ថ្ងៃមួយអ្នកអស់កម្លាំងល្ហិតល្ហៃស្រុតដួលលើប្រឹថពី ។ អ្នកយំសោកបោកខ្លួនដូចមនុស្សគ្មានស្មារតី ។ អ្នកបន្ទោសថាអ្វីៗទាំងអស់លើលោកនេះសុទ្ធតែមិនដូចបំណងរបស់អ្នក.....អ្វីៗមិនដូចប្រាថ្នា ជោគជតាមិនស្ថិតនៅខាងអ្នក ។ សេចក្ដីឈឺចាប់ដែលអ្នកបានទទួលវាសែនធំធេងមហាសាល រហូតគ្មានអ្វីអាចព្យាបាលបេះដូងប្រេះស្រាំរបស់អ្នកបាន ។ អ្នកបណ្ដោយឲ្យទឹកភ្នែក ហូរស្រក់មិនដាច់ បណ្ដោយឲ្យបេះដូងពើតផ្សា អួលងំទុកឲ្យក្ដីសុបិនវិនាសអន្តរាយ ហើយសុខចិត្តឱបត្របោមក្បាលជង្គង់ ទទួលយកភាពបរាជ័យ ។
ហេតុអ្វី ក៏អ្នកចុះចាញ់ខ្លួនឯងបែបនេះ ធ្លាប់មានវិនាទីណាដែលអ្នកបែរមកមើលខ្លួនឯងឲ្យបានច្បាស់នោះទេ ? កែវភ្នែកដែលជោគជាំដោយជលនេត្ររបស់អ្នក ត្រៀមនឹងចែងចាំងរស្មីវិញហើយឬនៅ ?
👄 បបូរមាត់អ្នក ដែលធ្លាប់តែខាំពេបចូលគ្នាដោយក្ដីឈឺចាប់ ត្រៀមនឹងបញ្ចេញស្នាមញញឹមឡើងវិញឬទេ ? ជើងដែលទន់ស្រុតដួលដោយភាពល្ហិតល្ហៃ ត្រៀមក្រោកឈរជាថ្មីម្ដងទៀត ខណៈដែលបេះដូងរបស់អ្នកនៅតែលោតឬទេ?

ធ្លាប់មានវិនាទីណាទេ ដែលអ្នកក្រលេកមើលជុំវិញខ្លួន ? ផ្លូវខាងមុខសណ្ដូកវែងឆ្ងាយ រង់ចាំស្វាគមន៍ជំហានរបស់អ្នក ។ ពិភពលោកនេះធំល្វឹងល្វើយរង់ចាំអ្នក ឲ្យចេញទៅស្វែងយល់ ។ ក្ដីសង្ឃឹមប្រៀបដូចជាពន្លឺរស្មីត្រៀមចែងចាំងក្នុងកែវភ្នែករបស់អ្នក ក្ដីសុបិន.....នៅហោះហើររង់ចាំអ្នកនៅថ្ងៃស្អែក ។ សេចក្ដីសុខស្ថិតនៅក្នុងលំហខ្យល់ រង់ចាំឲ្យអ្នកបឺតស្រូបបំពេញទ្រូង ។ ញាតិមិត្តបងប្អូនស្រលាញ់និងបារម្ភពីអ្នក ហើយនិងមនុស្សជាច្រើនទៀតដែលស្ថិតនៅជុំវិញ ក៏ត្រៀមចាំផ្ដល់កម្លាំងចិត្តឲ្យអ្នកឈានដើរលើមាគ៌ាទៅកាន់ភាពជោគជ័យ ។
ត្រឹមតែមានការខកបំណងម្ដង អ្នកមានអារម្មណ៍ថាជីវិតនេះអស់ក្ដីសង្ឃឹមទៅហើយ ត្រឹមតែមនុស្សដែលអ្នកស្រលាញ់ម្នាក់ ដើរចេញពីជីវិតរបស់អ្នក អ្នកក៏មានអារម្មណ៍ថាមនុស្សទាំងអស់លើលោកនេះ បានដើរចាកចេញពីជីវិតអ្នកអស់ទៅហើយ ។
អ្នកយំតែម្ដង ក៏មានអារម្មណ៍ថាអ្នកលែងមានថ្ងៃ អាចញញឹមស្រស់ស្រាយឡើងវិញបានទៅហើយ ។
អ្នកយំតែម្ដង ក៏មានអារម្មណ៍ថាអ្នកលែងមានថ្ងៃ អាចញញឹមស្រស់ស្រាយឡើងវិញបានទៅហើយ ។
អ្នកមិនបានគិតទេថា.....នោះគ្រាន់តែជាអារម្មណ៍មួយ ពុំមែនជាការពិតទេ អ្នកខូចចិត្ត វាគ្រាន់តែជាអារម្មណ៍ក្នុងថ្ងៃនេះ ពេលនេះ តែវាពុំមែនជាការពិតរហូតនោះទេ អ្នកមានសិទ្ធនឹកគិត តែការគិតនោះគួរមានព្រំដែន....ត្រឹមនេះ ត្រឹមនោះ រឿងនេះ រឿងនោះ ព្រោះមិនយូរទៀតទេអ្វីៗនឹងល្អប្រសើរ នៅពេលដែលពពកខ្មៅ
☁
☁
☁
🌊
🌊
🌊រសាត់បាត់អស់ កុំបណ្ដោយឲ្យ វិប្បដិសារីជាន់ពន្លិចរូបអ្នក ក្នុងសមុទ្រទុក្ខ កុំគិតថាទុក្ខជាសម្បត្តិជាប់តាមរូបកាយអ្នកជារៀងរហូត ព្រោះអ្វីៗវាគ្រាន់តែជាកម្មសិទ្ធនៃបច្ចុប្បន្នប៉ុណ្ណោះ ។







សច្ចភាពរបស់ពិភពលោក នឹងឆ្លុះបញ្ចាំងឲអ្នកឃើញថាអារម្មណ៍របស់មនុស្សយើង ពុំមែនជារឿងចាំបាច់បំផុតនោះទេ ។
ការពិតទេតើ! ទើបជាសច្ចភាព ធ្វើឲ្យជីវិតក្លាយទៅជាជីវិតពិត!!!!
ការពិតទេតើ! ទើបជាសច្ចភាព ធ្វើឲ្យជីវិតក្លាយទៅជាជីវិតពិត!!!!
ចូរស្រវាយកជីវិតពិត ក្នុងអនាគតដែលប្រាសចាកកំណត់ទឹកភ្នែក ការឈឺចាប់និងក្ដីអស់សង្ឃឹម!!!!!
អនាគត ស្ថិតនៅក្នុងដៃរបស់អ្នក
👊 អ្នកជាអ្នកគូសវាស ✏✏✏
📈
📈
📉
📉ទិដ្ឋភាព
🌄
🌄
🌱
🌲
🌳
🌴
🌵
🍀ផ្ទៃមេឃស្រឡះ ប្រាសចាកពពកខ្មៅងងឹត













អត្ថបទ : ឆែម ធីតា
0 comments:
Post a Comment