ្យយើង អាចសម្រេចនូវភាពពិតប្រាកដនៃខ្លួនឯង ។ បើទោះជាអ្នកផ្សេង គេមិនឱ្យតម្លៃយើង គេមាក់ងាយយើងក៏ដោយ តែបើយើងជឿជាក់លើខ្លួនឯងហើយ ដឹងថាវាល្អហើយ ចូរបន្តទៅមុខកុំចុះចាញ់ ធ្វើឱ្យគ្រប់គ្នាបានដឹងថា យើងអាចធ្វើបាន យើងមិនកំសាក យើងមិនរាថយទេ គេអាចធ្វើបាន យើងក៏អាចធ្វើបានដូចគ្នា ។

កុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ត្រូវខិតខំបន្ត ក្រោយឈរហើយដើរទៅមុខ ព្យាយាម ប្រឹងប្រែង ស្វែងរកគោលដៅឱ្យជីវិត នៅពេលដែលអ្នកស្គាល់ថាខ្លួនឯងជាអ្នកណា អ្នកក៏អាចដឹងបានហើយថា ចំណុចណាដែលអ្នកគួរនៅ ទីណាដែលអ្នកគួរទៅ ... ។

ហើយនៅពេលដែលអ្នក អាចស្វែងរកគ្រប់យ៉ាងដែលអ្នកការ អ្នកអាចឈ្វេងយល់ពីខ្លួនឯងបានហើយនោះ ក្ដីសុខដែលអ្នកធ្លាប់បាត់បង់ នឹងប្រែក្លាយទៅជាជីវិតដែលផូរផង់ ត្រចះត្រង់ មានន័យនុងមានតម្លៃជាក់ជាមិនខាន

តើក្ដីសុខពិតប្រាកដនៅទីណា នៅអតីតកាល ឬនៅអនាគត ?

តើក្ដីសុខពិតប្រាកដនៅទីណា ?

ថ្ងៃណាក៏ជាថ្ងៃដែលខ្ញុំគិតដល់អនាគត ហើយយប់ណាក៏ជាយប់ដែលខ្ញុំរំឭកដល់អតីតកាលដែលកន្លង ។ ភាពមួហ្មង ទុក្ខសោក វិប្បដិសារី ជេរស្ដី លងបន្លាចគ្រប់វិនាទី ជីវិតនេះ ហាក់មានរឿងស្មុកស្មាញច្រើនណាស់ ខ្វះក្ដីសុខ ឈានទៅមុខគឺទុក្ខព្រួយ ក្រឡេកក្រោយគឺទុក្ខសោក ព្រោះខ្ញុំ ពុំបានគិតថា ខ្លួនឯងរស់នៅក្នុងបច្ចុប្បន្នឡើយ ។

ខ្ញុំចូលចិត្ត រំឭកដល់អតីតកាលដែលគ្មានន័យ ហើយនឹកស្រមៃថ្ងៃអនាគត ដែលពិបាកនឹងប្រាកដប្រជា តើវាជាទារុណកម្មជីវិតឬយ៉ាងណា ?

តែងតែព្យាយាមគិតថា តើអនាគតខ្ញុំនឹងទៅជាយ៉ាងណា រហូតដល់ភ្លេចគិតថា បច្ចុប្បន្ននេះ ខ្ញុំគួរធ្វើអ្វី ដើម្បីឱ្យអនាគត ដូចចិត្តដែលប៉ងប្រាថ្នា ... ។

ពីមួយថ្ងៃទៅមួយថ្ងៃ វ័យក៏កាន់តែជ្រេ ពេលវេលាចេះតែរំកិលទៅមុខ ក្ដីសុខ ក៏ត្រូវកាត់បន្ថយបន្តិចម្ដងៗ ឯភាពមួហ្មង ក៏ចេះតែតាមទាមបៀមជាប់ដួងចិត្តឥតស្រាកស្រាន្ត អ្វីដែលចង់បាន ប្រែជាខកខាន មិនដូចបំណង ហើយអ្វីដែលមិនធ្លាប់ប៉ងសោះ បែរជាចូលមកជំនួស តើជីវិតនេះ រស់ដើម្បីតែក្ដីខកបំណងឬយ៉ាងណា ?

ជាការពិត បើប្រើជីវិតនៅតែបែបនេះ ក្នុងមួយជីវិតនេះ ក៏គ្មានអ្វីដែលល្អប្រសើរសម្រាប់ខ្លួនឯងដែរ ។ មនុស្សយើងគួរតែ រៀនទទួលយកនូវអ្វីដែលខ្លួនកំពុងតែមាន រៀនស្រលាញ់ ពេញចិត្តនឹងអ្វីដែលខ្លួនកំពុងតែធ្វើ កុំប្រឹង សម្លឹងមើល ទៅកាន់អ្វីដែលឆ្ងាយដាច់កន្ទុយភ្នែក ហើយឈប់ក្រឡេកក្រោយ រំឭកអតីតកាលណា ដែលធ្វើឱ្យចិត្ត ស្អិតស្អុះស្អាប់ទៀតទៅ ។

ការរស់នៅ គឺត្រូវរស់នៅឱ្យបានល្អ ជាមួយនឹងបច្ចុប្បន្ន ឈប់ខំប្រឹងបន់ស្រន់ គួរតែខិតខំធ្វើ និងបំពេញនូវភាពខ្វះចន្លោះ ទើបជីវិតនេះ រស់មានន័យ មានតម្លៃ ហើយក៏គ្មានថ្ងៃនឹងកើតចិត្ត គិតសោកស្ដាយ ស្រណោះអាល័យទៅថ្ងៃមុខ ។

រៀនទុកពេលវេលា បើកឱកាស ឈប់គិតអ្វីដែលផ្ដេសផ្ដាស ឈប់ធ្វើបាបចិត្តខ្លួនឯងឱ្យវង្វេងនឹងអតីតកាល ឈប់ស្រវានូវអនាគតដែលស្រពេចស្រពិល ម្សិលមិញមិនអាចត្រឡប់ អនាគតក៏គង់តែជួប ត្រូវរស់នៅឱ្យស្របនឹងបច្ចុប្បន្ន ទើបអ្នកមានចិត្តបន្តជីវិតទៅមុខទៀត ។

ខ្ញុំជាមនុស្សម្នាក់ ដែលធ្លាប់បាក់ទឹកចិត្ត ក៏ធ្លាប់គិតអស់សង្ឃឹមនឹងជីវិតនេះ ព្រោះតែមិនអាចជម្រះអតីត ហើយនិងខំប្រឹងគិតដល់អនាគត តែរហូតដល់ពេលមួយ ដែលអាចយល់នូវអ្វីៗដែលនៅចំពោះមុខ ទើបខ្ញុំដឹងថា ការដែលស្គាល់ពីខ្លួនឯង ធ្វើឱ្យយើងដឹងពីកមនលែងដែលយើងកំពុងតែឈរ ។ ទោះបីពេលខ្លះវាមិនសមនឹងចិត្ត តែវាជាការពិត ដែលយើងត្រូវតែព្រមទទួលយកខានមិនបានឡើយ ។

ពេលនេះ អតីតកាលខ្លះ គឺខ្ញុំឈប់គិតខ្វល់ទៀតហើយ តែខ្ញុំមានគម្រោងជីវិតសម្រាប់ថ្ងៃអនាគតជាច្រើន ហើយអ្វីដែលសំខាន់សម្រាប់ខ្ញុំនៅពេលនេះ គឺបច្ចុប្បន្ន ដែលខ្ញុំត្រូវជាន់ ដើម្បីបន្តទៅរកអនាគតមួយ ដែលខ្ញុំចង់បាន ។

ចង់បានសេចក្ដីសុខពិត គឺត្រូវតែបំភ្លេចអតីតដែលកន្លង ចងក្រងរក្សានូវក្ដីប្រាថ្នា ការស្រមៃ ហើយចាប់ផ្ដើមឡើងនៅថ្ងៃនេះ ធ្វើឱ្យគ្រប់យ៉ាងពិសេសបំផុត តាមដែលអាចធ្វើបាន កុំរង់ចាំ កុំអែអង់ កុំបោះបង់ កុំបញ្ឈប់គ្រប់យ៉ាង ព្រោះតែពាក្យថា អតីតកាល ឬអនាគត ដែលអ្នកគិតថាវាឆ្ងាយផុតពីដៃ ។ ថ្ងៃនេះអ្នកធ្វើបានប៉ុណ្ណា អនាគតរបស់អ្នកក៏នឹងកើតឡើងមកប៉ុណ្ណឹង បើមិនជឿ សាកល្បងទៅ !

Wednesday, September 28, 2016

ស្រលាញ់ពេញចិត្តនូវអ្វីដែលខ្លួនឯងធ្វើ ឱ្យតែមិនប៉ះពាល់ដល់អ្នកណា

#ខ្ញុំទើបតែនឹកឃើញ_រឿងឥតបានការមួយទៀត

យប់នេះ ខ្ញុំបានចាប់ផ្ដើមធ្វើរឿងអត់ប្រយោជន៍មួយទៀតហើយ គឺខ្ញុំចាប់ផ្ដើម កត់ត្រាទុកនូវឃ្លាដែលខ្ញុំបានរៀបវាឡើង ដើម្បីដាស់សតិអារម្មណ៍ខ្លួនឯង នៅក្នុងសៀវភៅ ដើម្បីខ្ជះខ្ជាយសន្លឹកសៀវភៅ ក៏ដូចជាខ្ជះខ្ជាយលុយ ដើម្បីទិញសៀវភៅមកកត់ទុក

ខ្ញុំតែងតែធ្វើរឿងឥតប្រយោជន៍ បន្ថែមមួយហើយមួយទៀត តែរឿងឥតប្រយោជន៍ទាំងនេះ វាជារឿងអត់ប្រយោជន៍នៅក្នុងចិត្ត និងក្រសែភ្នែករបស់អ្នកដទៃ តែវាជាសេចក្ដីសុខផ្លូវចិត្តដ៏ធំធេងរបស់ខ្ញុំ ដែលខ្ញុំបានផ្ដោតទាំងអារម្មណ៍ ចិត្តគំនិត និងបេះដូង មកធ្វើវា វាជាសេរីភាពនៃខ្ញុំ ខ្ញុំធ្វើវាដោយក្ដីស្រលាញ់ ពេញចិត្ត ទោះបីជាវាជារឿង ឥតប្រយោជន៍គ្មានបានការសម្រាប់អ្នកណាក៏ដោយ ក៏ខ្ញុំអត់ខ្វល់ ព្រោះខ្ញុំធ្វើនេះ ក៏មិនបានប៉ះពាល់ដល់អ្នកណា តែវាធ្វើឱ្យខ្ញុំស្រស់ថ្លាក្នុងជីវិតខ្លួនខ្ញុំ #សុំទោសបើមានអ្នកណាមិនពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងតែធ្វើនេះ

និយមន័យនៃជីវិត

ជីវិត គឺស្ថិតនៅលើយើងជាអ្នកឱ្យនិយមន័យ នៅពេលដែលរីករាយ នៅពេលដែលគ្មានទុក្ខ ជីវិតគឺស្ថិតក្នុងអត្ថន័យល្អប្រសើរ ស្រស់បំព្រង ប៉ុន្តែ នៅពេលដែលជីវិត ស្ថិតក្នុងសភាពមួហ្មង ទុក្ខសោក ព្យុះបក់បោកញាំញី ពោរពេញដោយសេចក្ដីទុក្ខ លំបាក ជួបឧបសគ្គរាំងស្ទះ ពេលនោះហើយ ដែលអ្នកគិតថា ជីវិតនេះ គ្មានន័យអ្វីអ្វីឡើយ ជីវិតនេះមិនសមនឹងនៅបន្តទេ ... តែតាមពិតទៅ គ្រប់ជីវិតដែលរស់នៅ គឺត្រូវតែជួបប្រទះនូវរឿងរ៉ាវទាំងអស់នេះ ជីវិតណាក៏ដូចជីវិតណាដែរ គឺត្រូវតែមាន ទុក្ខនិងសុខនៅលាយឡំគ្នា គ្រាំគ្រា ឈឺផ្សា ឯកា បរាជ័យ រីករាយ ស្រស់ស្រាយ សប្បាយ ក្អាកក្អាយ ខ្វាយខ្វល់ អំពល់ រីងរៃ ប្រៃ ល្វីង ជូរ ចត់ ហើយប្រសិនបើជីវិតណា ដែលអត់បានជួយបនូវរឿងទាំងអស់នេះ ជីវិតនោះក៏គ្កានអ្វីពិសេស គួរឱ្យចង់នឹកនា ក្រើនរំលឹក និងចងចាំដែរ ។ ប៉ុន្តែ មិនថាជីវិត អ្នកមាន ឬអ្នកខ្សត់ គឺគ្រប់ជីវិត សុទ្ធតែធ្លាប់ស្ថិតក្នុងសភាពទាំងហ្នឹង អ៊ីចឹងហើយ សូមកុំតូចចិត្ត អស់សង្ឃឹម នៅពេលដែលអ្នកជួប ឧបសគ្គ បញ្ហា ភាពឯកា ការឈឺផ្សា ឬការឈឺចាប់ អ្នកត្រូវតែចាប់ផ្ដើមជាថ្មី ដើម្បី ស្វែងរកនូវអត្ថន័យឱ្យជីវិតអ្នកឡើងវិញ ។

ពេលសប្បាយ ក៏ភ្លេចគ្រាក្រលំបាក នៅពេលដែលជួបឧបសគ្គ បញ្ហា ការឈឺចាប់ ឬខូចចិត្ត សូមកុំភ្លេចគិត ដល់ក្ដីសង្ឃឹម ហើយត្រូវសម្លឹងទៅមុខ ថ្ងៃមួយ សេចក្ដីទុក្ខលំបាកទាំងឡាយ និងចាកចេញឆ្ងាយពីអ្នកជាមិនខាន ឱ្យតែអ្នក ព្យាយាម ជំនះ វា ដោយសេចក្ដីអត់ធ្មត់ តាំងចិត្ត ក្រោកឈរ ហើយបន្តដំណើរទៅមុខជារឿងយៗ ...

Tuesday, September 27, 2016

អ្នកណាខ្លះជឿលើរឿងយល់សប្ដិ ?

ប្រមាណប្រហែលជា ១០ថ្ងៃមុន ពេលយប់ ខ្ញុំបានទៅលេងផ្ទះ បងប្អូនដែលនៅក្បែរផ្ទះគ្នាដែរ រហូតដល់ម៉ោង៨ ឬ ៩ ខ្ញុំក៏ត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែឮសំឡេងខ្លែងស្រាកស្រែក នៅក្រោយផ្ទះ ហើនៅយប់នោះដែរ ខ្ញុំគេងក៏ស្រាប់តែយល់សប្តិថារន្ធត់ក៏ថាបាន គឺខ្ញុំឃើញមនុស្សនៅក្នុងភូមិស្លាប់បន្តគ្នា ដល់ទៅ៤នាក់ ផ្ទះនៅជិតៗគ្នាទៀត ខ្មោចមួយស្លាប់ មិនទាន់ទាំងយកសពទៅទុកផង ក៏ស្រាប់តែមានអ្នកស្លាប់ទៀត ដល់ទៅ៤នាក់ នៅពេលដឹងខ្លួនឡើង ខ្ញុំក៏គិតថា វាអាចគ្រាន់តែជាការយល់សប្ដិតែប៉ុណ្ណោះ ម្ល៉ោះហើយ ក៏មិនសូវជាយលចិត្តទុកដាក់ ។

រំលងបានប្រហែលជា២ថ្ងៃ ក៏ស្រាប់តែមានលោកយាយម្នាក់ នៅឯខាងកើតភូមិបានស្លាប់ ខ្ញុំក៏មិនបានដឹងច្បាស់ដែរ ថាព្រោះតែអ្វី អាចជាជំងឺចាស់ជរាក៏ថាបាន ថ្ងៃបន្ទាប់ ក៏មានអ្នកនៅក្នុងភូមិស្លាប់ម្នាក់ទៀត ទាំងដែលសពលោកយាយមិនទាន់យកទៅទុករៀបរយផង តែខ្ញុំក៏ពុំបានចាប់អារម្មណ៍ ដល់ការយល់សប្ដិនោះដែរ ព្រោះតែគិតថា វាមិនឆុតដល់ថ្នាក់ហ្នឹងទេ ថ្ងៃបន្ទាប់នេះទៀត ក៏ស្រាប់តែមានអ្នកស្លាប់នៅម្ដុំផ្ទះ លោកយាយម្នាក់ដែលបានស្លាប់នោះទៀត ក៏ស្របពេលនឹង សពម្នាក់ដែលមិនទាន់យកទៅបូជា ។ ដល់សាកសពទី៣ ទើបធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹកដល់ការយល់សប្ដិ និងសំឡេងខ្លែងស្រាកដែលបានស្រែកនោះ ។

សាកសពទី៣ហើយ រំលងបានមួយថ្ងៃសពអ្នកទី៣មិនទាន់នឹងបានយកទៅទុក ក៏ស្រាប់តែមានសពទី៤ ពិតជាមិនខុសពីការយល់សប្ដិរបស់ខ្ញុំសោះហើយ មនុស្សក្នុងភូមិ ស្លាប់បន្តគ្នា ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមិនល្អ មិនសប្បាយចិត្ត ព្រោះក្នុងរយៈពេលដែលមានអ្នកស្លាប់ ខ្ញុំក៏ស្រាប់តែគេង តែងតែយល់សប្ដិមិនល្អ ហើយយប់ដែលសពទី៤បានស្លាប់ ខ្ញុំយល់សប្ដិឃើញ យមបាល មកឈរនិយាយជាមួយនឹងខ្ញុំ ខ្ញុំនឹកមិនអស់ចិត្ត ព្រោះតែខ្ញុំបែរជាទៅតមាត់ តវ៉ា សួរយមបាលថា " មុខខ្ញុំអ៊ីចឹងយកទៅដែរ ? " យមបាលថា " មុខម៉េចក៏យកទៅដែរ ឱ្យតែដល់ពេល គេយកទៅហើយ " ។

អារម្មណ៍ពេលនេះ សរសេរអត្ថបទមួយនេះ ឈឺក្បាល ក្រហាយភ្នែកណាស់ នឹកមិនចេញទេ ឬដល់ពេលរបស់ខ្ញុំហើយទេដឹង ។

ខ្ញុំមិនដែលជឿលើការយល់សប្ដិខ្លួនឯងប៉ុន្មានទេ ព្រោះខ្ញុំគិតថា អាចមកពីខ្ញុំគិតច្រើនពេកក៏ថាបាន ទើបយល់សប្ដិបែបនេះ ម្យ៉ាងទៀត កន្លងមក ការយល់សប្ដិខ្ញុំតែងតែផ្ទុយស្រឡះពីការពិត តែលើកនេះ វាឆុតពេក ត្រង់ឃើញអ្នកស្លាប់បន្តបន្ទាប់គ្នា ទើបវាធ្វើឱ្យខ្ញុំ មិនទុកចិត្ត នឹងការយល់សប្ដិរបស់ខ្លួនឯង ។

ប្រសិនបើពេលវេលារបស់ខ្ញុំមកដល់ពិតមែន វាមិនមែនជារឿងចម្លែកឡើយ ព្រោះអាចដល់ពេលហើយ ដែលខ្ញុំចាកចេញពីទីនេះយ៉ាងពិតប្រាកដ តែខ្ញុំអាចនឹងសោកស្ដាយ ព្រោះខ្ញុំអត់មានសល់អ្វីសម្រាប់មនុស្សដែលខ្ញុំស្រលាញ់ និងមនុស្សដែលបានស្រលាញ់ មើលថែយកចិត្តទុកដាក់នឹងខ្ញុំទេ ។ ខ្ញុំគ្រាន់តែចង់សុំពេលបន្តិចទៀត ដើម្បីធ្វើរឿងខ្លះសម្រាប់មនុស្សមួយចំនួន តាមបំណងរបស់ខ្លួនខ្ញុំសិន តែប៉ុណ្ណោះ ...

Monday, September 26, 2016

គេមិនយល់ចិត្តយើង ឬមកពីយើងមិនទុកចិត្តគេ ?

ធ្លាប់ទេ ធ្លាប់មានអារម្មណ៍ ធ្លាប់តូចចិត្ត អន់ចិត្ត ហើយក៏គិតផ្ដេសផ្ដាសតែម្នាក់ឯងថា គ្មានអ្នកណាយល់ចិត្ត ទាំងដែលការពិតទៅ គឺយើងទេ ដែលមិនទុកចិត្តគេ សួរថា តើយើងបាននិយាយអ្វីខ្លះប្រាប់គេ ទើបថាគេមិនយល់ចិត្ត ។

ខ្ញុំជឿថានឹងមានមនុស្សដែលគិតដូចខ្ញុំ មានអារម្មណ៍ដូចខ្ញុំ អ្នកប្រាកដជាកំពុងតែអន់ចិត្ត គិតថាខ្លួនឯងឯកា គ្មានអ្នកណាយល់ចិត្ត ពិតណាស់ ខ្ញុំក៏ដូចគ្នា ខ្ញុំគ្មានអ្នកណាម្នាក់យល់ចិត្តទេ ព្រោះតែខ្ញុំ កិនដែលនិយាយអ្វីប្រាប់គេឡើយ មិនដែលឱ្យគេដឹងទេ ថាពេលនេះ ឬពេលនោះ ខ្ញុំកើតអី ខ្ញុំមានបញ្ហាអី ខ្ញុំមានរឿងអី អ្វីក៏ខ្ញុំមិននិយាយ ព្រោះខ្ញុំមិនទុកចិត្តអ្នកដទៃ ខ្ញុំមិនជឿជាក់ ថាគេ អាចជួយលាក់រឿងរបស់ខ្ញុំ ឬគេអាចយល់ពីអារម្មណ៍ខ្ញុំបានដល់កម្រិតណា គ្មានអ្នកណាដឹងឡើយ ហើយក៏គ្មានអ្នកណាយល់ដែរ ព្រោះតែខ្ញុំ មិនព្រមបង្ហើបរឿងប្រាប់អ្នកណា ពេលមានបញ្ហា គឺបានត្រឹមសម្ងំគិត ហើយក៏ចាប់ផ្ដើមលួចតូចចិត្តតែម្នាក់ឯង រអ៊ូថា អ្នកផ្សេងគេមិនខ្វល់ តែដល់ពេលនេះ ខ្ញុំក៏បានយល់ហើយថា ឱ្យអ្នកណាមកយល់ចិត្តខ្ញុំបានយ៉ាងម៉េច បើខ្ញុំមិនបានប្រាប់អ្វីបន្តិចសោះដល់ពួកគេ គ្មានអ្នកណាយល់ចិត្តយើងទេ បើយើងនៅតែលាក់លៀម បៀមទុក្ខ សំកុកគិតតែម្នាក់ឯងនោះ ។

សាកល្បងរកនរណាម្នាក់ ហើយរៀនទុកចិត្តគេ ទុកគេជាមនុស្សសំខាន់ ហើយប្រាប់រឿង ដែលយើងតានតឹងនៅក្នុងចិត្តឱ្យគេបានដឹង នៅហអ្នកនឹងដឹងហើយថា គេយល់ចិត្តយើងឬមួយក៏អត់ បើទោះជាគេមិនអាចជួយអ្វីយើងបាន ត្រឹមតែគេអាចធ្វើឱ្យយើង ស្រឡះចិត្តថ្លាគំនិត ស្រឡះមុខមាត់ សប្បាយចិត្តជាងមុន ក៏នោះហើយដែលហៅថា ការយល់ចិត្ត ។

ស្រលាញ់គេតែម្នាក់ឯង ?

" ស្រលាញ់គេតែម្នាក់ឯង "  តើមានអ្នកណាខ្លះ ដែលយល់ច្បាស់ពីអារម្មណ៍មួយនេះ តែបើទោះជាមានអ្នកយល់ តែក៏គ្មានអ្នកណា អាចយល់ដល់អារម្មណ៍របស់ខ្ញុំឡើយ ។
រយៈពេល៤ឆ្នាំហើយ ដែលខ្ញុំបានស្គាល់គេ ៣ឆ្នាំហើយ ដែលខ្ញុំបានដឹងខ្លួនឯង ថាខ្ញុំបានបាក់ចិត្តស្រលាញ់គេ ២ឆ្នាំហើយ ដែលខ្ញុំព្យាយាមចង់នៅជិតស្និតស្នាលនឹងគេ តែទើបតែបានមួយឆ្នាំទេ ដែលគេហាក់ស្និត ក៏ហាក់យកចិត្តទុកដាក់នឹងខ្ញុំ ។
រយៈពេលជាច្រើនឆ្នាំ ខ្ញុំចាំច្បាស់ ថាពួកយើង បានស្គាល់គ្នា ខ្ញុំជាអ្នកទាមទារ ចង់ទាក់ទង ចង់ឆ្លើយឆ្លងនឹងគេ ទាំងដែលពេលខ្លះ គេមិនទាំងខ្វល់ ដល់ម្នាក់នេះផងថា គេស្គាល់ខ្ញុំឬក៏អត់ ។
ជួនកាល ទង្វើរបស់គេ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានតម្លៃ ខ្ញុំដូចអ្នកដទៃ មិនមែនសូម្បីតែជាមិត្ត នេះហើយ ដែលតែងតែធ្វើឱ្យខ្ញុំគិត ខ្ញុំអន់ចិត្ត គិតថាចាកចេញ ឈប់ស្រលាញ់គេបន្ត តែពេលដែលខ្ញុំកំពុងពិចារណា គេក៏ហាក់វិលត្រឡប់មកស្និតស្នាលជាថ្មីនឹងខ្ញុំ គេតែងតែធ្វើឱ្យអារម្មណ៍របស់ខ្ញុំវិលវល់ ខ្វាយខ្វល់ អំពល់ នឹកឆ្ងល់ មិនយល់ ថាគេទុកខ្ញុំជាអ្វី ?
ខ្ញុំដឹង ថាពេលហ្នឹង ខ្ញុំជាមនុស្សដែលកំពុងតែ លួចស្រលាញ់គេតែម្នាក់ឯង ព្រោះខ្ញុំមិនចាប់អារម្មណ៍អ្នកផ្សេង ហើយអ្នកផ្សេងក៏មិនដូចម្នាក់ហ្នឹងដែរ ខ្ញុំចង់នៅក្បែរគេ ចង់នៅថែគេ ចង់មានពេលនៅជាមួយគេឱ្យបានច្រើន ខ្ញុំចង់និយាយជាមួយគេ ខ្ញុំចង់ឃើញមុខគេ ដឹងទេ ថាអារម្មណ៍នេះ ខ្ញុំកើតមានរាល់ថ្ងៃ​ ហើយក៏គ្រប់ពេលផងដែរ ។
ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំក៏កាន់តែស្រលាញ់គេខ្លាំងឡើងៗ ពិបាកក្នុងការដកចិត្ត បើសិនជាគេមិនបានគិតអ្វីសោះចំពោះខ្ញុំ ប្រាកដណាស់ ថាខ្ញុំនឹងត្រូវខូចចិត្ត ដ្បិតអី ខ្ញុំមិនធ្លាប់គិតថានឹងដកចិត្តឈប់ស្រលាញ់គេ ចាប់តាំងពីពេលដែលយើង ចាប់ផ្ដើមស្និតស្នាលនឹងគ្នា ចំណាយពេលវេលានិយាយគ្នារហូតមក ។
មិនដឹងទេ ប្រសិនបើគេមានអ្នកផ្សេង តើខ្ញុំនឹងមានអ្នកណា មកជំនួសតំណែងគេ ដឹងត្រឹមថា ពេលនេះ ខ្ញុំស្រលាញ់គេ ហើយក៏ចង់ដឹងថាគេមានអ្នកណាទេ គេស្រលាញ់ខ្ញុំទេ គេគិតបែបណាលើខ្ញុំ អារម្មណ៍គេ ដូចអារម្មណ៍ខ្ញុំឬក៏អត់ ?

មិនចង់បាត់បង់ តែខ្ញុំមិនថែរក្សា

ដល់ពេលបែកទើបស្រែកថាសោកស្ដាយ
ពេលនេះ ម្នាក់នេះ កំពុងខូចចិត្ត សោកស្ដាយ តែខ្ញុំអាចធ្វើអ្វីបាន ក្រៅតែពីនឹកអង្គុយទូលរែកអារម្មណ៍មួយហ្នឹង ។ ខ្ញុំដឹង ថាខ្ញុំខុស ខុសខ្លាំងបំផុត ខុសដែលបណ្ដោយឱ្យមនុស្ស ដែលមានចិត្តបរិសុទ្ធ ស្មោះត្រង់ម្នាក់ ត្រូវមកខូចចិត្ត អស់សង្ឃឹម ត្រឹមមនុស្សអាត្មានិយមដូចខ្ញុំ ។ ខ្ញុំដឹង ថាអ្នកសោកស្ដាយ ស្ដាយណាស់ ដែលមិនគួរណា ពេលមុននោះ អ្នកមកស្គាល់ មនុស្សដូចខ្ញុំ តាមពិតទៅ ខ្ញុំមិនគួរចាប់ផ្ដើមទេ ព្រោះការចាប់ផ្ដើមរបស់ខ្ញុំ បានបំផ្លាញអារម្មណ៍ ទឹកចិត្ត និងក្ដីស្រលាញ់របស់អ្នក ខ្ញុំជំពាក់ទឹកចិត្ត ខ្ញុំជំពាក់ភាពស្មោះត្រង់ ទោះចង់វិលត្រឡប់ក្រោយ តែអ្នកប្រឆកដជាមិនឱ្យខ្ញុំ មានឱកាស ប៉ះប៉ូវនូវកំហុសឆ្គងនេះឡើយ សុំទោស! ខ្ញុំអាចបានត្រឹម និយាយពាក្យមួយម៉ាត់ហ្នឹងតែប៉ុណ្ណោះ ព្រោះខ្ញុំដឹង ថាអ្នកមិនចង់ស្ដាប់ពាក្យអ្វីទាំងអស់ ព្រោះខ្ញុំបានក្លាយជាមនុស្សអាក្រក់បំផុតហើយសម្រាប់អ្នក ម្នាក់នេះលែងមានក្នុងក្រសែភ្នែកអ្នកទៀតហើយតើមែនទេ ?

ជីវិតដែលស្ថិតក្នុងវ័យសិក្សា កុមារ និង យុវវ័យ ...

វ័យនៅបឋម អាយុក្រោមដប់ឆ្នាំ : ពួកយើងគ្រប់អាយុចូលរៀនហើយ ថ្នាក់មត្តេយ្យឬទីមួយ ប៉ាម៉ាក់បានផ្គត់ផ្គង់ សម្លៀកបំពាក់ ប៉ាម៉ាក់បានផ្គត់ផ្គង់ចំណីអារហារ រៀបចំឱ្យកូនទៅរៀន ជូនកូនទៅសាលា ឱ្យលុយសម្រាប់ទិញនំនែកញុំានឹងគេនឹងឯង ។ ឯពួកយើងជាកូន នេះហើយជាវ័យដែលមិនទាន់ដឹងខ្យល់អីទេ ដឹងត្រឹមថា ប៉ាម៉ាក់ឱ្យលុយ ក៏លាដៃទទួលយក ទៅសាលា រៀនតិចជាងលេង ដល់ពេលត្រឡប់ពីសាលាវិញ ក៏គេង ក្រោកពីគេងក៏ដើរលេងផ្ទះគេ ទៅលេងជាមួយក្មេងដទៃដែលនៅជិតផ្ទះ លេងហើយក៏ញុំា ញុំាហើយលេង លេងហើយងូតទឹកគេង ធ្វើខ្លួនជាទម្លាប់ ធ្វើខ្លួនបែបនេះរាល់ថ្ងៃ បើនិយាយហើយគិត ពួកយើងពិតជាក្មេងគ្មានបានការអីទេ មិនអាចជួយអ្វីដល់ម៉ាក់ប៉ា មិនអាចជួយធ្វើការផ្ទះ ព្រោះនៅតូចកម្លាំងតិច ម៉េចនឹងអាចធ្វើអ្វីបានទៅ ។ ថ្នាក់ទីមួយ ទីពីរ ទីបី ទីបួន ទីប្រាំ ទីប្រាំ ពេញវ័យហើយ អាយុ លើសដប់ឆ្នាំ តែក្រោមម្ភៃ នេះជាវ័យជំទង ចូលដល់ថ្នាក់អនុវិទ្យាល័យ នេះក៏ជាវ័យដែលអាចដឹងរឿងរ៉ាវបានច្រើនគួរសម ឯកម្លាំងក៏មានសមនឹងអាចជួយក្រុមគ្រួសារប៉ាម៉ាក់បានហើយ តែវាក៏នៅតែមិនអាច ព្រោះជាវ័យដែលយើងកាន់តែរៀនច្រើន ជាវ័យដែលរៀនទាំងព្រឹកទាំងល្ងាច សឹងតែគ្មានពេលនៅផ្ទះបានគ្រប់គ្រាន់ឡើយ ។ វ័យដែលរៀននៅអនុវិទ្យាល័យ ពេលព្រឹកក៏ចេះលាដៃសុំលុយប៉ាម៉ាក់ ចេះចាយលុយហើយ សឹងតែម៉ាក់ប៉ាឱ្យមិនទាន់ ក៏និយាយមុនបាត់ហើយ " ម៉ាក់ ប៉ា សុំលុយទៅរៀន ឱ្យលឿនម៉ោ ដល់ម៉ោងទៅរៀនហើយ " ព្រឹកចេញពីផ្ទះ ដល់ម៉ោង១១ ឬ ១២ ត្រឡប់មកវិញ ញុំាបាយ ងូតទឹកសឹងតែមិនទាន់ ក៏ត្រឡប់មកសាលា រៀនគួរ រៀនរហូតដល់ម៉ោង ៤ ឬ ៥ ទើបត្រឡប់ទៅផ្ទះវិញ គ្មានពេលជួយកិច្ចការផ្ទះទៀតហើយ ព្រោះល្ងាច ជិតដល់ម៉ោងញុំាបាយ ជិតដល់ម៉ោង ត្រូវចូលគេង តែបើទំនេរក៏សុខចិត្តអង្គុយលេង ទូរសព្ទ ឬស្តាប់ចម្រៀង ។ បីឆ្នាំ ដែលរៀននៅអនុវិទ្យាល័យក៏បានរំកិលផុតទៅ ក៏ឈានដល់វ័យនៃសិស្សវិទ្យាល័យម្តង ថ្នាក់ទី ១០ ទី១១ ទី១២ នឹងហើយជាពេលជាវ័យត្រូវប្រលងបាក់ឌុប រៀនទៀតហើយ គឺត្រូវរៀន
គ្មានពេលត្រឡប់មកផ្ទះញុំាបាយងូតទឹកនៅផ្ទះទេ ព្រោះសាលានិងផ្ទះនៅឆ្ងាយពេកខ្លាចត្រឡប់មិនទាន់ ចេញពីរៀនរដ្ឋ ក៏ចូលរៀនគួរ ប្រឹងណាស់ ខំណាស់ មានថ្ងៃខ្លះសឹងតែគ្មានពេលបានជួបមុខម៉ាក់ប៉ាបងប្អូនផង ។ លុយក៏ត្រូវចំណាយច្រើនជាងឆ្នាំមុនៗដែលនៅថ្នាក់តូច ក៏មានពេលខ្លះចាយវាយខ្ជះខ្ជាយ ភ្លេចគិតថាលុយនឹងខ្លួនបានលាដៃសុំពីម៉ាក់ប៉ា ភ្លេចថាលុយនោះមិនមែនជាលុយដែលខ្លួនឯងជាអ្នកខំរកទេ ក៏មានអ្នកខ្លះមិនបានភ្លេចឡើយ តែគេមិនដែលគិតដល់ការលំបាករបស់ម៉ាក់ប៉ា ថាលុយដែលគាត់ឱ្យយើងមករៀន គាត់ត្រូវរកដោយពិបាកប៉ុណ្ណា ក៏មានអ្នកខ្លះគឺពិតជាមិនខ្វល់ពិតមែន ។ អូខេ បាក់ឌុបដល់ហើយ អ្នកខ្លះក៏ជាប់ អ្នកខ្លះក៏ធ្លាក់ ។ អ្នកជាប់ក៏ដល់ពេលត្រូវបន្តការសិក្សា ដល់ពេលត្រូវឃ្លាតឆ្ងាយពីភូមិឋានហើយ ឡើងមករៀននៅទីក្រុង ចូលដល់វ័យមហាវិទ្យាល័យហើយ ប៉ុន្មានឆ្នាំទៀតទៅ ? បួនឆ្នាំ ប្រាំឆ្នាំ ប្រាំមួយឆ្នាំ ប្រាំពីរ ឬ ប្រាំបីឆ្នាំ ? នោះគឺស្ថិតនៅលើមុខវិជ្ជាដែលអ្នកបានជ្រើសរើសទៅតាមបំណង និង ចំណេះរបស់អ្នកដែលមាន ។ រៀនទៀត ក៏កាន់តែឃ្លាតឆ្ងាយ គ្មានពេលមកផ្ទះទេ មួយខែ ពីរខែ បីខែ ឬកន្លះឆ្នាំទើបបានមកលេងផ្ទះ បានជួបម៉ាក់ប៉ាក្រុមគ្រួសារ ភូមិស្រុក ។ តែអ្វីដែលពួកយើងមិនភ្លេច ហើយក៏តែងនឹកនា ក៏ជាទម្លាប់តាំងពីបឋមមកនោះគឺ លាដៃហាមាត់ ម៉ាក់ ប៉ា កូនសុំលុយ កូនអស់លុយចាយហើយ លុយបង់ផ្ទះ លុយបង់សាលា លុយចាយវាយប្រចាំថ្ងៃ ... នេះក៏ជាវ័យជាពេលវេលាកាន់តែមិនអាចជួយកិច្ចការផ្ទះបាន ដូចមុនហ្ចឹង កន្លងមកបែបណាឥឡូវនឹងក៏ហ្ចឹង ព្រោះខ្លួនជាអ្នកសិក្សា គ្មានពាក្យថាកិច្ចការផ្ទះ គ្មានពាក្យថា ជួយសម្រាលការងារម៉ាក់ប៉ាទេ ។ រៀន រៀនហើយប្រលង ប្រលងជាប់ឆ្នាំនីមួយៗក៏សល់លុយ ជប់លៀងជាមួយមិត្តភក្តិ ដល់ពេលឆ្នាំបញ្ចប់ថ្នាក់ រៀនចប់ក៏នាំគ្នាទៅដើរលេង
ជាការសាងអនុស្សាវរីយ៍ចុងក្រោយ ជាមួយគ្នា ដើម្បីលាគ្នា ។ ទៀតហើយ ត្រូវការលុយទៀតហើយ លុយដែលយើងគ្រប់គ្នា យកទៅរៀន លុយដែលយើងយកទៅជប់លៀង លុយដែលយើងយកទៅដើរលេងសាងអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ ដឹងទេថាលុយអ្នកណាខំរក គឺលុយម៉ាក់ប៉ា ដែលគាត់ឱ្យយើង ។ តែនិយាយទៅ គឺពួកយើងអាត្មានិយមខ្លាំងណាស់នៅវ័យនេះ វ័យពោរពេញទៅដោយសេចក្តីសុខ វ័យដេលស្រណុក ព្រោះមិនបាច់ត្រូវខ្វល់អីឡើយ ដឹងត្រឹមថាត្រូវខំប្រឹងរៀនឱ្យបានល្អ ហើយក៏ចាំតែបើកលុយចាយពីម៉ាក់ប៉ា នោះជាការស្រេច មែនទេ ? រៀនចប់ បែកមិត្តភក្តិ មានការងារធ្វើ អេ៎ៗៗ នៅទេ មិនទាន់ដល់ពេលនៅក្បែរម៉ាក់ប៉ាបានយូរឡើយ ព្រោះរៀនចប់ហើយ ត្រូវទៅធ្វើការ ហើយក៏ត្រូវរៀបការ មានគ្រួសារ ឆ្ងាយពីអ្នកមានគុណបងប្អូនដដែល ។ ទៀតហើយ ឆ្ងាយណាស់ ព្រោះកាន់តែមមាញឹកជាងការនៅរៀនទៅទៀត ។
ហឹម! ម៉ាក់ប៉ា លះបង់ខំគ្រប់យ៉ាងដើម្បីឱ្យកូនបានល្អ តែកូនក៏មិនទាន់បានផ្គាប់ផ្គន់ ផ្គត់ផ្គង់ តបស្នងដល់អ្នកមានគុណដូចដែលលោកធ្លាប់ផ្តល់ឱ្យកូនៗឡើយ រវល់ពេកកូននៅមានកម្លាំង កូនត្រូវខំរកលុយណាប៉ាម៉ាក់ ។ មិនអីទេ តែពេលមានបុណ្យទាន មានកម្មវិធីអ្វី ក៏កុំភ្លេចពួកគាត់ណា កុំបោះបង់ពួកគាត់ចោលណា ។ យើងត្រូវដឹងនិងចងចាំព្រោះពេលនេះយើងបានក្លាយជាអ្នករកលុយដោយខ្លួនឯង យើងក៏គួរដឹងហើយថា ការរកលុយមកផ្គត់ផ្គង់គ្រួសារ ផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗនោះវាបែបណា គឺមិនមែនជារឿងងាយទេ ។ ដូច្នេះ ពេលនេះក៏ដល់ពេលដែលយើងត្រូវតែដឹងនិងសងគុណដល់លោកវិញបានខ្លះ
ហើយ ។ ដល់ពេលដែលយើងត្រូវបោះបង់ និងបញ្ឈប់ភាពអាត្មានិយមរបស់យើងដែលមានចំពោះពួកគាត់ហើយ ។ ព្រោះជាងម្ភៃឆ្នាំយើងអាត្មានិយមចំពោះពួកគាត់ច្រើនណាស់ រាប់វាស់ម៉ែត្រក៏ចែកមិនចេញដែរ ។
សុំទោសម់ាក់ប៉ា សុំទោសក្រុមគ្រួសារ សុំទោសដែលកូនចំណាយពេលឥតបានការ សុំទោសដែលកូនធ្វើខ្លួនជាក្មេងមិនល្អ សុំទោសដែលកូនធ្វើខ្លួនជាមនុស្សអាត្មានិយមចំពោះលោកទាំងពីរ សុំទោសដែលកន្លងមកកូនមិនបានជួយអ្វីដល់លោកទាំងពីរ សុំទោសដែលកូនមិនដែលដឹងនិងមិនសូវជាយកចិត្តទុកដាក់ចំពោះការពិបាករបស់លោកទាំងពីរ សុំទោសពិតមែន សុំទោសចំពោះកំហុសទាំងអស់ កំហុសដែលបានតាំងចិត្តឬមិនបានតាំងចិត្តក្តី ក៏កូនសុំក្តីមេត្តា ករុណា ពីលោកប៉ាអ្នកម៉ាក់ កំហុសទាំងប៉ុន្មានកូននឹងព្យាយាមកែប្រែ ឲ្យបានល្អ កូននឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីលោកទាំងពីរវិញ កូនចង់ប្រាប់ថា កូនស្រលាញ់ ម៉ាក់ប៉ា ស្រលាញ់ក្រុមគ្រួសារ បងប្អូន កូនក៏អរគុណសម្រាប់គ្រប់យ៉ាងដែលបានលះបង់ និងបំពេញបំណងកូនជាច្រើន អរគុណមួយជីវិតនេះទោះសងក៏មិនអស់ដែរ ៕

អត្ថបទ : លីម បញ្ញា

មិត្តភាពល្អ

ខ្ញុំមានរឿងខ្លះចង់និយាយ តែមិនដឹងទេថាគួរចាប់ផ្តើមពីចំនុចណាមុន គួរចាប់ផ្តើមបែបណា រៀបពាក្យបែបណា មិនដឹងទេថា គួរនិយាយពីអ្វី ??? អូខេ! ចាប់ផ្តើមពីពាក្យថា និស្ស័យចុះ ... អ្នកជឿលើនិស្ស័យទេ ? ថាព្រោះតែនិស្ស័យ ទើបយើងមានថ្ងៃបានស្គាល់គ្នា បានចាប់ដៃគ្នា ក្លាយជាមិត្តល្អ បើអ្នកមិនជឿ តែខ្ញុំនេះជឿ ខ្ញុំជឿថា មាននិស្ស័យ ហើយថ្ងៃណាមួយនិស្ស័យនេះក៏អស់ទៅវិញ បើយើងមិនចេះចងចាប់រក្សាផ្សាភ្ជាប់ជាមួយឱកាស ក្នុងការរាប់អានគ្នា ។ ជាការពិត មនុស្សយើងម្នាក់ៗ ទម្រាំអាចរាប់អានគ្នាបានដល់រាប់ឆ្នាំ អ្នកខ្លះដល់ដុះស្នឹម សឹងតែមិនជឿថាខ្សែនិស្ស័យនេះបានយូរអង្វែងរហូតដល់ចាស់កោងខ្នងរៀងខ្លួន ។ សម្រាប់ខ្ញុំ ខ្ញុំក៏ជឿថាមិត្តភាពនឹងមានឱ្យគ្នា មិនមែនតែក្នុង ភាពជាកុមារ ឬ ត្រឹមភាពជាយុវវ័យនោះទេ រហូតដល់ជរាវ័យ ក៏និស្ស័យនៅតែមានឱ្យគ្នាជានិច្ច ហើយខ្ញុំក៏តែងតែគិតមករហូត ថាខ្ញុំនឹងមានមិត្តល្អបែបនេះមិនរបូតបែកបាក់គ្នាទេ ។ តែក៏គ្មាន អ្នកណាអាចដឹងបាន ព្រោះថាពេលវេលា ជាអ្នកំណត់គ្រប់យ៉ាង ទោះអនុស្សាសាងច្រើនរាប់មិនអស់យ៉ាងណា ក៏មិនអាចរក្សាឱ្យគង់វង្សបានឡើយ ជឿហើយថាពេលនេះ ភាពចង់ឈ្នះ មិនអាចប្រជែងបានទេ គេព្រងើយ ខ្ញុំកន្តើយ តើឱ្យឋិតឋេរបានទៅដោយរបៀបណា ។ ខ្ញុំមិនដឹងទេ ថាគួរធ្វើបែបណា ពាក្យមួយម៉ាត់ថា ចង់វិលត្រឡប់ ខ្ញុំធ្លាប់ចាប់វា តែដៃខ្ញុំមិនស្អិត ទើបក្រសោបឱបមិត្តភាពនោះមិនជាប់ ។ ខ្ញុំធ្លាប់ចង់បានមនុស្សល្អ មិត្តល្អម្នាក់មកនៅក្បែរខ្លួន តែខ្ញុំហាក់គ្មានឥទ្ធិពលនឹងឃុំគ្រងបានឡើយ ឬខ្ញុំនេះពុំមានខ្សែនិស្ស័យ ដែលអាចកាន់ដៃនៃមិត្តល្អបានដូចគេ ។ ដឹងទេថាពេលឃើញមិត្តភាពគេ ស្អិតរមួត មិត្តគេស្រលាញ់គ្នា ឃើញគេនិយាយគ្នា ប្រលែងគ្នា ... ខ្ញុំលួចយំម្នាក់ឯង តាមពិតទៅ ខ្ញុំក៏ធ្លាប់មានអនុស្សាអស់ទាំងនេះជាមួយមិត្តល្អរបស់ខ្ញុំដែរ តែពេលនេះ ភាពស្និតស្នាល ការយកចិត្តទុកដាក់ ភាពជឿជាក់ អស់ទាំងនោះ ហាក់រសាត់ឆ្ងាយពីខ្ញុំខ្លាំងណាស់ ឆ្ងាយហៅមិនឮ គឹឆ្ងាយហួសនិស្ស័យ ។ ពេលវេលាល្អៗច្រើនឆ្នាំកន្លងមក ពេលនេះ ក៏ក្លាយជាអតិត សល់ត្រឹមជាអតិតតែប៉ុណ្ណឹង ចិត្តស្មោះទោះមាន ក៏គ្មានអ្នកចង់បាន ការរាប់អានទោះនៅអាល័យ ក៏គ្មានថ្ងៃនឹងបានត្រឡប់ ឥឡូវគឺនៅសល់តែកញ្ចប់អនុស្សាវរីយ៍ កាលពីមុនតែប៉ុណ្ណោះ ។ ខ្ញុំមិនចង់ជួបទេភាពបែកបាក់ មិនចង់ទេឱ្យក្លាយជាអ្នកដទៃ ។ ដឹងទេ ថាខ្ញុំស្តាយប៉ុណ្ណា ខ្ញុំនៅចាំបាន យើងតែងញ៉ាំអីជាមួយគ្នា អ្នកជាមនុស្សពូកែឌឺដង អ្នកជាមនុស្សចង់ឈ្នះណាស់ អ្នកក៏ជាមនុស្សផ្អែមល្ហែម រួសរាយ គួរឱ្យស្រលាញ់ យើងតែងតែនិយាយគ្នា នូវរឿងរ៉ាវជាច្រើន អ្នកគឺជាមិត្តល្អ អ្នកគឺជាមនុស្សល្អ ល្អខ្លាំងណាស់សម្រាប់ខ្ញុំ តែខ្ញុំវិញ ជាមនុស្សអាត្មានិយម យល់តែចិត្តខ្លួនឯង ខ្ញុំពូកែអន់ចិត្ត ពូកែគិតច្រើនតែម្នាក់ឯង ខ្ញុំមិនចេះអត់ឱន ខ្ញុំមិនល្អទេ មានគេជាមិត្តថ្មីៗល្អជាងខ្ញុំ រាប់រយដង ទើបពេលនេះ ខ្ញុំត្រូវដកខ្លួនដើរចេញ ។ ភាពប្រេះឆាមួយនេះ មិនមែនព្រោះអ្នក ឬព្រោះអ្នកណាទេ តែព្រោះខ្ញុំម្នាក់គត់ ដែលអំណត់មិនបាន ។ ខ្ញុំឈានជើងចេញពីអ្នក
ទាំងដែលកន្លង ខ្ញុំព្យាយាមចងរក្សាការពារមិនឱ្យមិត្តភាពប្រេះឆា ខ្ញុំធ្លាប់ខ្លាចនឹងបាត់បង់អ្នក ខ្លាចព្រាត់មិត្តល្អ តែឥឡូវបន្តមិនបាន ក៏សុខចិត្ត បញ្ចប់ទាំងចិត្តឈឺចាប់ ។ ខ្ញុំចង់ឱ្យអ្នកដឹង ថាចាប់តាំងពីយើងបានស្គាល់គ្នាអ្នកគឺជាមិត្តដ៏ល្អបំផុតក្នុងជីវិតខ្ញុំ ហើយពេលនេះ យើងបានបែកគ្នាហើយក៏ដោយ ក៏អ្នកនៅតែជាមនុស្សល្អក្នុងចិត្តខ្ញុំរហូត ហើយក៏មិនមានអ្នកណាមកជំនួសតំណែងមិត្តល្អមួយអ្នកបានដែរ
ខ្ញុំគ្មានអ្នកណាជាមិត្តល្អ ព្រោះក្នុងជីវិត មិត្តល្អបំផុតរបស់ខ្ញុំគឺមានតែម្នាក់ ម្នាក់នោះគឺជាអ្នក ។ អរគុណណាសម្រាប់ទឹកចិត្ត ស្រលាញ់រាប់អាន កាលគ្រាកន្លង បើរៀបរាប់ក៏មិនអស់ដែរ អរគុណដែលតែងតែបារម្ភណែនាំ លួងចិត្ត ផ្តល់កម្លាំងចិត្ត ឱ្យខ្ញុំរហូតមក អរគុណមិត្តល្អជាទីស្រលាញ់ ... តែពេលនេះយើងបែកគ្នាហើយ យើងបែកបាក់គ្នាហើយ មិនអាចរួមដំណើរជាមិត្តស្និតស្នាលនិងគ្នាដុចមុនទៀតទេ មិនអាចបន្ត មិនអាចត្រឡប់ទៅដូចមុន ក៏មិនអាចចាប់ផ្តើមសារជាថ្មី អ្វីៗបានបញ្ចប់ត្រឹមមួយប៉ប្រិចភ្នែក ប្រកែកមិនបាន សុំទោស !!!
ដូច្នេះ ខ្ញុំចង់ប្រាប់ដល់មនុស្សគ្រប់គ្នា ដែលកំពុងតែមានបញ្ហា ទាស់ទែង ថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្តនឹងមិត្តកល្យាណ សូមអ្នកកុំបណ្តោយឱ្យការរាប់អាននៃមិត្តភាពល្អបរិសុទ្ធស្មោះត្រង់របស់អ្នក ត្រូវបែកបាក់គ្នា ព្រោះតែរឿងរ៉ាវខ្លះដែលមិនច្បាស់លាស់ គួរតែស្វែងរកដំណោះស្រាយ តទល់ជាមួយគ្នា អ្នកកុំព្រងើយកន្តើយដាក់គ្នា ព្រោះការធ្វើព្រងើយ ជាចំណែកមួយដែលនាំឱ្យមានការឃ្លាតឆ្ងាយ គម្លាតឃ្លាតកាយគឺណាយចិត្ត ត្រឹមមានជំនឿជឿជាក់លើភាពជាមិត្តកុំគិតសង្ស័យលើគ្នា
កាត់បន្ថយនូវអារម្មណ៍អាក់អន់ស្រពន់ចិត្តគិតច្រើនតែម្នាក់ឯង កុំភ្លេចយកចិត្តទុកដាក់រក្សាមិត្តភាព ខ្ញុំគ្រាន់តែសង្ឃឹមថាគ្រប់គ្នា នឹងក្លាយជាមិត្ត គ្រប់គ្នាគឺជាមិត្តល្អ ស្រលាញ់រាប់អានតកូនតចៅទៅថ្ងៃមុខ កុំឱ្យជួបភាពបែកបាក់ ការបាត់បង់ មិត្តភាពស្មោះត្រង់ដូចខ្ញុំពេលនេះ កុំឱ្យជួបហើយ ប្រែទៅជាបែកបាក់គ្នា ។ ជួបហើយកុំឱ្យមានបែក បើឈ្លោះប្រកែក ស្អែកត្រូវគ្នាវិញ ។ ត្រូវចាំណា ថាមិត្តភាពល្អ ពិបាកនឹងរក ហើយក៏ពិបាកនឹងថែរក្សាណាស់ ដូចច្នេះ សូមកុំធ្វើឱ្យអ្វីក្លាយទៅជាស្រមោល កុំឱ្យវាសល់ត្រឹមជាអតិត នាំមានចិត្តស្តាយក្រោយ សម្រាប់ខ្ញុំវិញពេលនេះគឺហួសអស់ហើយ ទើបខ្ញុំមិនចង់ឱ្យនរណាម្នាក់ តែជាមិត្តភក្តិនឹងគ្នាជាយូរ ជាសម្លាញ់ស្រលាញ់រាប់អាន ត្រូវមកជួបភាពប្រេះឆាដូចខ្ញុំ វាឈឺចាប់ដែលប្រាប់មិនត្រូវ ។
**********************
By : Light Idea

IDEALAOR

IDEALAOR

IDEALAOR

IDEALAOR

Culture

Find Us On Facebook

Travelling

Random Posts

Advertise

[Latest News][6]

Videos
អត្ថបទ

Column Left

Social Share

IDEALAOR

IDEALAOR

Recent comments

Gallery

Beauty

Column Right

Text Widget

Contact Us

Name

Email *

Message *

Panha Lim
Breaking News

Recent Comments

PageNavi Results No.

Label Icons CSS

Popular Posts

Most Popular