Thursday, November 24, 2016

គិតច្រើន ជាមនុស្សមត់ចត់ ឬជាមនុស្សសុញកំសាក មិនហ៊ានសម្រេចចិត្ត?

ជាការពិត គេថាមនុស្សយើងមុននឹងធ្វើអ្វីគឺត្រូវតែ គិត គិតពិចារណ វិភាគថ្លឹងថ្លែង បែងចែកឱ្យបានល្អិនល្អន់ ក៏ប៉ុន្តែ ពេលខ្លះការគិត ល្អិតល្អន់ខ្លាំងពេក ក៏អាចធ្វើឱ្យមនុស្សក្លាយទៅជាអ្នកស្ទើរស្ទាក់ ហាក់មិនប្រាកដប្រជា រុញរា សុញគំនិត ធ្វើអ្វីមិនកើតជាការ ។

តួយ៉ាងដូចខ្ញុំជាដើម ជាមនុស្សម្នាក់ដែលចូលចិត្តគិត ខ្ញុំគិតថា ខ្ញុំជាមនុស្សម្នាក់ដែលមត់ចត់ ល្អិតល្អន់ តែក៏ហាក់ដូចជាតឹងតែងខ្លាំងណាស់ ពេលខ្លះគឺខ្ញុំធុញទ្រាន់នឹងភាព សុញ រុញរា ចែកមិនដាច់ ចង់សម្រេចការងារអ្វីមួយខ្ញុំមិនអាចធ្វើបាន ព្រោះតែការគិតពិចារណា ម៉ឺងម៉ាត់ជ្រុលហួសហេតុ ការដែលនៅគិតមិនអស់មិនហើយ វាក៏បណ្តោយឱ្យខ្ញុំបាត់បង់ឱកាសម្តងហើយម្តងទៀត ។ ក៏មានគេថាខ្ញុំមត់ចត់ តែសម្រាប់ខ្ញុំខ្លួនឯង ខ្ញុំថាខ្ញុំជាមនុស្សសុញច្រើនជាង ភាពរារែក អល់អែក ភាពចែកមិនដាច់ វាបានធ្វើឱ្យខ្ញុំមានភាពសោកស្តាយក្នុងការសម្រេចចិត្តយឺតពេល ។ មានពេលខ្លះ ខ្ញុំធ្វើការគិត សម្រេចចិត្ត កាន់ឆ្នាំក៏មាន ... ភាពស្ទើរស្ទាក់ ការគិតមិនអស់មិនហើយ ភាពល្អិតល្អន់ មត់ចត់ ម៉ឺងម៉ាត់ ដែលខ្ញុំមាននេះ វាពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍ធុញទ្រាន់ដឹងខ្លួនឯងខ្លាំងណាស់ វាធ្វើឱ្យខ្ញុំរារែក វាជាផ្នែកដែលធ្វើឱ្យខ្ញុំបរាជ័យ ខ្ញុំកំសាកដោយសារតែភាពល្អិតល្អន់របស់ខ្លួនឯង ចង់ស្រាយខ្លួនឯងពីភាពតានតឹង ចង់កាត់បន្ថយការគិតច្រើន តែខ្ញុំរំដោះខ្លួនឯងមិនបាន ព្រោះទោះយ៉ាងណាក៏ខ្ញុំមិនអាចបញ្ឈប់ការគិតមត់ចត់នេះបាន ខ្ញុំមិនសុំមតិយោបល់ពីអ្នកណា ដូច្នេះ ខ្ញុំក៏ត្រូវតែចំណាយពេលគិតដោយខ្លួនឯង គឺត្រូវតែគិតឱ្យល្អិតល្អន់ ដោយខ្លួនឯង មិនពឹងអ្នកណា គ្រាន់តែសង្ឃឹមថា ភាពមត់ចត់ ល្អិតល្អន់ ម៉ឺងម៉ាត់បែបនេះ នឹងជួយឱ្យខ្ញុំបានសម្រេចនូវអ្វីៗដែលខ្ញុំគិត និងធ្វើតទៅថ្ងៃមុខ ...

0 comments:

Post a Comment

IDEALAOR

IDEALAOR

IDEALAOR

IDEALAOR

Culture

Find Us On Facebook

Travelling

Random Posts

Advertise

[Latest News][6]

Videos
អត្ថបទ

Column Left

Social Share

IDEALAOR

IDEALAOR

Recent comments

Gallery

Beauty

Column Right

Text Widget

Contact Us

Name

Email *

Message *

Beauty

គិតច្រើន ជាមនុស្សមត់ចត់ ឬជាមនុស្សសុញកំសាក មិនហ៊ានសម្រេចចិត្ត?
ជាការពិត គេថាមនុស្សយើងមុននឹងធ្វើអ្វីគឺត្រូវតែ គិត គិតពិចារណ វិភាគថ្លឹងថ្លែង បែងចែកឱ្យបានល្អិនល្អន់ ក៏ប៉ុន្តែ ពេលខ្លះការគិត ល្អិតល្អន់ខ្លាំងពេក ក៏អាចធ្វើឱ្យមនុស្សក្លាយទៅជាអ្នកស្ទើរស្ទាក់ ហាក់មិនប្រាកដប្រជា រុញរា សុញគំនិត ធ្វើអ្វីមិនកើតជាការ ។

តួយ៉ាងដូចខ្ញុំជាដើម ជាមនុស្សម្នាក់ដែលចូលចិត្តគិត ខ្ញុំគិតថា ខ្ញុំជាមនុស្សម្នាក់ដែលមត់ចត់ ល្អិតល្អន់ តែក៏ហាក់ដូចជាតឹងតែងខ្លាំងណាស់ ពេលខ្លះគឺខ្ញុំធុញទ្រាន់នឹងភាព សុញ រុញរា ចែកមិនដាច់ ចង់សម្រេចការងារអ្វីមួយខ្ញុំមិនអាចធ្វើបាន ព្រោះតែការគិតពិចារណា ម៉ឺងម៉ាត់ជ្រុលហួសហេតុ ការដែលនៅគិតមិនអស់មិនហើយ វាក៏បណ្តោយឱ្យខ្ញុំបាត់បង់ឱកាសម្តងហើយម្តងទៀត ។ ក៏មានគេថាខ្ញុំមត់ចត់ តែសម្រាប់ខ្ញុំខ្លួនឯង ខ្ញុំថាខ្ញុំជាមនុស្សសុញច្រើនជាង ភាពរារែក អល់អែក ភាពចែកមិនដាច់ វាបានធ្វើឱ្យខ្ញុំមានភាពសោកស្តាយក្នុងការសម្រេចចិត្តយឺតពេល ។ មានពេលខ្លះ ខ្ញុំធ្វើការគិត សម្រេចចិត្ត កាន់ឆ្នាំក៏មាន ... ភាពស្ទើរស្ទាក់ ការគិតមិនអស់មិនហើយ ភាពល្អិតល្អន់ មត់ចត់ ម៉ឺងម៉ាត់ ដែលខ្ញុំមាននេះ វាពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍ធុញទ្រាន់ដឹងខ្លួនឯងខ្លាំងណាស់ វាធ្វើឱ្យខ្ញុំរារែក វាជាផ្នែកដែលធ្វើឱ្យខ្ញុំបរាជ័យ ខ្ញុំកំសាកដោយសារតែភាពល្អិតល្អន់របស់ខ្លួនឯង ចង់ស្រាយខ្លួនឯងពីភាពតានតឹង ចង់កាត់បន្ថយការគិតច្រើន តែខ្ញុំរំដោះខ្លួនឯងមិនបាន ព្រោះទោះយ៉ាងណាក៏ខ្ញុំមិនអាចបញ្ឈប់ការគិតមត់ចត់នេះបាន ខ្ញុំមិនសុំមតិយោបល់ពីអ្នកណា ដូច្នេះ ខ្ញុំក៏ត្រូវតែចំណាយពេលគិតដោយខ្លួនឯង គឺត្រូវតែគិតឱ្យល្អិតល្អន់ ដោយខ្លួនឯង មិនពឹងអ្នកណា គ្រាន់តែសង្ឃឹមថា ភាពមត់ចត់ ល្អិតល្អន់ ម៉ឺងម៉ាត់បែបនេះ នឹងជួយឱ្យខ្ញុំបានសម្រេចនូវអ្វីៗដែលខ្ញុំគិត និងធ្វើតទៅថ្ងៃមុខ ...

«
Next

Newer Post

»
Previous

Older Post


No comments:

Leave a Reply

Advertise

Panha Lim
Breaking News

Recent Comments

PageNavi Results No.

Label Icons CSS

Popular Posts

Most Popular